ព័ត៌មានអន្ដរជាតិ
បុរស អ៊ីតាលី ម្នាក់ ឲ្យទន្តពេទ្យដកធ្មេញទាល់ចេញ បែរច្រឡំវះថ្គាមចោល
បុរសអាយុ ៣៥ឆ្នាំម្នាក់ រស់នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី បានសម្រេចឲ្យក្រុមគ្រូពេទ្យដកធ្មេញទាល់ដែលឈឺយូរថ្ងៃរបស់គាត់ចេញ ប៉ុន្តែបែរជាច្រឡំវះកាត់ថ្គាមរបស់គាត់ចេញ បន្ទាប់ពីខាងមន្ទីរពេទ្យ ច្រឡំអានកាំរស្មីអ៊ិចខុស។
ហេតុការណ៍នេះបានកើតឡើងនៅមន្ទីរពេទ្យ Umberto I Dental Hospital កាលពីថ្ងៃទី២០ កុម្ភៈ ។ អ្នកជំងឺមកមន្ទីរពេទ្យដើម្បីដកធ្មេញថ្គាម និងមានដុំពកក្នុងមាត់។ ទន្តពេទ្យនៅមន្ទីរពេទ្យបានធ្វើកោសល្យវិច័យលើដុំសាច់នេះ ប៉ុន្តែដោយសារតែការធ្វេសប្រហែសរបស់គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត លទ្ធផល X-ray ត្រូវបានលាយជាមួយនឹងអ្នកជំងឺម្នាក់ទៀតដែលមានដុំសាច់កាចសាហាវ។ ប៉ុន្មានសប្តាហ៍ក្រោយមក អ្នកជំងឺបានត្រឡប់ទៅមន្ទីរពេទ្យវិញ ហើយទទួលបានការធ្វើរោគវិនិច្ឆ័យមហារីក។
ដោយសារតែដុំសាច់នេះមានលក្ខណៈគ្រោះថ្នាក់ គ្រូពេទ្យបានណែនាំឲ្យគាត់វះកាត់ថ្គាមចេញ និងធ្វើការព្យាបាលដោយចាក់គីមី។ ការវះកាត់បានធ្វើឲ្យបុរសនោះពិការនៅផ្នែកខាងស្តាំនៃមាត់ និងផ្នែកមួយនៃមុខរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ មួយខែបន្ទាប់ពីការវះកាត់ វេជ្ជបណ្ឌិតបានធ្វើតេស្តម្តងទៀត ហើយបានរកឃើញថាលទ្ធផលអវិជ្ជមានចំពោះជំងឺកាចសាហាវ។ ពួកគេបានជូនដំណឹងដល់បុរសនោះថា ការព្យាបាលដោយប្រើគីមីគឺលែងចាំបាច់ទៀតហើយ ដែលធ្វើឲ្យគាត់សង្ស័យពីភាពមិនត្រឹមត្រូវនៃលទ្ធផលពីមុនមក។
យ៉ាងណា ដើម្បីធ្វើឲ្យប្រាកដចិត្ត អ្នកជំងឺបានបញ្ជូនគំរូជីវសាស្រ្តទៅមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យកាតូលិកនៃទីក្រុងរ៉ូម ដើម្បីធ្វើតេស្ត DNA ។ លទ្ធផលបានបញ្ជាក់ថា គាត់មិនមានដុំសាច់សាហាវនោះទេ ដែលមានន័យថា ការវះកាត់ថ្គាម គឺមិនចាំបាច់ទាំងស្រុង។
គាត់បានប្រាប់រឿងរ៉ាវទាំងអស់នោះ ទៅកាន់កាសែត Corriere della Sera ថា «ខ្ញុំនៅតែមិនអាចពិពណ៌នាអំពីអារម្មណ៍របស់ខ្ញុំបានទេ។ ខ្ញុំនៅរស់ ខ្ញុំមានសុខភាពល្អ ខ្ញុំមិនមានជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែខ្ញុំបានរងទុក្ខច្រើនពេក» ។
ក្រោយមក អ្នកជំងឺបានដាក់ពាក្យបណ្តឹងទាមទារពិការភាពជាអចិន្ត្រៃយ៍។ បច្ចុប្បន្នករណីនេះកំពុងត្រូវបានចាត់ចែង និងស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញាទីក្រុងរ៉ូម ដើម្បីបញ្ជាក់ពីមូលហេតុនៃកំហុសនេះ និងកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវ។
ទោះបីជាយ៉ាងណា នេះគឺជាឧទាហរណ៍បុរាណនៃការធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត។ ក្នុងឆ្នាំ ២០១៧ ស្្រ្តីម្នាក់ឈ្មោះ Lauren អាយុ ២៩ ឆ្នាំបានប្តឹងទៅសេវាសុខភាពជាតិ (NHS) បន្ទាប់ពីគ្រូពេទ្យវះកាត់បានធ្វើការវះកាត់លើផ្នែកខុសនៃរាងកាយរបស់នាង ដែលអាចធ្វើឲ្យខូចតម្រងនោមដែលមានសុខភាពល្អ។ ក្រោយមក ស្ត្រីរូបនេះក៏គ្រោងនឹងធ្វើការវះកាត់តូចមួយ ដើម្បីយកគ្រួសក្នុងតម្រងនោមខាងឆ្វេងចេញនៅមន្ទីរពេទ្យ Milton Keynes ក្នុងខែមីនា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍ ប្រេស៊ីល រៀបការអស់ពេល ៨៤ឆ្នាំ មានកូន១៣ និងចៅៗ១០៩នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៦ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


