Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ផ្លោង​គ្រាប់ដាក់​​អ៊ុយក្រែន​ឥត​ឈប់​៩ម៉ោង ស្លាប់​មនុស្ស​១៤នាក់ របួស​រាប់​សិប​នាក់

បានផុស

នៅ

ការវាយប្រហារ​ទាំង​​យប់ដោយកងកម្លាំងរុស្ស៊ីដែលមានរយៈពេលប្រហែល​៩​ម៉ោង បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៤​នាក់ និង​ជាង ៥០​នាក់​ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង​កៀវ។ នេះបើយោងតាម​ការ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​នៅ​ថ្ងៃអង្គារ​ទី​១៧​ខែ​មិថុនា​​ឆ្នាំ​២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​​ការ​វាយ​ប្រហារ​លើក​នេះ រុស្ស៊ី​​បាន​ប្រើ​យន្តហោះគ្មានមនុស្សបើក មីស៊ីល​គ្រូស និងយ៉ាងហោចណាស់មីស៊ីល​បាលិស្ទិក​ចំនួនពីរ​គ្រាប់ សំដៅ​លើ​ទីតាំងចំនួន​២៧នៅទូទាំងរដ្ឋធានី​កៀវ ដែល​មាន​ដូចជា អគារលំនៅឋាន កន្លែងអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ម្នាក់ក្នុងចំណោមអ្នកស្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិអាមេរិកអាយុ ៦២​ឆ្នាំ ដែល​បាត់បង់​ជីវិត​ព្រោះ​រង​របួស​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​គ្រាប់មីស៊ីល​​​ផ្លោង​ចំ​អគារ​លំនៅឋាន​កម្ពស់​៩​ជាន់​​ នៅក្នុងសង្កាត់ Solomianskyi។

នៅ​ក្នុង​ការ​វាយ​ប្រហារ​ដាច់​ដោយ​ឡែក​​មួយ​ទៀត​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​​នៅ​ឯ​ទីក្រុងកំពង់ផែ Odesa ជនស៊ីវិល​ចំនួន ១៣​នាក់​បាន​រងរបួស រួមទាំងកុមារផងដែរ។

មន្ត្រី​អ៊ុយក្រែន​ បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ​ថា​ជា​យុទ្ធនាការ​គ្រោង​ទុក​មុន​​ដែល​ផ្តោត​លើ​ជន​ស៊ីវិល។ ប្រធានបុគ្គលិករបស់ប្រធានាធិបតី​អ៊ុយក្រែន​លោក Andriy Yermak បាននិយាយនៅលើ Telegram ថា «ការវាយប្រហារកាន់តែច្រើនដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅលើអគារលំនៅឋាន​ក្នុងទីក្រុងកៀវ។ រុស្ស៊ីកំពុងបន្តសង្រ្គាមរបស់ខ្លួនលើជនស៊ីវិល»៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)
(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម