ព័ត៌មានអន្ដរជាតិ
ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់
តាមការបញ្ជាក់ពីអារ៉ាប៊ីសាអូឌីត, គិតត្រឹមពេលនេះ មានមនុស្សកើនដល់ ១ ៣០១នាក់ហើយ ដែលស្លាប់ដោយសារដើរយូរក្រោមកម្តៅថ្ងៃក្តៅចែស ជិត៥២អង្សាសេដើម្បីចូលរួមធម្មយាត្រា Hajj។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) រាយការណ៍ថា អ្នកស្លាប់ភាគច្រើនជាមនុស្សវ័យចំណាស់និងអ្នកមានជំងឺជាប់ខ្លួន ហើយមួយចំនួនធំ ជាអ្នកធ្វើធម្មយាត្រាដែលមិនបានចុះឈ្មោះ។
ទន្ទឹមនោះ ប្រទេសនានាជុំវិញពិភពលោក បាននិងកំពុងផ្តល់ព័ត៌មានថ្មីៗអំពីចំនួនពលរដ្ឋរបស់ខ្លួនដែលទទួលមរណភាព ដោយអេហ្ស៊ីបអះអាងថា ពលរដ្ឋខ្លួនចំនួន៦៥៨នាក់បានស្លាប់ ខណៈប្រទេសឥណ្ឌូណេស៊ី និយាយថា ជនជាតិខ្លួនជាង ២០០នាក់ក៏បាត់បង់ជីវិតដែរ ចំណែកឥណ្ឌាឯណោះវិញ មានពលរដ្ឋស្លាប់៩៨នាក់។

អារ៉ាប៊ីសាអូឌីត ត្រូវបានមជ្ឈដ្ឋានអន្តរជាតិរិះគន់ចំពោះការរៀបចំមិនបានល្អ ដើម្បីធ្វើឲ្យពិធីបុណ្យ Hajj កាន់តែមានសុវត្ថិភាព ដូចជាគ្មានតង់ម៉ាស៊ីនត្រជាក់ និងការដឹកជញ្ជូនមនុស្សទាំងដែលសីតុណ្ហភាពហក់ឡើងដល់ ៥១.៨អង្សាសេ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានបដិសេធទទួលខុស ហើយថែមចោទថា គ្រប់យ៉ាងគឺបណ្តាលមកពីអ្នកចូលរួមពិធីទាំងនោះ ទៀតផង។

មន្ត្រីអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ម្នាក់ បានថ្លែងប្រាប់ AFP កាលពីថ្ងៃសុក្រទី២១ខែមិថុនាឆ្នាំ២០២៤ថា តាមពិតទៅអ្នកស្លាប់មិនមែនសុទ្ធជាអ្នកធ្វើធម្មយាត្រាទេ ពោលគឺមានអ្នកខ្លះត្រូវបាត់បង់ជីវិតពេលចូលរួមពិធីផ្សេងដូចជាពិធីអធិស្ឋាននៅលើកំពូលភ្នំ Arafat និងពិធីគប់ដុំថ្មនៅទីក្រុង Mina។
មន្ត្រីដដែលអះអាងថា “ពិធីទាំងពីរនេះ ធ្វើឡើងក្រោមកម្តៅថ្ងៃក្តៅសឹងឆេះខ្លោច។ អ្នកកាន់សាសនាទាំងអស់ត្រូវចំណាយរាប់ម៉ោង នៅក្នុងសីតុណ្ហភាពខ្ពស់ផុតលេខ។ យ៉ាងណា អារ៉ាប៊ីសាអូឌីត មិនខុសឡើយ! ពួកគេទេដែលខុស ជាពិសេសអ្នកដែលមកចូលរួមដោយមិនចុះឈ្មោះ ព្រោះថាពួកគេមិនខ្វល់ពីការព្រមានអំពីហានិភ័យ”។

សូមបញ្ជាក់ជាថ្មី Hajj គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ដែលអ្នកកាន់សាសនាឥស្លាមទាំងអស់ ត្រូវអនុវត្តឲ្យបានម្តងក្នុងមួយឆាកជីវិត។
យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១.៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់អ្នកធ្វើធម្មយាត្រា Hajj ជាង ១ពាន់នាក់ តែអារ៉ាប៊ីសាអូឌីត ថា ខ្លួនអត់ខុសទេ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


