ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង
នៅក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ប្រទេសថៃ មាននាយករដ្ឋមន្ត្រីជាច្រើនរូបដែលត្រូវបាន តុលាការធម្មនុញ្ញព្យួរឬទម្លាក់ពីតំណែង។

តុលាការធម្មនុញ្ញថៃគឺជាស្ថាប័នមួយដែលមានឥទ្ធិពលខ្លាំងក្នុងការកំណត់ជោគវាសនានយោបាយរបស់ប្រទេស ជាពិសេសចាប់តាំងពីវិបត្តិនយោបាយកើតឡើងក្នុងទសវត្សរ៍ឆ្នាំ២០០០តែម្តង។
ដូច្នេះតើប្រទេសថៃ មាននាយករដ្ឋមន្ត្រីរូបណាខ្លះហើយ ដែលត្រូវតុលាការធម្មនុញ្ញព្យួរតំណែង?
១. លោក Samak Sundaravej – ឆ្នាំ២០០៨

លោក Samak ត្រូវបានតុលាការធម្មនុញ្ញកាត់ទោសថា បានរំលោភរដ្ឋធម្មនុញ្ញដោយទទួលប្រាក់កម្រៃសម្រាប់ការធ្វើជាពិធីករកម្មវិធីធ្វើម្ហូបតាមទូរទស្សន៍ ទាំងដែលខ្លួនកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី។
តុលាការសម្រេចថា ការងារនេះគឺជា «មុខរបរ» ហើយផ្ទុយនឹងមាត្រាមួយនៅក្នុងរដ្ឋធម្មនុញ្ញដែលហាមឃាត់នាយករដ្ឋមន្ត្រីពីការធ្វើការងារផ្សេងទៀត។ ជាលទ្ធផល លោកត្រូវបានបង្ខំឲ្យលាលែងពីតំណែងជានាយករដ្ឋមន្ត្រី។
២. លោក Somchai Wongsawat ឆ្នាំ២០០៨

តុលាការធម្មនុញ្ញបានសម្រេចរំលាយគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សកាន់អំណាចនិងគណបក្សសម្ព័ន្ធមិត្តពីរផ្សេងទៀត ដោយសារតែសមាជិកបក្សក្លែងបន្លំសន្លឹកឆ្នោត។ ក្នុងនាមជាមេបក្ស លោក Somchai ក៏ត្រូវបានហាមឃាត់មិនឲ្យប្រឡូកក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ទីបំផុត លោកត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រី។
៣. លោកស្រី Yingluck Shinawatra – ឆ្នាំ ២០១៤

តុលាការធម្មនុញ្ញបានកាត់ទោសលោកស្រីថា រំលោភអំណាចដោយសារការផ្លាស់ប្តូរអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) គឺលោក Thawil Pliensri ទៅកាន់មុខតំណែងផ្សេងមួយ ដែលត្រូវបានគេចាត់ទុកថាជា «ការផ្ទេរតំណែងដោយខុសច្បាប់» ក្នុងបំណងផ្តល់ផលប្រយោជន៍ដល់គណបក្សរបស់លោកស្រី។ ចុងក្រោយ លោកស្រីត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រី ហើយរឿងនេះ នាំឲ្យមានភាពចលាចលនយោបាយកាន់តែខ្លាំង និងឈានដល់ការផ្ទុះរដ្ឋប្រហារយោធាភ្លាមៗ។
៤. លោក Prayut Chan-o-cha – ឆ្នាំ ២០២២ (ព្យួរតំណែងបណ្តោះអាសន្ន)

លោក Prayut ត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងជាបណ្តោះអាសន្នក្នុងខែសីហាឆ្នាំ ២០២២ ខណៈតុលាការត្រូវពិនិត្យមើលថាតើលោកពិតជាកាន់អំណាចលើសពីអាណត្តិ៨ឆ្នាំ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញមែនឬក៏អត់។ ទីបំផុតតុលាការសម្រេចថា រយៈពេលនៃការកាន់តំណែងនោះគឺមិនរាប់បញ្ចូលអាណត្តិរបស់លោកក្នុងនាមជាមេដឹកនាំរដ្ឋប្រហារទេ ដូច្នេះលោកអាចបន្តកាន់តំណែងបាន។
លោកត្រូវបានអនុញ្ញាតឲ្យវិលមកកាន់តំណែងវិញនៅខែកញ្ញាឆ្នាំ២០២២។
៥. លោក Srettha Thavisin – ឆ្នាំ ២០២៤

តុលាការធម្មនុញ្ញបានសម្រេចទម្លាក់លោកពីតំណែងដោយសារតែការតែងតាំងលោក Phichit Chuenban ជាសមាជិកគណៈរដ្ឋមន្ត្រី។ លោក Phichit ធ្លាប់ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល៦ខែពីបទប្រមាថតុលាការ។ តុលាការធម្មនុញ្ញបានសម្រេចថា លោក Srettha បានរំលោភលើក្រមសីលធម៌នយោបាយ ដោយតែងតាំងបុគ្គលដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមស្តង់ដារសីលធម៌។
៦. លោកស្រី Paetongtarn Shinawatra – ឆ្នាំ ២០២៥

នៅថ្ងៃទី១ខែកក្កដាឆ្នាំ ២០២៥ តុលាការធម្មនុញ្ញថៃបានសម្រេចព្យួរតំណែងលោកស្រីជាបណ្តោះអាសន្ន បន្ទាប់ពីទទួលយកញត្តិពីសមាជិកព្រឹទ្ធសភាចំនួន៣៦រូប ដែលចោទប្រកាន់លោកស្រីពីបទរំលោភក្រមសីលធម៌នយោបាយ។ ការចោទប្រកាន់នេះ ពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជុំវិញបញ្ហាព្រំដែន។ តុលាការកំពុងស៊ើបអង្កេត និងពិចារណាលើករណីនេះ ខណៈលោក Suriya Jungrungreangkit ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ថាក់ស៊ីន បង្ហាញភាពស្ងប់ស្ងាត់ ក្នុងសវនាការសាក្សីដំបូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


