Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល៖ ពិភពលោក​ត្រូវ​​ដាក់​សម្ពាធ​​ហាម៉ាស ឲ្យ​ទទួល​យក​កិច្ចព្រមព្រៀង​ហ្គាហ្សា

បានផុស

នៅ

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយនៅថ្ងៃទី១២ខែកញ្ញាថា ពិភពលោក​គួរតែដាក់សម្ពាធបន្ថែមទៀតលើក្រុមហាម៉ាស ដើម្បីទទួលយកសំណើកិច្ចព្រមព្រៀងថ្មីនៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន​នេះ​បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់​ចំពោះ​តែ​លក្ខខណ្ឌ​ពី​មុន​​ប៉ុណ្ណោះ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហាម៉ាស បាន​ប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ ក្រុមចរចារបស់​​​ខ្លួន​បានជួបជាមួយក្រុមអ្នកសម្របសម្រួល​កាតា និងអេហ្ស៊ីបនៅទីក្រុងដូហា ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ពួកគេក្នុងការអនុវត្តបទឈប់បាញ់ «ភ្លាមៗ» ជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយផ្អែកលើសំណើពីមុនរបស់សហរដ្ឋអាមេរិក ដោយគ្មានលក្ខខណ្ឌថ្មីពីភាគីណាមួយឡើយ។

លោក Netanyahu បានរៀបរាប់​ថា៖ «ក្រុមហាម៉ាសកំពុងព្យាយាមលាក់បាំងការពិតដែលថាខ្លួននៅតែបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ហើយកំពុងរារាំង» កិច្ច​ព្រមព្រៀង​នេះ​មិន​ឲ្យ​ដំណើរការ។ លោកបានបន្ថែម​ថា អ៊ីស្រាអែលបានទទួលយកសំណើថ្មីបំផុត ខណៈពេលដែល «ក្រុមហាម៉ាសបានបដិសេធ ហើយថែមទាំង​បានសម្លាប់ចំណាប់ខ្មាំងរបស់យើងចំនួន​៦​នាក់​ដោយ​គ្មាន​ការ​អាណិតអាសូរ។ ពិភពលោកត្រូវតែទាមទារឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងរបស់យើងជាបន្ទាន់»។

រហូតមកដល់ពេលនេះ ភាគីទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមរយៈពេល១១​ខែ ជំនួសមកវិញនូវការស្តីបន្ទោសចំពោះការណែនាំអំពីតម្រូវការថ្មីដែលបានរារាំងកិច្ចព្រមព្រៀង។

បញ្ហាដែលអូសបន្លាយរួមមានការគ្រប់គ្រងច្រករបៀង Philadelphia ដែលស្ថិត​នៅព្រំដែន​រវាង​ហ្គាហ្សា​និង​​អេហ្ស៊ីប ក៏ដូចជាការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានកាត់ទោសពីបទហិង្សាមនុស្សឃាត។

សំណើដើមដែល​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែឧសភា បានដាក់ចេញនូវបទឈប់បាញ់បីដំណាក់កាល ដែលនឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងបរទេស។

សង្គ្រាមបានចាប់ផ្តើមនៅពេលដែលក្រុម​សកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី​៧​ខែតុលា ដោយបានសម្លាប់មនុស្ស ១២០០​នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់។ បើ​យោង​តាម​ក្រសួង​សុខាភិបាល​ហ្កាហ្សា​​ រហូត​មក​ដល់​ពេល​នេះ កងកម្លាំង​អ៊ីស្រាអែល​បានវាយ​សងសឹក​និង​​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ៤១ ០០០នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានជាតិ២៣ ម៉ោង មុន

ចិន​ដក​តំណែង​​យោធា​ជាន់ខ្ពស់​​ក្រោយ​រកឃើញ​បំពាន​វិន័យ​ធ្ងន់ធ្ងរ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​បាតុករ​ថៃ​​​​​ផ្តើម​ប្រមូលផ្តុំ​នៅ​ក្រុង​បាងកក​ទាមទារ​​​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​

Sokha Hotels

ព័ត៌មានពេញនិយម