ព័ត៌មានអន្ដរជាតិ
គូស្នេហ៍ ប្រេស៊ីល រៀបការអស់ពេល ៨៤ឆ្នាំ មានកូន១៣ និងចៅៗ១០៩នាក់
គូស្វាមីភរិយា Manoel និង Maria ទើបតែប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៨៤ ដោយបង្កើតកំណត់ត្រាពិភពលោក Guinness ថ្មីសម្រាប់អាពាហ៍ពិពាហ៍យូរបំផុត។ គូស្នេហ៍មានកូនចំនួន១៣ នាក់ ចៅ ៥៥រូប ចៅទួត ៥៤នាក់ និងចៅលួត ១២ នាក់ ។
ប្តីប្រពន្ធជនជាតិប្រេស៊ីល Manoel Angelim Dino អាយុ ១០៦ ឆ្នាំ និង Maria de Sousa Dino អាយុ១០២ឆ្នាំ បានបង្កើតកំណត់ត្រាពិភពលោក Guinness ថ្មីនៅក្នុងប្រភេទ គូស្វាមីភរិយាដែលរស់នៅបានយូរបំផុតនៅក្នុងពិភពលោក។
យោងតាម Guinness World Records អ្នកទាំងពីបានជួបគ្នាដំបូងនៅឆ្នាំ ១៩៣៦។ នាពេលនោះ Manoel បានទៅតំបន់ Almeida ក្នុងសង្កាត់ Boa Viagem នៃរដ្ឋ Ceará ប្រទេសប្រេស៊ីល ដើម្បីនាំចូលទំនិញពី rapaduras (បង្អែមប្រពៃណីប្រេស៊ីល) ហើយបានជួបភរិយាគាត់តែម្ដង។ បុន្តែ ពួកគេមិនបានស្រឡាញ់គ្នាភ្លាមៗនោះទេ ក្រោយពេល៤ ឆ្នាំ គឺនៅនៅឆ្នាំ ១៩៤០ នៅពេលដែលពួកគេបានជួបគ្នាម្តងទៀតដោយចៃដន្យ Manoel បានសម្រេចចិត្តថាគាត់ចង់ចំណាយពេលនៅសល់នៃជីវិតជាមួយ Maria ។
ភាគីខាងប្រុសបានបង្ហើបថា ខ្លួនបានលង់ស្នេហ៍ Maria តាំងពីឃើញដំបូង ប៉ុន្តែមិនហ៊ានសារភាព។ ជំនួបលើកទី២ លោកបានលើកទឹកចិត្តខ្លួនឯង កុំឲ្យបាត់បង់ឱកាសក្លាយជាគូស្នេហ៍ម្ដងទៀត ទើបលោកបញ្ចេញអារម្មណ៍ពិត។ បន្ទាប់ពីស្គាល់គ្នាបានមួយរយៈ គាត់បានស្នើសុំភាគីខាងស្រីរៀបការ។
ដំបូងឡើយ ម្តាយរបស់ Maria បានជំទាស់នឹងទំនាក់ទំនងនេះ ដោយសារតែលោកមិនមែនជាកូនអ្នកមាន។ ទោះជាយ៉ាងណាក៏ដោយ Manoel ព្យាយាមទទួលបានទំនុកចិត្តពីគ្រួសាររបស់ប្រពន្ធ ដោយចាប់ផ្តើមសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់ពួកគេ។ បន្ទាប់ពីទទួលបានការយល់ព្រមពីគ្រួសារគូស្នេហ៍នេះបានរៀបការនៅឆ្នាំ ១៩៤០ ដោយចាប់ផ្តើមជីវិតថ្មីនៅក្នុងផ្ទះដែលបានសាងសង់ដោយដៃរបស់ខាងប្រុសផ្ទាល់។
ប្តីប្រពន្ធនេះបានធ្វើការរួមគ្នាដាំថ្នាំជក់ ដើម្បីផ្គត់ផ្គង់គ្រួសារដែលសាងរួមគ្នា។ ពួកគេត្រូវជម្នះភាពក្រីក្រ និងការលំបាកដើម្បីចិញ្ចឹមកូន១៣នាក់ដល់ពេញវ័យ។ ដោយសារការខិតខំប្រឹងប្រែងមិនចេះនឿយហត់ អ្នកទាំងពីរ មានជីវិតរស់នៅប្រកបដោយសុភមង្គលជាមួយកូន ចៅ ៥៥ នាក់ ចៅទួត ៥៤ នាក់ និងចៅទួត ១២ នាក់ ។
ឥឡូវនេះ ទាំង Manoel និង Maria មានអាយុជាងមួយរយឆ្នាំហើយ។ ជីវិតរបស់ពួកគេបានឆ្លងកាត់ដោយសន្តិភាព។ ដោយសារតែវ័យចំណាស់ គូស្នេហ៍មួយគូនេះ ភាគច្រើនចំណាយពេលវិស្សមកាលជាមួយគ្នា។ ពេលល្ងាចអ្នកទាំងពីរ នៅតែរក្សាទម្លាប់អង្គុយជុំគ្នាក្នុងបន្ទប់ស្តាប់វិទ្យុម៉ោង៦ល្ងាច បន្ទាប់មកមើលកម្មវិធីទូរទស្សន៍។
នៅពេលសួរថា តើអាថ៌កំបាំងនៃការរៀបការដែលស្ថិតស្ថេរនោះគឺជាអ្វី Manoel និង Maria គ្រាន់តែចែករំលែកថា វាគឺជាសេចក្ដីស្រឡាញ់។ ទាំងនេះមិនអាចពន្យល់បានច្បាស់ទេ ប៉ុន្តែស្នេហាជួយឲ្យអ្នកទាំងពីរកាន់តែស្អិតរមួត ដើម្បីជម្នះរាល់ការលំបាកក្នុងជីវិតទៅជាមួយគ្នា។
យ៉ាងណាមិញ ពីមុនមក ឯតទគ្គកម្មសម្រាប់អាពាហ៍ពិពាហ៍យូរបំផុតជាកម្មសិទ្ធិរបស់គូស្នេហ៍ David Jacob Hiller និង Sarah Davy Hiller នៅប្រទេសកាណាដា។ ពួកគេបានរៀបការអស់រយៈពេល ៨៨ ឆ្នាំ ៣៤៩ ថ្ងៃ រហូតដល់ការស្លាប់របស់លោកស្រី Hiller ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្ដីប្រពន្ធអាមេរិកជាប់ក្នុង Guinness ក្លាយជាគូស្នេហ៍រៀបការយូរជាងគេលើលោក

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ