Connect with us

ព័ត៌មានអន្ដរជាតិ

បែកធ្លាយ ឧបករណ៍យោធាមីយ៉ាន់ម៉ា ប្រើបង្ក្រាបបាតុករប្រឆាំងរដ្ឋប្រហារ

បានផុស

នៅ

របាយការណ៍មួយនិយាយថា យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងប្រើឧបករណ៍មកពីអ៊ីស្រាអែល និងលោកខាងលិចក្នុងការបង្ក្រាបក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេស ។

កាសែត New York Times បានបង្ហាញនៅក្នុងរបាយការណ៍កាលពីថ្ងៃចន្ទថា ឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារកាលពីខែមុនបានប្រើប្រាស់យន្តហោះដ្រូនស៊ើបការណ៍ដែលផលិតដោយអ៊ីស្រាអ៊ែល ឧបករណ៍បំបែកទូរស័ព្ទ iPhone នៅអឺរ៉ុប និងកម្មវិធីហេក software អាមេរិកដើម្បីបង្កើនការបង្ក្រាបលើក្រុមបាតុកររបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់កាសែត New York Times បាននិយាយថា ក្រុមអ្នកតវ៉ាបាននិងកំពុងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាមួយចំនួនដែលរបបយោធាកំពុងប្រើប្រឆាំងនឹងពួកគេរួមទាំងការធ្វើឲ្យប្រសើរផ្កាយរណប និងទូរគមនាគមន៍ដើម្បីធ្វើសមាហរណកម្មជាមួយពិភពលោក និងធ្វើឲ្យសម្លេងរបស់ពួកគេត្រូវបានគេឮ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា បច្ចេកវិជ្ជាខ្លះឥឡូវនេះត្រូវបានដាក់ពង្រាយដោយយោធាមីយ៉ាន់ម៉ាដែលត្រូវបានគេស្គាល់ថា កងកម្លាំង Tatmadaw ដើម្បីតម្រង់គោលដៅទៅលើអ្នកប្រឆាំងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

ដកស្រង់សម្ដីដោយកាសែត New York Times លោកស្រី Ma Yadanar Maung អ្នកនាំពាក្យយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ាជាក្រុមមួយដែលឃ្លាំមើលការរំលោភបំពានរបស់យោធាបាននិយាយថា “ឥឡូវនេះយោធាកំពុងតែប្រើឧបករណ៍ទាំងនោះដើម្បីបង្ក្រាបក្រុមបាតុករដោយសន្តិវិធីដែលប្រថុយជីវិតដើម្បីតស៊ូនឹងរបបយោធា និងស្តារលទ្ធិប្រជាធិបតេយ្យ” ។

ភ័ស្តុតាងបង្ហាញថា បច្ចេកវិទ្យាឃ្លាំមើលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអ៊ែល អាមេរិក និងអ៊ឺរ៉ុបបានទៅដល់ប្រទេសមីយ៉ាន់ម៉ា ទោះបីជាប្រភពទាំងនោះបានហាមឃាត់ការនាំចេញបែបនេះក៏ដោយ បន្ទាប់ពីការបង្ក្រាបរបស់យោធាទៅលើក្រុមមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងឆ្នាំ ២០១៧ ។

យោងតាមក្រុមឃ្លាំមើលជំនួយសម្រាប់ក្រុមអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា មនុស្សជាង ១,២០០ នាក់ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងផ្តន្ទាទោសចាប់តាំងពីមានរដ្ឋប្រហារដែលក្នុងនោះប្រហែល ៩០០ នាក់កំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ ។

មេបញ្ជាការមីយ៉ាន់ម៉ា Min Aung Hlaing បានដឹកនាំរដ្ឋប្រហារមួយកាលពីថ្ងៃទី ១ ខែកុម្ភៈដោយចាប់ខ្លួនមេដឹកនាំការពិតលោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ហើយបានកាន់កាប់ប្រទេស ។

របបយោធាដែលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំពេញបានអះអាងថាខ្លួនបានដណ្តើមអំណាចបន្ទាប់ពីខ្លួនបានរកឃើញថាមានការលួចបន្លំនៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីបីខែមុនដែលគណបក្ស NLD បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ។

ចាប់តាំងពីពេលនោះមកប្រជាជនរាប់សែននាក់បានធ្វើបាតុកម្មជាច្រើនលើកស្ទើរតែរាល់ថ្ងៃប្រឆាំងនឹងមេដឹកនាំធ្វើរដ្ឋប្រហារនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដោយទាមទារឲ្យមានការដោះលែងលោកស្រី ស៊ូជី និងអ្នកជាប់ឃុំផ្សេងទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ PressTV

ចុចអាន ៖ អង្គការសិទ្ធិមនុស្សបញ្ចេញតួលេខអ្នកស្លាប់ និងឃុំឃាំងចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

ចុចអាន ៖ របបយោធាមីយ៉ាន់ម៉ាស្នើកងកម្លាំងកុំឲ្យប្រើគ្រាប់ពិតទៅលើក្រុមអ្នកតវ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម