ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោសនិងចំណាប់ខ្មាំងគ្នា សរុបជិត១០០នាក់
ជាផ្នែកនៃបទឈប់បាញ់ដំណាក់កាលទីមួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស, កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៩០នាក់ ចំណែកក្រុមហាម៉ាសឯណោះ ក៏បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលវិញ ៣នាក់ផងដែរ។

ការដោះដូរនេះធ្វើឡើងនៅភាគខាងលិចទីក្រុងហ្គាហ្សា ហើយគេឃើញមានក្រុមគ្រួសារចំណាប់ខ្មាំងនាំគ្នារង់ចាំដោយក្តីអន្ទះសា ចង់ជួបមុខសាច់ញាតិជុំគ្នាជាថ្មី។
ក្នុងកិច្ចព្រមព្រៀននេះ ក្រុមហាម៉ាសនិយាយថា រាល់ចំណាប់ខ្មាំងម្នាក់នឹងត្រូវដូរជាមួយអ្នកទោសប៉ាឡេស្ទីន៣០នាក់ ហើយការដោះដូរលើកក្រោយ នឹងធ្វើឡើងនៅថ្ងៃសៅរ៍។

តាមការបញ្ជាក់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF), ចំណាប់ខ្មាំងអ៊ីស្រាអែលទាំង៣ដែលត្រូវដោះលែងគឺមានដូចជា Doron Steinbrecher អាយុ៣១ឆ្នាំ, Emily Damari អាយុ២៨ឆ្នាំ, Romi Gonen អាយុ២៤ឆ្នាំ។ ពួកគេត្រូវបានក្រុមហាម៉ាស ឃុំឃាំងអស់រយៈពេល១៥ខែមកហើយ ហើយក្រោយការដោះលែង អ្នកទាំង៣ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sheba Medical Center ក្នុងទីក្រុង Tel Aviv ដើម្បីពិនិត្យខុសភាព។
ជុំវិញរឿងនេះដែរ អ្នកនាំពាក្យ IDF លោក Daniel Hagari ថ្លែងប្រាប់សន្និសីទកាសែតថា ក្នុងបទឈប់បាញ់ដំណាក់កាលដំបូងនេះ ចំណាប់ខ្មាំងពី៣ទៅ៤នាក់ នឹងត្រូវបានដោះលែងរៀងរាល់សប្តាហ៍។ យ៉ាងណាក្រុមហាម៉ាស សង្កត់ធ្ងន់ថា ខ្លួននឹងគោរពតាមបទឈប់បាញ់នេះឲ្យបានខ្ជាប់ខ្ជួនបំផុត ខ្លាចតែអ៊ីស្រាអែលទេ។

សូមបញ្ជាក់ជាថ្មី ដំណាក់កាលដំបូងនៃបទឈប់បាញ់នេះនឹងមានរយៈពេល៦សប្តាហ៍ ហើយក្នុងអំឡុងពេលនោះ ចំណាប់ខ្មាំងចំនួន៣៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៨នាក់ដែលនៅសល់ពីការដោះលែងកាលពីបទឈប់បាញ់ចុងខែវិច្ឆិកានិងដើមឆ្នាំ២០២៣ នឹងត្រូវដោះដូរជាមួយអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត២០០០នាក់។ ចំណាប់ខ្មាំងទាំង៣៣នាក់ជា ស្ត្រី កុមារ និងបុរសអាយុលើសពី៥០ឆ្នាំ។
អ្នកទោសរបស់ប៉ាឡេស្ទីនដែលនឹងត្រូវដោះលែងរាប់បញ្ចូលទាំងអ្នកទោសប្រុស ស្រី និងក្មេងជំទង់៧៣៧ នាក់ ដែលខ្លះជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសពីការវាយប្រហារសម្លាប់ជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ក៏ដូចជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់មកពីហ្គាហ្សានៅក្នុងការឃុំឃាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំណាប់ខ្មាំងដំំបូងត្រូវដោះលែង ក្រោមបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


