Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តភូកេត ប្រទេសថៃ កើតបាតុភូតព្យុះប្រមោយដំរី ដ៏ខ្លាំង

បានផុស

នៅ

បាតុភូតព្យុះប្រមោយដំរីដ៏ខ្លាំង បានបង្ហាញខ្លួននៅឆ្នេរសមុទ្រក្នុងខេត្តភូកេត ជាហេតុជំរុញឲ្យអាជ្ញាធរនៅទីនោះ ព្រមានឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post, បាតុភូតនេះកើតឡើងចន្លោះម៉ោង៨-៩ព្រឹកថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ នៅឆ្នេរសមុទ្រ Patong ក្នុងស្រុក Kathu។

ដ្បិតតែព្យុះប្រមោយដំរីនេះ មិនបង្កការខូចខាតឬធ្វើឲ្យនរណាម្នាក់រងគ្រោះក៏ដោយ ប៉ុន្តែមន្ត្រីមូលដ្ឋានបានព្រមានដល់ពលរដ្ឋថា ត្រូវតែប្រយ័ត្នជានិច្ចព្រោះតាមធម្មតា ព្យុះនេះអាចផ្ទុកកម្លាំងខ្យល់បក់រហូតដល់ទៅ២២៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ដែលវាសមល្មមអាចបោកពន្លិចនាវាតូចៗបាន។

មិនត្រឹមប៉ុណ្ណឹង ព្យុះប្រមោយដំរីក៏អាចបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹករលកធំៗនិង បង្កើតជាបាតុភូតរន្ទះបាញ់ផងដែរ។

បាតុភូតនេះកើតឡើង ស្របពេលប្រទេសថៃកំពុងត្រៀមខ្លួនទទួលព្យុះទីហ្វុង Podul ដែលនឹងបណ្តាលឲ្យមានជំនន់រហ័សព្រមទាំងបំណាក់ដីភក់ក្នុងខេត្តចំនួន៣៨។ 

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ក្នុងចំណោមខេត្តទាំង៣៨នោះ មានខេត្តចំនួន៤ដែលនឹងរងការវាយប្រហារខ្លាំងជាងគេគឺ Chanthaburi, Trat, Ranong និង Phang Nga ហើយឥទ្ធិពលរបស់វា ក៏បង្កជាហានិភ័យដល់ទីក្រុងបាងកកផងដែរ។

ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត បូករួមជាមួយខ្យល់កន្ត្រាក់ ជំនន់រហ័សនិងបំណាក់ដី ខណៈព្យុះនឹងជះឥទ្ធិពល៦០% លើរាជធានីនៃប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ព្រមានឲ្យខេត្តចំនួន៣៨ ត្រូវប្រយ័ត្នការវាយប្រហារដោយព្យុះ Podul រីឯបាងកក ក៏រងហានិភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម