ព័ត៌មានអន្ដរជាតិ
វៀតណាម ជួបគ្រោះផ្ទួនៗ រញ្ជួយដីផង ទឹកជំនន់ផង ឥឡូវបាក់អណ្តូងរ៉ែ ស្លាប់កម្មករទៀត
ប៉ុន្មានថ្ងៃមកនេះ ប្រទេសវៀតណាម បានជួបគ្រោះអាក្រក់ជាបន្តបន្ទាប់ ពោលគឺកើតមានទឹកជំនន់ផង រញ្ជួយដីផង ហើយចុងក្រោយបំផុត វៀតណាម ជួបហេតុការណ៍បាក់អណ្តូងរ៉ែទៀត។

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី៣០ខែកក្កដាឆ្នាំ២០២៤, អណ្តូងរ៉ែធ្យូងថ្ម Suoi Lai របស់ក្រុមហ៊ុន Hon Gai Coal ស្ថិតក្នុងទីក្រុង Ha Long បានបាក់ពេលមេឃភ្លៀងខ្លាំងនាម៉ោង១០:១០នាទីយប់ ថ្ងៃចន្ទ ដោយសង្កត់ស្លាប់កម្មករចំនួន៥នាក់។
អាជ្ញាធរខេត្ត Quang Ninh បញ្ជាក់ថា ក្រុមជួយសង្គ្រោះត្រូវរង់ចាំរហូតដល់ម៉ោង៥:២៨នាទីព្រឹកថ្ងៃអង្គារទើបអាចយកសាកសពកម្មករទាំង៥ ចេញមកក្រៅបាន។
ហេតុការណ៍នេះកើតឡើងក្រោយពេលមានសេចក្តីរាយការណ៍ថា ក្នុងខែកក្កដានេះ គ្រោះទឹកជំនន់និងបំណាក់ដី បានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន១៨នាក់ហើយ នៅតាមតំបន់ភាគខាងជើងប្រទេសវៀតណាម ខណៈតាមការព្យាករ ប៉ុន្មានថ្ងៃខាងមុខ ភ្លៀងនឹងបន្តធ្លាក់មកខ្លាំងបន្ថែមទៀត។

ទឹកជំនន់ពីតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានហូរចាក់មកដល់ច្រាំងទន្លេតំបន់ជាយក្រុងហាណូយ បណ្ដាលឲ្យជន់លិចផ្ទះសម្បែងប្រជាជនអស់ជាច្រើនខ្នង។
មិនត្រឹមប៉ុណ្ណឹង ខេត្ត Kon Tum នៃប្រទេសវៀតណាម ក៏ទើបជួបគ្រោះរញ្ជួយដីដែរ ពោលគឺត្រឹម២ថ្ងៃប៉ុណ្ណោះ ខេត្តនេះកើតរញ្ជួយដីរហូតដល់ទៅ៣៤លើក។
តាមការចុះផ្សាយរបស់ Tuoi Tre, គ្រោះរញ្ជួយដីដំបូង បានកើតឡើងនៅរសៀលថ្ងៃអាទិត្យ រួចក៏បន្តឈានចូលដល់ព្រឹកថ្ងៃចន្ទ ជាមួយកម្លាំងខ្លាំងបំផុតគឺ ៥.០ រ៉ិចទ័រ ដែលបង្កជាការខូចខាតតិចតួចដល់ខេត្ត Kon Tum។

ត្បិតតែខេត្ត Kon Tum ធ្លាប់ជួបគ្រោះរញ្ជួយដីក៏ពិតមែន ប៉ុន្តែបើយោងតាមវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម, ការរញ្ជួយញឹកញាប់បែបនេះ គឺមិនធ្លាប់មានកើតមានឡើយ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩០៣ ដល់ឆ្នាំ២០២០ ការរញ្ជួយដីត្រឹមជាង៣០លើកប៉ុណ្ណោះ ត្រូវបានកត់ត្រានៅក្នុងខេត្ត Kon Tum ជាមួយកម្លាំងខ្លាំងបំផុត ៣.៩រ៉ិចទ័រ។ យ៉ាងណា ចាប់តាំងពីខែមេសាឆ្នាំ២០២១មក ការរញ្ជួយដីរាប់រយលើក បានកើតឡើងនៅក្នុងខេត្តនេះ រួមទាំងការរញ្ជួយកម្រិតខ្លាំងមួយចំនួន កាលពីថ្ងៃអាទិត្យផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច១០ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


