ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដចាក់តែមួយដូស មានសុវត្ថិភាពនិងប្រសិទ្ធភាព
ការពិនិត្យឡើងវិញដោយនិយតករអាមេរិក លើវ៉ាក់សាំងកូវីដចាក់តែមួយដូស Johnson & Johnson បានរកឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងប្រសិទ្ធភាព។

ការរកឃើញនេះ បានត្រួសត្រាយផ្លូវឲ្យ Johnson & Johnson ក្លាយជាវ៉ាក់សាំងកូវីដទី៣ ដែលត្រូវបានអនុញ្ញាតនៅសហរដ្ឋអាមេរិក ប្រហែលជាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
វ៉ាក់សាំងនេះ អាចជាជម្រើសមួយដែលមានប្រសិទ្ធិភាពក្រៅពីវ៉ាក់សាំង Pfizer និង Moderna ហើយអាចត្រូវបានរក្សាទុកនៅក្នុងទូទឹកកកធម្មតាបាន។
លទ្ធផលពីការសាកល្បង ត្រូវបានចេញផ្សាយដោយសាជីវកម្ម Johnson & Johnson កាលពីខែមុន។

ក្រុមហ៊ុនបែលហ្ស៊ិក Janssen ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឱសថយក្សមួយនេះបាននិយាយថា ទិន្នន័យរបស់ខ្លួនបានបង្ហាញថា ផលិតផលនេះមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។
ឯកសារសង្ខេបដែលចេញផ្សាយដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត លើទិន្នន័យដែលបានបញ្ជូនដោយក្រុមហ៊ុន Janssen ទៅឲ្យនិយតករ។ FDA បានសន្និដ្ឋានថា វ៉ាក់សាំង Johnson & Johnson មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយទាំងរោគសញ្ញានិងជំងឺធ្ងន់ធ្ងរ។

ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពជាង៨៥ភាគរយ ក្នុងការការពារជំងឺធ្ងន់ធ្ងរប៉ុន្តែមានប្រសិទ្ធិភាពតែ៦៦ភាគរយប៉ុណ្ណោះ នៅពេលដែលករណីកម្រិតមធ្យមត្រូវបានរាប់បញ្ចូល។
គួរកត់សម្គាល់ថា មិនមានអ្នកស្លាប់ទេក្នុងចំណោមអ្នកចូលរួមដែលបានទទួលវ៉ាក់សាំង ហើយគ្មានការចូលព្យាបាលក្នុងមន្ទីរពេទ្យឡើយ បន្ទាប់ពីការចាក់វ៉ាក់សាំង រយៈពេល២៨ថ្ងៃ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ