នយោបាយ
សម្តេតេជោ ព្រមានកុំឱ្យដណ្កើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាល បានព្រមានជាថ្មី កុំឱ្យមានការធ្វើរដ្ឋប្រហារ ឬដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » សម្តេចតេជោ បានព្រមានធ្ងន់ៗថា៖«សូមកុំធ្វើរដ្ឋប្រហារផ្តួលរំលំ សូមកុំដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឬសគុលនៃសង្គ្រាម ហើយវាជាឬសគុលនៃអំពើប្រល័យពូជសាសន៍»។

ក្នុងន័យនេះ សម្តេចលើកទឹកចិត្តឱ្យចូលរួមប្រកួតប្រជែងនយោបាយបែបលទ្ធិប្រជាធិបតេយ្យដែល ជារបបគ្រប់គ្រងគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយ និងការគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោតជាជាងប្រើគ្រាប់កាំភ្លើង។
សម្តេចថ្លែងទៀតថា បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែកម្ពុជាលែងមានក្រុមប្រដាប់អាវុធទៀតហើយ អ្វីដែលសំខាន់នោះអំពើហិង្សាក្នុងពេលបោះឆ្នោតបានរលាយសាបសូន្យពីឆាកនយោបាយកម្ពុជា។
សម្តេចគូសរំលេចថា៖«នេះជាតថភាពនៅកម្ពុជាដែលបង្ហាញពីភាពចាស់ទុំ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស យ៉ាងណាក្តីខ្ញុំពិតជាមិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិដែលបានវាយប្រហារមកលើខ្ញុំនិងគ្រួសារខ្ញុំឥតឈប់ឈរ ទោះបីជាខ្ញុំធ្លាប់សុខចិត្តទទួលជួបអ្នកនយោបាយជ្រុលនិយមនេះក្នុងមនោសច្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ។ ប៉ុន្តែ ជនម្នាក់នេះនៅតែចិញ្ចឹមចិត្តកម្ចាត់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលនៅតែប្រកាន់ខ្ជាប់នូវមនោគមវិជ្ជា និងវប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយមដែលគ្មានខុសអ្វីពីមនោគមវិជ្ជាហិង្សាបង្ហូរឈាមដូចអតីតកាលនោះឡើយ»៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


