ព័ត៌មានអន្ដរជាតិ
ព្រះសង្ឃថៃពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ ប្រឈមនឹងការស៊ើបអង្កេតកិបកេងលុយវត្ត
ការិយាល័យព្រះពុទ្ធសាសនាជាតិរបស់ប្រទេសថៃ (NOB) និយាយថា ខ្លួនអាចនឹងចាត់វិធានការផ្លូវច្បាប់លើអតីតព្រះសង្ឃជាន់ខ្ពស់មួយចំនួនដែលពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ ប្រសិនបើរកឃើញថាព្រះសង្ឃទាំងនោះបានលួច កិបកេងលុយវត្ត។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី១១ខែកក្កដា។

រឿងអាស្រូវនេះធ្វើឲ្យមហាជនទូទាំងប្រទេសថៃមានការភ្ញាក់ផ្អើលពាក់ព័ន្ធនឹងស្ត្រីអាយុ ៣៥ឆ្នាំម្នាក់ដែលគេស្គាល់ថាជា «Golf» ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃជាន់ខ្ពស់ថៃជាច្រើនអង្គ។
រហូតមកដល់ពេលនេះ ព្រះសង្ឃជាន់ខ្ពស់ចំនួន ៤អង្គបានលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការលាតត្រដាងជាប់ពាក់ព័ន្ធជាមួយស្ត្រីនោះ។ ព្រះសង្ឃដែលលាចាកសិក្ខាបទទាំងនោះរួមមានព្រះសង្ឃថ្នាក់ខ្ពស់មកពីវត្តធំៗក្នុងទីក្រុងបាងកក ខេត្ត Saraburi និង ខេត្ត Chachoengsao។ ប៉ូលិសសន្និដ្ឋានថា យ៉ាងហោចណាស់ព្រះសង្ឃប្រាំពីរ ឬប្រាំបីអង្គមានទំនាក់ទំនងផ្លូវភេទជាមួយ Golf ហើយខ្លះត្រូវបានគេរាយការណ៍ថាបានរត់គេចខ្លួន។
គួររម្លឹកថារឿងអាស្រូវនេះបានកើតឡើងបន្ទាប់ពីប៉ូលិសបានរកឃើញការផ្ទេរប្រាក់គួរឱ្យសង្ស័យពីវត្ត Tritossathep ក្នុងទីក្រុងបាងកកទៅកាន់ Golf។ ព្រះសង្ឃជាន់ខ្ពស់មួយអង្គដែលពាក់ព័ន្ធបានលាលែងពីតំណែងស្ងាត់ៗ ហើយបានភៀសខ្លួនទៅប្រទេសឡាវ។ ការវាយឆ្មក់លើផ្ទះរបស់ Golf បានរកឃើញរូបថត និងវីដេអូជាង៨០,០០០ នៅលើទូរស័ព្ទដៃរបស់នាង ដោយបង្ហាញពីការជួបគ្នាដ៏រ៉ូមែនទិក និងការរួមភេទរបស់នាងជាមួយព្រះសង្ឃ។

ទោះបីជាមានភស្តុតាងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏មិនទាន់មានចំណាត់ការផ្លូវច្បាប់ជាផ្លូវការនៅឡើយទេ ព្រោះមិនទាន់មានពាក្យបណ្តឹងជាផ្លូវការ ខណៈច្បាប់សាសនាបច្ចុប្បន្នរបស់ថៃមិនដាក់ទោសអតីតព្រះសង្ឃ ឬឧបាសកពីបទបំផ្លាញសាសនាទេ ពេលព្រះសង្ឃត្រូវបានគេចាប់ផ្សឹក។
ជាការឆ្លើយតប នាយក NOB លោក Ittiporn Chan-iam គ្រោងនឹងស្តារឡើងវិញនូវ សេចក្ដីព្រៀងច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងពិន័យកាន់តែតឹងរ៉ឹងចំពោះអំពើខុសឆ្គងរបស់ព្រះសង្ឃ។ ច្បាប់ដែលបានស្នើឡើងរួមមានការជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៧ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១៤០,០០០ បាត (៤៣២១ ដុល្លារ) សម្រាប់ព្រះសង្ឃដែលមានទោសពីបទរំលោភបំពានធ្ងន់ធ្ងរ និងការដាក់ទណ្ឌកម្មស្រដៀងគ្នាចំពោះពួកឧបាសកដែលប្រព្រឹត្តអំពើផ្លូវភេទដោយចេតនាជាមួយព្រះសង្ឃ។ ច្បាប់នេះក៏ផ្តោតលើព្រះសង្ឃដែលបញ្ឆោតអ្នកគោរពឲ្យជឿលើជំនឿអរូបីមិនសមហេតុផលផងដែរ។
អ្នកគាំទ្រច្បាប់ថ្មី ដូចជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ Nipit Intarasombat និយាយថា ច្បាប់ព្រះសង្ឃថៃបច្ចុប្បន្នមិនរឹងមាំគ្រប់គ្រាន់ដើម្បីការពារកេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនាថៃនោះទេ។ ពួកគេជឿថា ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងគឺចាំបាច់ដើម្បីបញ្ឈប់រឿងអាស្រូវនាពេលអនាគត និងរក្សាការគោរពសាសនានៅក្នុងប្រទេសថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


