Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា៖ កុមារជាង១០០នាក់ធ្លាក់ខ្លួនឈឺ ក្រោយបរិភោគអាហារមានសត្វពស់ងាប់

បានផុស

នៅ

ស្ថាប័នសិទ្ធិមនុស្សរបស់ប្រទេសឥណ្ឌាកំពុងស៊ើបអង្កេតរបាយការណ៍ដែលថាកុមារជាង ១០០នាក់បានធ្លាក់ខ្លួនឈឺដោយសារបរិភោគអាហារថ្ងៃត្រង់របស់សាលាដែលមានសត្វពស់ងាប់មួយក្បាលត្រូវបានរកឃើញនៅក្នុងអាហារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០២ខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការសិទ្ធិមនុស្សជាតិ (NHRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចុងភៅត្រូវបានគេរាយការណ៍ថា នៅតែ​ផ្តល់​អាហារថ្ងៃត្រង់នោះដដែល​ដល់​កុមារ​ ក្រោយ​ឃើញ​សត្វ​ពស់​ងាប់​ក្នុងអាហារ ដោយគ្រាន់តែ​យកសត្វពស់ងាប់​នោះ​ចេញពីអាហារ។ គណៈកម្មាការបាននិយាយថា កុមារប្រហែល ៥០០នាក់បានបរិភោគអាហារនេះនៅក្នុងទីក្រុង Mokama ក្នុងរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។

NHRC ថា បន្ទាប់ពីកុមារចាប់ផ្តើមធ្លាក់ខ្លួនឈឺ ហើយអ្នកស្រុកបានតវ៉ា​ដោយ​ការ​បិទ​ផ្លូវ​។ ​គណៈកម្មការ​បាន​សង្កេត​ឃើញ​ថា ​បើរឿងនេះជាការពិត វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់សិស្ស​សាលា​។

គួរបញ្ជាក់ថា អាហារនៅសាលាឥតគិតថ្លៃផ្ដល់ឲ្យសិស្សនៅពេលថ្ងៃត្រង់ ត្រូវបានរៀបចំជាលើកដំបូងសម្រាប់កុមារមកពីមជ្ឈដ្ឋានក្រីក្រនៅទីក្រុង Chennai (Madras) ភាគខាងត្បូងក្នុងឆ្នាំ ១៩២៥។ វាគឺជាគម្រោងដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងជំរុញការចូលរៀននៅសាលា។ ទោះយ៉ាងណាក៏ដោយ មានការត្អូញត្អែរអំពីអនាម័យចំណីអាហារមិនល្អ។

ក្នុងឆ្នាំ ២០១៣ សិស្សសាលាចំនួន ២៣នាក់ បានស្លាប់បន្ទាប់ពីបរិភោគដែលមានថ្នាំសំលាប់សត្វល្អិតនៅក្នុងស្រុក Saran នៃរដ្ឋ Bihar ខណៈហេតុការណ៍នេះ​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​សុវត្ថិភាព​អាហារ​នៅ​តាម​សាលារៀន៕

(រូបភាព៖ Hindustan Times)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម