ព័ត៌មានអន្ដរជាតិ
ត្រាំ ថាចិនអាចបន្តទិញប្រេងអ៊ីរ៉ង់ តែសេតវិមានបញ្ជាក់ថា វាមិនមែនជាការសម្រាលទណ្ឌកម្មលើអ៊ីរ៉ង់ទេ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់ ប៉ុន្តែសេតវិមានបានបញ្ជាក់ថា នោះមិនមែនជាការបង្ហាញពីការបន្ធូរបន្ថយទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់នោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បាននិយាយក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «ឥឡូវនេះចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់។ សង្ឃឹមថាពួកគេនឹងទិញប្រេងឱ្យច្រើនពីសហរដ្ឋអាមេរិកយើងផងដែរ»។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ធ្វើឡើងក្រោយអ៊ីស្រាអែល និងអ៊ីរ៉ង់សម្រេចបានបទឈប់បាញ់ជុំវិញជម្លោះចុងក្រោយ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក ដែលទម្លាក់គ្រាប់បែកលើទីតាំងហេដ្ឋរចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង។ ការបើកផ្លូវឱ្យចិនយ៉ាងដូច្នេះ បានបង្កការភ្ញាក់ផ្អើលមួយចំនួន ដោយអ្នកវិភាគលើកឡើងថា វាអាចជាការផ្លាស់ប្ដូរគោលនយោបាយរបស់អាមេរិកចំពោះអ៊ីរ៉ង់ ព្រោះកន្លងមក លោក ត្រាំ ធ្លាប់បានគំរាមកាត់ផ្ដាច់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យធ្លាក់ដល់សូន្យ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។
យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់សេតវិមានម្នាក់ បានប្រាប់រ៉យទ័រថា អ្វីដែលលោក ត្រាំ លើកឡើង គឺដើម្បីចង្អុលបង្ហាញថា អ៊ីរ៉ង់មិនបានព្យាយាមបិទច្រកសមុទ្រ Hormuz នោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន ដែលជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់នោះទេ។ មន្រ្តីដដែលបន្តថា លោក ត្រាំ ចង់ឱ្យចិន និងប្រទេសផ្សេងទៀតទិញប្រេងរបស់សហរដ្ឋអាមេរិក ជំនួសឱ្យការរំលោភលើទណ្ឌកម្មដោយការទិញពីប្រទេសអ៊ីរ៉ង់។

គួរគូសបញ្ជាក់ថា បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ប្រកាសឡើង អ្វីដែលលោក ត្រាំ បានលើកឡើង បានជួញជំរុញឱ្យតម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះជិត ៦ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃអង្គារ។
លោក ត្រាំ បានដាក់ទណ្ឌកម្មជាច្រើនលើរោងចក្រចម្រាញ់ប្រេង និងប្រតិបត្តិករកំពង់ផែតូចៗមួយចំនួនរបស់ចិន ចំពោះការទិញប្រេងអ៊ីរ៉ង់ ខណៈចិនហៅទណ្ឌកម្មរបស់អាមេរិកថា ចំណាត់ការឯកតោភាគីខុសច្បាប់។ យ៉ាងណាមិញ ពាណិជ្ជករប្រេង និងអ្នកវិភាគនៅអាស៊ីមិនគិតថា ការលើកឡើងរបស់គាត់នឹងផ្លាស់ប្តូរទម្លាប់ទិញប្រេងរបស់ចិនក្នុងរយៈពេលខ្លីនោះទេ។
រហូតមកដល់ពេលនេះ អ៊ីរ៉ង់រួមចំណែកប្រហែល ១៣,៦ ភាគរយ នៃការនាំចូលប្រេងរបស់ចិន ដោយសារតែវាមានតម្លៃថោក និងអាចជួយឱ្យរោងចក្រចម្រាញ់ប្រេងតូចៗចិនសន្សំប្រាក់។ ផ្ទុយទៅវិញ ប្រេងរបស់អាមេរិក រួមចំណែកត្រឹមតែ ២ ភាគរយ ប៉ុណ្ណោះ នៃការនាំចូលរបស់ចិន៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


