ព័ត៌មានអន្ដរជាតិ
ថៃច្រានចោលការអះអាងដែលថា អាមេរិកសម្រេចដាក់ពន្ធ ១៨% លើទំនិញថៃ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានច្រានចោលរបាយការណ៍ដែលគេចែកចាយតៗគ្នា ដែលថា សហរដ្ឋអាមេរិកបានសម្រេចចិត្តចុងក្រោយដោយការដាក់ពន្ធនាំចូល ១៨ ភាគរយ លើទំនិញថៃ។

តាមការចុះផ្សាយរបស់កាសែត The Nation លោក Pichai បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា តួលេខ ១៨ ភាគរយ គ្រាន់តែជា «ការប៉ាន់ប្រមាណ» តែប៉ុណ្ណោះ ប៉ុន្តែ «តួលេខប៉ាន់ប្រមាណ» នេះ បានប្រើប្រាស់ដោយធនាគារកណ្តាលថៃ និងអ្នកសេដ្ឋកិច្ច សម្រាប់ជាគំរូនៃផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមាន។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ព័ត៌មានដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមដែលថា ថៃបានសម្រេចកិច្ចព្រមព្រៀងចុងក្រោយលើការយកពន្ធពីសហរដ្ឋអាមេរិក ក្នុងអត្រា ១៨ ភាគរយ នោះ គឺមិនពិតទេ។ យើងមិនទាន់មានការសម្រេចចិត្តទេ។ តាមការយល់របស់ខ្ញុំគឺថា តួលេខ ១៨ ភាគរយ គឺជាចំនួនដែលបានព្យាករសុទ្ធសាធ ដោយផ្អែកលើការប៉ាន់ស្មាន។ ការពិតគឺយើងកំពុងស្ថិតក្នុងការចរចានៅឡើយ»។

រដ្ឋមន្ត្រីដដែល បានពន្យល់ថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិកបានគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន ៤ ទៅ ៥ រួមមាន អត្រាពន្ធគយ របាំងពាណិជ្ជកម្មមិនមែនពន្ធគយ ការបង្កើនការនាំចូលរបស់សហរដ្ឋអាមេរិក ការដោះស្រាយការក្លែងបន្លំនៃប្រភពដើមទំនិញ និងការដោះស្រាយបញ្ហាដឹកជញ្ជូនទំនិញកាត់ប្រទេសដៃគេចពន្ធ និងជំរុញការវិនិយោគថៃនៅអាមេរិកជាដើម។ ចំណុចទាំងនេះគឺជាចំណុចផ្តោតជាប់លាប់នៃកិច្ចពិភាក្សាទ្វេភាគី ដែលសំដៅដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។
គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិកដាក់ពន្ធគយបដិការ ៣៦ ភាគរយ លើទំនិញនាំចូលពីប្រទេសថៃ ដែលមានអតិរេកពាណិជ្ជកម្មប្រមាណ ៤៥,៦ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤៕
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


