ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តការលក់រថយន្តសណ្ដោងរថក្រោះខ្នាតធំតម្លៃ១៦៥លានដុល្លារឲ្យអ៊ីស្រាអែល
ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានយល់ព្រមលក់រថយន្តសណ្ដោងរថក្រោះខ្នាតធំក្នុងតម្លៃ ១៦៥លានដុល្លារឲ្យទៅអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel នៅថ្ងៃសុក្រទី១៣ខែកញ្ញា។

ការលក់នេះក៏រួមបញ្ចូលទាំងគ្រឿងបន្លាស់ និងគ្រឿងជួសជុល ក៏ដូចជាឧបករណ៍ជំនួយបច្ចេកទេសមួយចំនួនផងដែរ។ ចំណែកឯការដឹកជញ្ជូនរថយន្តសណ្ដោងទាំងនោះឲ្យអ៊ីស្រាអែល នឹងធ្វើឡើងនៅក្រោយឆ្នាំ២០២៧។
កាលពីដើមឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយសព្វាវុធចំនួន ២០ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ក្នុងនោះក៏មានការទិញលក់យន្តហោះចម្បាំង F-15 ផងដែរ។ មិនខុសពីការទិញលក់រថយន្តសណ្ដោងរថក្រោះ យន្តហោះចម្បាំងទាំងនោះនឹងមិនត្រូវបានប្រគល់ឲ្យអ៊ីស្រាអែលភ្លាមៗនោះឡើយ ពោលគឺត្រូវរង់ចាំប៉ុន្មានឆ្នាំទើបអាមេរិកដឹកជញ្ជូនឲ្យអ៊ីស្រាអែល ដែលនេះបានន័យថាវានឹងមិនមានការជះឥទ្ធិពលណាមួយចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សានាពេលបច្ចុប្បន្ននោះទេ។
រដ្ឋបាលរបស់លោក ចូ បៃដិន បានព្យាយាមធ្វើឲ្យមានតុល្យភាពចំពោះការគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល ក្រោយមានការកើនឡើងនៃការអំពាវនាវកាន់តែខ្លាំងពីសមាជិកសភា និងសាធារណជន ដើម្បីទប់ស្កាត់ការគាំទ្រផ្នែកយោធា ព្រោះមានជនស៊ីវិលបាត់បង់ជីវិតជាច្រើននាក់នៅតំបន់ហ្គាហ្សា។ តួយ៉ាង នាពេលកន្លងមក អាមេរិកបានផ្អាកការចែកចាយប្រភេទគ្រាប់បែកទម្ងន់ ២ពាន់ផោនទៅឲ្យអ៊ីស្រាអែល ដោយលើកឡើងពីការព្រួយបារម្ភថា គ្រាប់បែកខ្នាតយក្សទាំងនេះអាចប្រើប្រាស់នៅក្នុងតំបន់ពោរពេញដោយជនស៊ីវិលរស់នៅយ៉ាងក្រាស់ក្រែលក្នុងតំបន់ហ្គាហ្សា។
សង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសារការវាយលុករបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅលើទឹកដីអ៊ីស្រាអែល ដែលបណ្ដាលឲ្យមនុស្សប្រហែល១២០០នាក់បានស្លាប់ ហើយមានការចាប់ចំណាប់ខ្មាំងចំនួន ២៥១នាក់ទៅតំបន់ហ្គាហ្សា។ ជាការសងសឹក អ៊ីស្រាអែល បានវាយប្រហារក្រុមហាម៉ាសនៅហ្គាហ្សា ហើយបណ្ដាលឲ្យមនុស្សជាង ៤១ ០០០នាក់ត្រូវបានសម្លាប់ ដោយភាគច្រើនគឺជាជនស៊ីវិល។
អ៊ីស្រាអែលបាននិយាយថា ខ្លួនព្យាយាមកាត់បន្ថយការសម្លាប់ជនស៊ីវិល និងសង្កត់ធ្ងន់ថា ក្រុមហាម៉ាសបានប្រើប្រាស់ជនស៊ីវិលនៅតំបន់ហ្គាហ្សាជាខែលការពារខ្លួន ដោយបើកការប្រយុទ្ធចេញពីតំបន់ស៊ីវិល រួមមានដូចជា ផ្ទះប្រជាជន មន្ទីរពេទ្យ សាលារៀន និងវិហារអ៊ីស្លាម ជាដើម៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ