ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបន្តវាយប្រហារយ៉ាងខ្លាំងលើក្រុង Kharkiv សម្លាប់មនុស្ស២នាក់ របួស៥៤នាក់
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្សីនៅថ្ងៃពុធទី១១ខែមិថុនានេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់ស្លាប់ និង៥៤នាក់រងរបួស ក្នុងនោះមានកុមារ ៥នាក់នៅទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន។

យោងតាមអាជ្ញាធរក្នុងតំបន់ ការវាយប្រហារមានរយៈពេលប្រហែល៩នាទី ដោយយន្តហោះគ្មានមនុស្សបើកចំនួន១៧គ្រឿង បានវាយប្រហារតំបន់លំនៅដ្ឋានក្នុងសង្កាត់ចំនួន២។
អភិបាលក្រុង Kharkiv លោក Ihor Terekhov បានពណ៌នាការបំផ្លិចបំផ្លាញថាជា «ការវាយប្រហារដោយផ្ទាល់លើអគារកម្ពស់ច្រើនជាន់ ផ្ទះឯកជន សួនកុមារ សហគ្រាស និងការដឹកជញ្ជូនសាធារណៈ»។
ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានជួយជនរងគ្រោះពីសំណង់ដែលខូចខាត និងបានប្រយុទ្ធនឹងអណ្តាតភ្លើងដ៏សន្ធោរសន្ធៅពេញមួយយប់។ មនុស្ស៩នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងនោះមានក្មេងស្រីអាយុ២ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់។
កាលពីដើមសប្តាហ៍នេះ ទីក្រុង Kharkiv បានរងការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតជាច្រើនលើកពីរុស្ស៊ី គិតចាប់តាំងសង្គ្រាមបានផ្ទុះឡើងនៅខែកុម្ភៈឆ្នាំ២០២២ ដែលបណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងខូចខាតទ្រព្យសម្បត្តិសាធារណៈជាច្រើន។
អ៊ុយក្រែនអះអាងថា ការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃការសងសឹកយ៉ាងចាស់ដៃរបស់រុស្ស៊ី បន្ទាប់ពីប្រតិបត្តិការ«សំណាញ់ពីងពាង»របស់អ៊ុយក្រែនដែលបំផ្លាញយន្តហោះចម្បាំងរុស្ស៊ីអស់ជាច្រើនគ្រឿងកាលពីថ្ងៃទី១ខែមិថុនា។
កន្លងមក ភាគីទាំងពីរបានបដិសេធកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាម។ យ៉ាងណាមិញ ជនស៊ីវិលរាប់ពាន់នាក់នៅត្រូវបានសម្លាប់នៅក្នុងជម្លោះ ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


