ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសជោគជ័យ ក្រោយបាញ់មីស៊ីលរាប់រយគ្រាប់ វាយសន្ធាប់អ៊ុយក្រែន ថ្ងៃបុណ្យណូអែល
ក្រោយបាញ់មីស៊ីលរាប់រយគ្រាប់និងបញ្ជូនដ្រូនរាប់រយគ្រឿងទៅវាយប្រហារប្រទេសអ៊ុយក្រែន ពេលនេះរុស្ស៊ី បានប្រកាសពីជោគជ័យ ដោយក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនវាយប្រហារចំៗគោលដៅដូចដែលបានគ្រោងទុក។

ក្រសួងការពារជាតិរុស្ស៊ី អះអាងថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនសំខាន់ៗ ហើយគោលដៅទាំងអស់សុទ្ធតែបាញ់ចំៗ។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤, ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អះអាងថា «រុស្ស៊ីបានបាញ់មីស៊ីល៧០គ្រាប់និងបញ្ជូនដ្រូនជាង១០០គ្រឿង មកកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ប៉ុន្តែយ៉ាងណា មានមីស៊ីលជាង៥០គ្រាប់និងដ្រូនអត្តឃាតមួយចំនួន ត្រូវបាញ់ទម្លាក់»។
ស្របពេលជាមួយគ្នានោះ អភិបាលក្រុង Kharkiv លោក Oleh Syniehubov បញ្ជាក់ថា មីស៊ីលរបស់រុស្ស៊ីដែលវាយប្រហារចំថ្ងៃបុណ្យណូអែល បានសម្លាប់មនុស្សចំនួន៦នាក់ និងបង្កការខូចខាតយ៉ាងដំណំដល់សំណង់ស៊ីវិល។

ជុំវិញបញ្ហានេះដែរ លោក ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារនេះថាជាទង្វើអមនុស្សធម៌បំផុត។ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ ប្រកាសថា «លោកពូទីន រើសយកថ្ងៃបុណ្យណូអែលសម្រាប់ការវាយប្រហារ។ តើមានអ្វីអមនុស្សធម៌ជាងនេះទៀត? គោលដៅគឺវិស័យថាមពលរបស់យើង ពួកគេបន្តប្រយុទ្ធដើម្បីផ្ដាច់ភ្លើងនៅអ៊ុយក្រែន»។
ដោយឡែក ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏និយាយដែរថា «គោលបំណងនៃការវាយប្រហារដ៏ឃោឃៅនេះ គឺដើម្បីកាត់ផ្តាច់មិនឲ្យប្រជាជនអ៊ុយក្រែនមានកម្តៅនិងអគ្គិសនី ក្នុងរដូវរងា ហើយធ្វើឲ្យបណ្តាញអគ្គិសនីអ៊ុយក្រែន ដួលរលំ។
យ៉ាងណា ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក ក៏ស្នើឲ្យក្រសួងការពារជាតិ បន្តជួយអាវុធទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយរុស្ស៊ីផងដែរ។

សូមបញ្ជាក់ថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ រុស្ស៊ីបានពន្លឿនការវាយលុកនៅទូទាំងភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីដណ្តើមយកទឹកដីឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចក្នុងខែមករា។
មេដឹកនាំគណបក្សសាធារណរដ្ឋរូបនេះសន្យាថា នឹងបញ្ចប់ជម្លោះរយៈពេលជិតបីឆ្នាំយ៉ាងឆាប់រហ័ស ប៉ុន្តែមិនលាតត្រដាងលក្ខខណ្ឌណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថ្ងៃបុណ្យណូអែល រុស្ស៊ី បាញ់មីស៊ីលស្រោចពេញទំហឹងលើ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


