ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ កូនស្រីលោក គីម អាយុ១១ឆ្នាំ ត្រៀមឡើងដឹកនាំប្រទេស ស្នងតំណែងឪពុក
ភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ហៅកាត់ NIS បានប្រាប់សមាជិកសភា ក្នុងសម័យប្រជុំបិទទ្វារកាលពីថ្ងៃចន្ទទី២៩ខែកក្កដាឆ្នាំ២០២៤ថា កុមារី គីម ជូអេ ដែលជាកូនស្រីរបស់លោក គីម ជុងអ៊ុន អាចជាអ្នកបន្តវេនក្នុងគ្រួសារត្រកូលគីម ដែលនឹងត្រូវដឹកនាំប្រទេសកូរ៉េខាងជើង។

តាមការចុះផ្សាយរបស់ RT ដោយដកស្រង់ប្រភពពី NIS, ពេលនេះ កុមារី ជូអេ កំពុងតែសិក្សាអំពីមេរៀនពាក់ព័ន្ធភាពជាអ្នកដឹកនាំប្រទេស ត្រៀមឡើងស្នងតំណែងពីលោក គីម។
សមាជិកសភាកូរ៉េខាងត្បូងលោក Lee Seong-kweun បានប្រាប់ទៅអ្នកសារព័ត៌មាន ក្រោយសម័យប្រជុំសភាថា «កូរ៉េខាងជើងបង្ហើបថា កុមារី គីម ជូអេ គឺជាបេក្ខភាពបន្តវេន ព្រោះបច្ចុប្បន្ន នាងកំពុងសិក្សាមេរៀនស្នងតំណែងពីឪពុក។ កូរ៉េខាងជើង កំពុងខិតខំឃោសនា និងព្យាយាមបង្ហាញវត្តមានកុមារីនេះជាសាធារណៈខ្លាំងណាស់ ដើម្បីស្ទាបស្ទង់ប្រតិកម្មពីមជ្ឈដ្ឋាននានាទៅលើរូបនាង»។

ស្របពេលជាមួយគ្នានោះដែរ សារព័ត៌មាន Bloomberg បានចុះផ្សាយថា «តាំងពីដើមឡើយ គ្មានកូនណាម្នាក់របស់មេដឹកនាំកូរ៉េខាងជើង បានបង្ហាញមុខទាំងវ័យក្មេងបែបនេះទេ។ តាមទំនៀម កូនចៅរបស់មេដឹកនាំរដ្ឋ តែងលាក់មុខពីភ្នែកសាធារណជនជានិច្ច លុះត្រាតែពួកគេមានមុខតំណែងណាមួយនៅក្នុងរដ្ឋ»។
សូមបញ្ជាក់ថា គីម ជូអេ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលនាង ទៅមើលការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ជាមួយឪពុក។

ចាប់តាំងពីពេលនោះមក នាងបានបង្ហាញខ្លួនរាប់សិបដង ដោយអមដំណើរមេដឹកនាំកូរ៉េខាងជើងទៅកាន់ទីតាំងបាញ់មីស៊ីល មូលដ្ឋានយោធា កម្មវិធីរដ្ឋ និងសូម្បីតែព្រឹត្តិការណ៍កីឡា។
យោងតាម NIS, កុមារី ជូអេ មានអាយុប្រហែល១១ឆ្នាំ ហើយត្រូវបានគេជឿថា ជាកូនទីពីរក្នុងចំណោមកូនទាំងបី របស់លោក គីម ជាមួយភរិយាឈ្មោះ រី ស៊ុលជូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង៖ កូនស្រីលោក គីម ជុងអ៊ុន មានភាគរយខ្ពស់ ក្លាយជាអ្នកស្នងតំណែងដឹកនាំ កូរ៉េខាងជើង
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត


