Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់អ្នកធ្វើធម្មយាត្រា Hajj ជាង ១ពាន់នាក់ តែអារ៉ាប៊ីសាអូឌីត ថា ខ្លួនអត់ខុសទេ

បានផុស

នៅ

តួលេខអ្នកធ្វើធម្មយាត្រា Hajj ស្លាប់នៅប្រទេសអារ៉ាប៊ីសាអូឌីត បានឡើងដល់ ១ ១២៦នាក់ហើយ ប៉ុន្តែបើទោះជាបីជាមានមតិរិះគន់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិពាក់ព័ន្ធការគ្រប់គ្រងមិនបានល្អក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងរីយ៉ាដ បានបដិសេធទទួលខុស ហើយថែមចោទថា គ្រប់យ៉ាងគឺបណ្តាលមកពីអ្នកចូលរួមពិធីទាំងនោះ។

មន្ត្រីអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ម្នាក់ បានថ្លែងប្រាប់ AFP កាលពីថ្ងៃសុក្រទី២១ខែមិថុនាឆ្នាំ២០២៤ថា តាមពិតទៅអ្នកស្លាប់មិនមែនសុទ្ធជាអ្នកធ្វើធម្មយាត្រាទេ ពោលគឺមានអ្នកខ្លះត្រូវបាត់បង់ជីវិតពេលចូលរួមពិធីផ្សេងដូចជាពិធីអធិស្ឋាននៅលើកំពូលភ្នំ Arafat និងពិធីគប់ដុំថ្មនៅទីក្រុង Mina។

មន្ត្រីដដែលអះអាងថា “ពិធីទាំងពីរនេះ ធ្វើឡើងក្រោមកម្តៅថ្ងៃក្តៅសឹងឆេះខ្លោច។ អ្នកកាន់សាសនាទាំងអស់ត្រូវចំណាយរាប់ម៉ោង នៅក្នុងសីតុណ្ហភាពខ្ពស់ផុតលេខ។ យ៉ាងណា អារ៉ាប៊ីសាអូឌីត មិនខុសឡើយ! ពួកគេទេដែលខុស ជាពិសេសអ្នកដែលមកចូលរួមដោយមិនចុះឈ្មោះ ព្រោះថាពួកគេមិនខ្វល់ពីការព្រមានអំពីហានិភ័យ”។

សីតុណ្ហភាព​​​សប្ដាហ៍​នេះ នៅ​ពេល​ធ្វើ​ធម្មយាត្រា Hajj បាន​កើន​ឡើង​ខ្លាំង​រហូត​​ដល់ ៥១.៨​អង្សាសេ​ឯណោះ ក្នុង​ទីក្រុង Mecca ហើយបើ​តាម​ការ​សិក្សា​របស់​អារ៉ាប៊ីសាអូឌីត សីតុណ្ហភាព​នៅ​​តំបន់​នោះ កំពុង​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដោយ​១មួយទសវត្សរ៍ កើន​កម្ដៅ​ប្រមាណ ០.៤​អង្សាសេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ប្រជាជន​ ជា​​ពិសេស​គឺ​អ្នក​​​​ចូលរួម​ក្នុង​ពិធី​សាសនា​ធំៗ​ដូច​ជា ធម្មយាត្រា Hajj​ នេះតែម្តង។

Hajj គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម អ្នកកាន់សាសនាឥស្លាមទាំងអស់ ត្រូវអនុវត្តឲ្យបានម្តងក្នុងមួយជីវិត។

យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១.៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក។

សូមបញ្ជាក់ថា មនុស្សស្លាប់ក្នុងពិធីនេះមិនមែនជារឿងថ្មីឡើយ តួយ៉ាងដូចកាលពីឆ្នាំមុន មានមនុស្ស ២៤០នាក់ ត្រូវបាត់បង់ជីវិត ហើយរឿងដែលគេនៅតែចាំមិនភ្លេចគឺជាគ្រោះមហន្តរាយដ៏រន្ធត់ឆ្នាំ២០១៥ ដែលការរត់ជាន់គ្នាបានសម្លាប់មនុស្សជាង ២ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

UN៖ តំបន់ហ្គាហ្សាជាកន្លែងស្រេកឃ្លានបំផុតនៅលើភពផែនដី

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេចធិបតី÷ កាសែតថៃខ្លះផ្សាយបំប៉ោងព័ត៌មានទ័ពខ្មែរស្លាប់ ដើម្បីបំបាក់បំបាក់ស្មារតីខ្មែរ, ប្រភពព័ត៌មានពិតសម្រាប់ខ្មែរ គឺក្រសួងការពារជាតិកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រុស្ស៊ី ទម្លាយមូលហេតុដែល ហ្សេលេនស្គី ស្វះស្វែងឲ្យមានកិច្ចប្រជុំត្រីភាគី ជាមួយ ពូទីន និងត្រាំ

ព័ត៌មានជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្រ្តីជប៉ុនថា កម្ពុជាគឺជាដៃគូដ៏សំខាន់របស់ជប៉ុនទាំងកម្រិតពាណិជ្ជកម្ម និងកងទ័ព

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

កូរ៉េ​ខាង​ជើង ​ចោទ​អាមេរិក​ថា​បាន​គំរាម​កំហែង​សន្តិភាព និង​សន្តិសុខ​សកល

Sokha Hotels

ព័ត៌មានពេញនិយម