Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់រះក្នុងហាងស្ប៉ាច្រើនកន្លែងនៅរដ្ឋ Georgia ស្លាប់មនុស្ស៨នាក់

បានផុស

នៅ

មនុស្សចំនួនប្រាំបីនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាបន្តបន្ទាប់ នៅហាងម៉ាស្សាក្នុងតំបន់ Atlanta កាលពីល្ងាចថ្ងៃអង្គារត្រូវនឹងព្រឹកថ្ងៃពុធនៅកម្ពុជា។

This image has an empty alt attribute; its file name is https___cdn.cnn_.com_cnnnext_dam_assets_210316182629-02-atlanta-spa-shootings-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកកាពីទែន Jay Baker មកពីការិយាល័យតម្រួតតំបន់ Cherokee បានឲ្យដឹងថា មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់និងម្នាក់រងរបួស នៅហាងម៉ាស្សា Young’s Asian ក្នុងទីក្រុង Acworth នៃរដ្ឋ Georgia នៅពេលខ្មាន់កាំភ្លើងម្នាក់ចូលស្ប៉ា ហើយបើកការបាញ់ប្រហារភ្លាមៗមុនម៉ោង៥ល្ងាច។

This image has an empty alt attribute; its file name is download-4.jpg

នៅចម្ងាយប្រមាណជា២៥ម៉ាយល៍ភាគខាងត្បូងនៃកន្លែងបាញ់ប្រហារនោះ, ស្ត្រីអាស៊ីចំនួន៣នាក់ ត្រូវបានបាញ់សម្លាប់នៅហាងស្ប៉ា Gold Spa ហើយស្ត្រីអាស៊ីម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅហាងស្ប៉ា Aromatherapy Spa ភាគខាងជើងតំបន់ Atlanta ប្រហែលមួយម៉ោងក្រោយមក។ នេះបើយោងតាមការផ្សាយរបស់ Fox 5។

This image has an empty alt attribute; its file name is gold-spa-scene-1024x576.jpeg

លោក Robert Aaron Long អាយុ២១ឆ្នាំដែលជាជនសង្ស័យក្នុងការបាញ់ប្រហារ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងភ្លាមៗមុនម៉ោង៩យប់ថ្ងៃអង្គារ។

This image has an empty alt attribute; its file name is image_2021-03-17_09-10-50-1024x576.png

ក្រុមស៊ើបអង្កេតមកពីការិយាល័យប៉ូលិសប្រចាំតំបន់ Cherokee កំពុងសម្របសម្រួលជាមួយនាយកដ្ឋានប៉ូលិស Atlanta ដើម្បីស៊ើបអង្កេតហេតុការណ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Fox

ចុចអាន៖ បន្ទាន់!! ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ផ្ទុះ​អាវុធ​៣​គ្រាប់ បណ្ដាល​ឲ្យ​មនុស្ស​៣នាក់​ស្លាប់

ចុចអាន៖ ផ្ទុះការបាញ់ប្រហារក្នុងពិធីជប់លៀងនៅអាមេរិក ស្លាប់ និងរងរបួសមនុស្ស ១៥ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម