Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានឲ្យខេត្តចំនួន៣៨ ត្រូវប្រយ័ត្នការវាយប្រហារដោយព្យុះ Podul រីឯបាងកក ក៏រងហានិភ័យ

បានផុស

នៅ

ប្រទេសថៃ បានព្រមានឲ្យខេត្តចំនួន៣៨ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព្យុះទីហ្វុង Podul ដែលនឹងបណ្តាលឲ្យមានជំនន់រហ័សព្រមទាំងបំណាក់ដីភក់ ខណៈឥទ្ធិពលនៃព្យុះនេះក៏បង្កជាហានិភ័យដល់ទីក្រុងបាងកកផងដែរ នៅថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ក្នុងចំណោមខេត្តទាំង៣៨នោះ មានខេត្តចំនួន៤ដែលនឹងរងការវាយប្រហារខ្លាំងជាងគេគឺ Chanthaburi, Trat, Ranong និង Phang Nga។

ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត បូករួមជាមួយខ្យល់កន្ត្រាក់ ជំនន់រហ័សនិងបំណាក់ដី ខណៈព្យុះទីហ្វុង Podul នឹងជះឥទ្ធិពល៦០% លើរាជធានីនៃប្រទេសថៃផងដែរ។

ចំណែកនៅតាមតំបន់សមុទ្រវិញ នាយកដ្ឋានឧតុនិយមព្យាករណ៍ថា រលកសមុទ្រអាចមានកម្ពស់រហូតដល់ទៅ២ម៉ែត្រឯណោះ ដូច្នេះហើយអ្នកនេសាទ ត្រូវព្រមានកុំចេញទូកឲ្យសោះបើអាកាសធាតុមិនស្រួល។ 

សូមជម្រាបថា ព្យុះ Podul នេះក៏ជះឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាដែរ ដែលវានឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ទោះបីជាយ៉ាងណាក៏ដោយ ព្យុះទី១១ក្នុងឆ្នាំ២០២៥មួយនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

តាមការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ការដែលព្យុះនេះនៅតែបន្តជះឥទ្ធិពល​មកលើកម្ពុជា ក៏ដោយសារវានៅតែបន្តមានឥទ្ធិពលលើសមុទ្រអាន់ដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះទី១១ បន្តជះឥទ្ធិពលលើកម្ពុជាដល់ថ្ងៃទី​១៥សីហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម