Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ត្រៀម​សង់​នាវា​ថាមពល​នុយក្លេអ៊ែរ​២​គ្រឿង តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

បានផុស

នៅ

គម្រោង​សាងសង់​នាវាមុជ​ទឹក​ជំនាន់​ថ្មី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ចំនួន​២​គ្រឿង ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​​អនុម័ត​​រួច​​ហើយ ដែល​មាន​​ទំហំ​ទុន​វិនិយោគ​​ប្រមាណ ៤៥០​ពាន់​លាន​រ៉ូពី ឬ​ស្មើ​នឹង ៥,៤​ពាន់​លាន​ដុល្លារ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា​មុជ​ទឹក​ថ្មី​នេះ នឹង​ត្រូវ​សាងសង់​​​ដោយ​រោងចក្រ​​ផលិត​កប៉ាល់​របស់​រដ្ឋាភិបាល​ឥណ្ឌា​ផ្ទាល់​តែ​ម្ដង ដែល​ស្ថិត​នៅ​កំពង់ផែ​ទីក្រុង Visakhapatnam ហើយ​ក៏​អាច​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​​ឯកជន​ខ្នាត​ធំ Larsen and Toubro នៅ​ក្នុង​គម្រោង​ផង​ដែរ។ នេះ​គឺ​ជា​ការ​អនុម័ត​នាវា​មុជ​ទឹក​ចំនួន​២​គ្រឿង​ដំបូង​គេ នៅ​ក្នុង​គម្រោង​សាងសង់​នាវា​ចំនួន​៦​គ្រឿង​របស់​ឥណ្ឌា។ យ៉ាង​ណា​មិញ កាល​បរិច្ឆេទ​បញ្ចប់​គម្រោង​នាវា​មុជ​ទឹក​ទាំង​​២​គ្រឿង​នេះ​មិន​ទាន់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

ខណៈដែលឥណ្ឌាកំពុងព្យាយាមធ្វើទំនើបកម្មយោធារបស់ខ្លួន​ក្នុង​ការ​ប្រឈមមុខនឹង​​ការ​កើន​ឡើង​នៃ​វត្តមានរបស់ចិនក្នុងតំបន់មហាសមុទ្រឥណ្ឌា រដ្ឋាភិបាល​ក្រុង​ញ៉ូវ​ដេលីក៏​កំពុងផ្តោតលើការបង្កើនសមត្ថភាពកងទ័ពជើងទឹក និងការកែលម្អសមត្ថភាពផលិតអាវុធក្នុងស្រុក​​ផង​ដែរ។

ប្រទេសចិន ដែលជាកម្លាំងទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោក ហើយ​មាននាវាជាង ​៣៧០​គ្រឿង បាន​ក្លាយ​ជា​ក្ដី​ព្រួយបារម្ភផ្នែកសន្តិសុខសម្រាប់ប្រទេសឥណ្ឌា ចាប់តាំងពីទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បានធ្លាក់ចុះក្នុងឆ្នាំ​២០២០ បន្ទាប់ពីទាហាន​២៤​នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែន Himalayan របស់ពួកគេ។

ដោយសារ​មាន​ល្បឿន​លឿនជាង ស្ងាត់ជាង និងមានសមត្ថភាពអាចស្នាក់នៅក្រោមទឹកបានយូរជាងនាវា​ដែល​ដើរ​ដោយថាមពលម៉ាស៊ូត ហើយ​ងាយ​គេច​ចេញ​ពី​ការ​តាមដាន​របស់​សត្រូវ នាវាមុជទឹក​ចម្បាំងថាមពលនុយក្លេអ៊ែរជាប់ចំណាត់ថ្នាក់ក្នុងចំណោមសព្វាវុធ​កងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។

មាន​តែ​ប្រទេស​មួយក្ដាប់​​តូច​ប៉ុណ្ណោះ​ដែល​​សាងសង់​នាវា​មុជ​ទឹក​ថាមពល​នុយក្លេអ៊ែរ​​នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​មាន ​ចិន បារាំង រុស្ស៊ី និង​សហរដ្ឋ​អាមេរិក។

ប្រទេសឥណ្ឌា ធ្លាប់​បានជួលនាវាមុជទឹក​ចម្បាំង​​ថាមពលនុយក្លេអ៊ែរចំនួន២​គ្រឿង​ពីរុស្ស៊ី​កាលពី​មុន ប៉ុន្តែបានប្រគល់​នាវា​ទាំង​នោះ​​ទៅ​ឲ្យ​រុស្ស៊ី​វិញ​រួច​ហើយ។ ឥឡូវ​នេះ​​ ឥណ្ឌា​​កំពុង​ពិចារណា​​ការ​ជួល​នាវា​មុជ​​ទឹក​១​គ្រឿង​ថ្មី​ទៀត​ពី​រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម