ព័ត៌មានអន្ដរជាតិ
ផ្ទុះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេស បូលីវី
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃពុធទី២៦ខែមិថុនា កងប៉ូលិសយោធា និងរថពាសដែក បានចូលឡោមព័ទ្ធអគាររដ្ឋាភិបាលនៅកណ្តាលទីក្រុង ឡាប៉ាស នៃប្រទេសបូលីវី ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Luis Arce។
ស្របពេលជាមួយគ្នានោះដែរ អតីតមេដឹកនាំលោក Evo Morales បានចេញមុខអំពាវនាវឲ្យមានការបិទផ្លូវនិងធ្វើកូដកម្មទូទាំងប្រទេសដើម្បីការពាររដ្ឋាភិបាល ដោយប្រកាសថា “យើងសូមអំពាវនាវឲ្យអ្នករាល់គ្នាចេញប្រឆាំង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ”។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយការប៉ុនប៉ងបរាជ័យ, អាជ្ញាធរក៏បានចាប់ខ្លួនមេដឹកនាំរដ្ឋប្រហារគឺលោកមេទ័ព Juan Jose Zuniga ហើយប្រធានាធិបតីក៏បានបញ្ចប់តំណែងមេទ័ពរូបនេះភ្លាមៗ ដោយតែងតាំងលោក Jose Wilson Sanchez ជំនួសវិញ។
គ្រាន់ឡើងកាន់តំណែងភ្លាម លោក Sanchez បានចេញបញ្ជាដាច់ណាត់ ឲ្យកងកម្លាំងដែលចូលរួមពាក់ព័ន្ធក្នុងរដ្ឋប្រហារនេះ ត្រូវដកថយទៅអង្គភាពរៀងៗខ្លួនវិញជាបន្ទាន់។
យ៉ាងណាក្តី លោក Zuniga អះអាងថា សកម្មភាពរបស់គាត់មិនមានអ្វីខុសទេ ព្រោះតែគាត់ចង់ស្តារលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយបូលីវីទាំងអស់ប៉ុណ្ណោះ។
ក្រោយមក ការិយាល័យអគ្គមេធាវីបូលីវី បានដាក់ការចោទប្រកាន់ឧត្តមសេនីយ៍ Zuñiga ពីបទប្រព្រឹត្តអំពើភេរវកម្ម និងបញ្ឆេះការបះបោរប្រដាប់អាវុធប្រឆាំងរដ្ឋ។
ការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ក៏បានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិ រួមទាំងពីបណ្តាប្រទេសមួយចំនួននៅអាមេរិកឡាទីនផងដែរ ខណៈសហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ក្នុងប្រទេសបូលីវីយ៉ាងដិតដល់ជាទីបំផុត និងសូមជំរុញឲ្យគ្រប់ភាគីមានការអត់ធ្មត់។
សូមបញ្ជាក់ថា លោក Arce បានឈ្នះតំណែងជាប្រធានាធិបតីបូលីវី ក្រោយប្រទេសត្រូវញាំញីដោយភាពចលាចលបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ថាឲ្យ បូលីវី ដល់ៗ ក្រោយកាត់ផ្តាច់ចំណងទាក់ទង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


