ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន៖ រុស្ស៊ីបំពានបទឈប់បាញ់ខ្លួនឯង ដោយវាយប្រហារ២២០លើកក្នុងរយៈពេល២៤ម៉ោង
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានរំលោភលើបទឈប់បាញ់ឯកតោភាគីរយៈពេល ៧២ម៉ោងរបស់ខ្លួន ដោយបើកការវាយប្រហារចំនួន ២២០លើក លើទីតាំងចំនួន ៨កន្លែងក្នុងតំបន់ Zaporizhzhia។

លោក Ivan Fedorov អភិបាលតំបន់ Zaporizhzhia បានឲ្យដឹងនៅថ្ងៃសុក្រទី៩ឧសភានេះថា ការវាយប្រហាររបស់រុស្ស៊ីធ្វើឡើងដោយដ្រូនចំនួន ១៥០គ្រឿង និងកាំភ្លើងធំចំនួន ៧០គ្រាប់ ដោយកំណត់គោលដៅនៅជួរមុខ បើទោះបីជាក្រុងមូស្គូបានប្រកាសពីបទឈប់បាញ់ជាឯកតោភាគី ដើម្បីប្រារព្ធទិវាជ័យជម្នះក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បានចាត់ទុកទង្វើនេះថាជា «រឿងកំប្លែងលេងសើច» ដោយរាយការណ៍ពីការរំលោភលើបទឈប់បាញ់ចំនួន ៧៣៤ករណី និងប្រតិបត្តិការវាយលុកចំនួន ៦៣លើករបស់កងកម្លាំងរុស្ស៊ីក្នុងរយៈពេល ១២ម៉ោងដំបូងនៃបទឈប់បាញ់។
សូមរឭកថា បទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចាប់អនុវត្តពីពាក់កណ្តាលអាធ្រាត្រថ្ងៃព្រហស្បតិ៍ រហូតដល់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១០ឈានដល់ថ្ងៃទី១១ខែឧសភា ខណៈវិមានក្រឹមឡាំងអះអាងថា បទឈប់បាញ់នេះគឺជាកាយវិការមនុស្សធម៌ ដើម្បីអបអរខួបលើកទី៨០នៃជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ និងមានគោលបំណងទុកពេលសម្រាប់កិច្ចចរចាស្វែងរកសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ។
មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី មិនគាំទ្របទឈប់បាញ់នេះទេ ដោយចាត់ទុកថា វាគឺជាកលល្បិចរបស់លោកពូទីន ហើយថែមទាំងចោទប្រកាន់រុស្ស៊ីថា យកលេសផ្នែកមនុស្សធម៌ដើម្បីបម្រើឲ្យផលប្រយោជន៍របស់ខ្លួនថែមទៀតផង។
ពាក់ព័ន្ធនឹងការវិវឌ្ឍចុងនៅក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ ដោយគំរាមកំហែងដាក់ទណ្ឌកម្មបន្ថែម បើបទឈប់បាញ់ត្រូវបានរំលោភបំពាន។ លោក ហ្សេលេនស្គី បានស្វាគមន៍ចំពោះសំណើនេះ ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់អ៊ុយក្រែនក្នុងការចាប់ផ្តើមបទឈប់បាញ់ភ្លាមៗ និងចូលរួមការចរចាគ្រប់ទម្រង់។ យ៉ាងណា ភាគីរុស្ស៊ីមិនទាន់មានការឆ្លើយតបនឹងការអំពាវនាវរបស់លោក ត្រាំ នៅឡើយទេ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ អំពាវនាវឲ្យមានបទឈប់បាញ់៣០ថ្ងៃរវាងអ៊ុយក្រែននិងរុស្ស៊ី ដោយព្រមានដាក់ទណ្ឌកម្មបន្ថែម

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក