ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល នាំយកសាកសពចំណាប់ខ្មាំង៦នាក់ពីតំបន់ហ្គាហ្សា
យោធាអ៊ីស្រាអែល បានប្រកាសថា សាកសពចំណាប់ខ្មាំងចំនួន៦នាក់ដែលក្រុមសកម្មប្រយុទ្ធហាម៉ាសចាប់ខ្លួនកាលពីថ្ងៃទី៧ខែតុលា ត្រូវបាននាំយកមកវិញហើយពីតំបន់ហ្គាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅថ្ងៃទី២០ខែសីហា បានរៀបរាប់ថា សាកសពរបស់ Yagev Buchshtab, Alexander Dancyg, Avraham Munder, Yoram Metzger, Nadav Popplewell និង Haim Perry ត្រូវបានយកចេញពីតំបន់ Khan Younis កាលពីថ្ងៃចន្ទ។ ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានអនុវត្តដោយកងកម្លាំង IDF រួមជាមួយទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល។ យ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល ពុំបានបញ្ជាក់ថា ចំណាប់ខ្មាំងត្រូវបានសម្លាប់ដោយរបៀបណា ឬក៏នៅពេលណានោះទេ។
សេចក្តីថ្លែងការណ៍ដដែល បានបន្តថា នៅសេសសល់ចំណាប់ខ្មាំងប្រហែល ១០៩ នាក់ទៀតនៅតំបន់ហ្គាហ្សា ហើយការដោះលែងចំណាប់ខ្មាំងទាំងនោះ «អាចសម្រេចបានតាមរយៈការចរចារ»។
ការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង កំពុងដំណើរការ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងមានវត្តមាននៅមជ្ឈិមបូព៌ា ដើម្បីជំរុញឲ្យភាគីជម្លោះឈានទៅដល់កិច្ចព្រមព្រៀងរួមគ្នាមួយ។
កាលពីថ្ងៃចន្ទ លោក Blinken បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានយល់ព្រមលើសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ នៅឡើយតែក្រុមហាម៉ាសប៉ុណ្ណោះ ហើយលោក Blinken ក៏បានអំពាវនាវឲ្យក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះទទួលយកសំណើបទឈប់បាញ់ដូចអ៊ីស្រាអែលអ៊ីចឹងដែរ។
គួររំឭកថា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយក្រុមហាម៉ាស ហើយក្នុងអំឡុងពេលនោះមនុស្សប្រហែល ១២០០នាក់ត្រូវបានសម្លាប់ និង ២៥១នាក់ផ្សេងទៀតត្រូវចាប់ធ្វើជាចំណាប់ខ្មាំង។ យោធាអ៊ីស្រាអែល បានប៉ាន់ស្មានថា ១ភាគ៣នៃចំណាប់ខ្មាំងទាំងនោះប្រហែលជាបាត់បង់ជីវិតហើយ៕
ដោយ៖ ឈាង
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


