ព័ត៌មានអន្ដរជាតិ
ផ្ទុះការចាប់អារម្មណ៍! ចំណាប់ខ្មាំងម្នាក់ដែលហាម៉ាសដោះលែង បាត់ម្រាមដៃអស់២
រូបថតរបស់ Emily Damari ដែលជាចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់ត្រូវបានដោះលែងដោយក្រុមហាម៉ាសក្នុងអំឡុងពេលដំណាក់កាលដំបូងនៃបទឈប់បាញ់រយៈពេល៤២ថ្ងៃ បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ដោយសារតែដៃរបស់នាងបានបាត់ម្រាមអស់ចំនួន២។
កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥ ក្រៅតែ Emily ក្រុមហាម៉ាសក៏បានដោះលែងចំណាប់ខ្មាំងជាស្ត្រីចំនួន២នាក់ផ្សេងទៀតផងដែរ ដូចជា Romi Gonen និង Doron Steinbrecher។ ពួកគេទាំងអស់ត្រូវបានចាប់ខ្លួនទៅតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
យ៉ាងណា អ្វីដែលផ្ទុះការចាប់អារម្មណ៍ជាងគេ គឺរូបថតរបស់ Emily ដែលមានរុំបង់ដៃ ដែលត្រូវបានចែករំលែកដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X។ ក្រុមគ្រួសាររបស់ Emily បានឲ្យដឹងថា នាងបានបាត់បង់ម្រាមចំនួន២ ខណៈពេលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC, Emily ត្រូវបានគេបាញ់ចំដៃ ហើយត្រូវចាប់ខ្លួនពីផ្ទះរបស់នាងក្នុងតំបន់ Kibbutz Kfar Aza យកទៅធ្វើជាឈ្លើយសឹកក្នុងតំបន់ហ្គាហ្សា អំឡុងពេលការវាយប្រហាររបស់ហាម៉ាសនៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
សូមបញ្ជាក់ថា ក្នុងបទឈប់បាញ់ដំណាក់កាលទីមួយ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៩០នាក់ ចំណែកក្រុមហាម៉ាសឯណោះ ក៏បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលវិញ ៣នាក់ផងដែរ។
ការដោះដូរនេះធ្វើឡើងនៅភាគខាងលិចទីក្រុងហ្គាហ្សា ហើយគេឃើញមានក្រុមគ្រួសារចំណាប់ខ្មាំងនាំគ្នារង់ចាំដោយក្តីអន្ទះសា ចង់ជួបមុខសាច់ញាតិជុំគ្នាជាថ្មី។
ក្នុងកិច្ចព្រមព្រៀង ក្រុមហាម៉ាសនិយាយថា រាល់ចំណាប់ខ្មាំងម្នាក់នឹងត្រូវដូរជាមួយអ្នកទោសប៉ាឡេស្ទីន៣០នាក់ ហើយការដោះដូរលើកក្រោយ នឹងធ្វើឡើងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោសនិងចំណាប់ខ្មាំងគ្នា សរុបជិត១០០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


