Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ បញ្ជាឲ្យកងទ័ពប្រុងជើងការខ្ពស់ ក្រោយចិន ធ្វើសមយុទ្ធខ្នាតធំ

បានផុស

នៅ

ភ្លាមៗ​ ក្រោយមហាយក្សចិនធ្វើសមយុទ្ធ “ដាក់ទណ្ឌកម្ម” កោះតៃវ៉ាន់, ស្រាប់តែរដ្ឋាភិបាលទីក្រុងតៃប៉ិ បញ្ជាឲ្យកងទ័ពជើងគោកនិងអាកាសរបស់ខ្លួន ប្រុងជើងការខ្ពស់ជាប់ជានិច្ច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RT

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា “យើងមិនស្វែងរកជម្លោះទេ ប៉ុន្តែយើងក៏មិនខ្លាចធ្វើរឿង ដើម្បីធានាសុវត្ថិភាពជាតិ និងការពារមាតុភូមិដ៏ស្រស់ស្អាតរបស់យើងដែរ”។

លើសពីនេះ ក្រសួងក៏​បាន​បញ្ជូន​កង​កម្លាំង​ទៅ​តំបន់​ជុំវិញ​ដែន​កោះ​រួច​ហើយដែរ ព្រម​ទាំង​អះអាង​ថា ខ្លួន​មាន​ទំនុក​ចិត្ត​អាច​ការពារ​អធិបតេយ្យ​​ខ្លួន​ឯង​បាន។ ការ​ធ្វើ​សមយុទ្ធ​យោធា​​របស់​ចិន​ក្នុង​កាលៈទេសៈ​នេះ មិន​ត្រឹម​តែ​មិន​ជួយ​​​រួម​ចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​នៃ​​ច្រក​សមុទ្រ​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្ហាញ​ពី​គំនិត​យោធា​និយម​របស់​ចិន​​ផង​ដែរ។

ស្របពេលជាមួយគ្នានោះ ក្រសួងថែមថ្កោលទោសកងទ័ពរំដោះប្រជាជនចិន (PLA) ចំពោះសមយុទ្ធសង្គ្រាមរយៈពេលពីរថ្ងៃព័ទ្ធជុំវិញកោះតៃវ៉ាន់ ថាជាទង្វើ “បង្កហេតុមិនសមទំនង” ទាល់តែសោះ។

សូមបញ្ជាក់ជាថ្មី សមយុទ្ធខ្នាតធំ Joint Sword-2024A នេះធ្វើឡើងរយៈពេល២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ហើយវាកើតឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មីលោក William Lai Ching-te ស្បថឡើងកាន់តំណែង។

PLA ប្រកាសថា សមយុទ្ធនេះគឺជាការដាក់ទណ្ឌកម្មដល់កោះតៃវ៉ាន់ ហើយវាផ្តោតជាពិសេសលើការល្បាត ត្រៀមប្រយុទ្ធរបស់កងទ័ពជើងទឹកនិងអាកាស និងការវាយប្រហារចំគោលដៅសំខាន់ៗ ក៏ដូចជាការល្បាតនាវាចម្បាំង និងយន្តហោះនៅជិតកោះតៃវ៉ាន់ ដើម្បីត្រៀមប្រយុទ្ធក្នុងសមរភូមិពិតៗ។

គួរជម្រាបថា ចិន តែងចាត់ទុកកោះតៃវ៉ាន់ ជាខេត្តមួយដែលនឹងត្រូវបង្រួបបង្រួមវិញ ហើយអាចនឹងត្រូវបង្ខំចិត្តប្រើកម្លាំងបាយទៀតផង ប្រសិនបើចាំបាច់។ ម្យ៉ាងវិញទៀត ស្ថានការណ៍កាន់តែក្តៅ ជុំវិញការជាប់ឆ្នោតរបស់លោក Lai ដោយទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ព្រោះចាត់ទុកមេដឹកនាំតៃវ៉ាន់ថ្មីរូបនេះថាជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់”៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន បញ្ជូនទ័ព ធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ ៣ថ្ងៃក្រោយប្រធានាធិបតីថ្មី ឡើងកាន់តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​គំរាម​ឲ្យទទួល​យក​បទ​ឈប់​បាញ់ បើ​មិន​ចង់​វិនាស​ខ្លួន

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ចូល​រួម​ការ​ប្រគំ​តន្ត្រី​ Lady Gaga ចប់ភ្លាម តារា​​តៃវ៉ាន់ Joe Chen ស្រាប់តែចូលដេកពេទ្យ

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលខេត្តកំពង់ចាម៖ ៦ខែក្រោយ ពលរដ្ឋនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អ៊ីរ៉ង់​ចាត់ទុក​ការ​គំរាម​​​វាយ​រោងចក្រ​នុយក្លេអ៊ែររបស់​លោក ត្រាំ គឺ​ជា«បន្ទាត់​ក្រហម»​

ព័ត៌មានជាតិ៣៤ នាទីutes មុន

អាជ្ញាធរ​អប្សរា​​ហាមដាច់ខាត ទេសចរ​គូស​វាសអក្សរ​ផ្សេងៗ​លើ​ផ្ទាំង​ប្រាសាទ​​បុរាណ​តំបន់​អង្គរ​

Sokha Hotels

ព័ត៌មានពេញនិយម