ព័ត៌មានអន្ដរជាតិ
ថៃ ទទួលស្គាល់ថា ខ្លួនពិតជាបាញ់សារធាតុគីមី «ផូស្វ័រពណ៌ស» ស្រោចលើកងទ័ពកម្ពុជា មែន
ទីបំផុត ប្រទេសថៃទទួលស្គាល់ហើយថា ខ្លួនពិតជាប្រើប្រាស់សារធាតុគីមី ផូស្វ័រពណ៌ស បាញ់ស្រោចលើកងទ័ពកម្ពុជាមែន។

ការទទួលស្គាល់នេះគឺចេញពីមាត់អ្នកនាំពាក្យកងទ័ពជើងគោកថៃលោក វិនថៃ ស៊ូវ៉ារី នៅថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Thai Enquirer។
លោកវិនថៃនិយាយថា កងទ័ពថៃបានប្រើសារធាតុគីមីនេះក្នុងការប្រយុទ្ធចន្លោះថ្ងៃទី២៤-២៨ខែកក្កដា។ ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះនិយាយការពារខ្លួនទាំងមិនខ្មាសមាត់ថា ថៃកាន់កាប់និងប្រើប្រាស់ផូស្វ័រពណ៌ស ដោយគោរពតាមច្បាប់អន្តរជាតិ គ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមអង្គការសុខភាពពិភពលោក ផូស្វ័រពណ៌ស មានគ្រោះថ្នាក់ដល់មនុស្សតាមរយៈការប៉ះពាល់ដល់ក្នុងរបៀបណាក៏ដោយ។

ផ្សែងដែលបានមកពីការដុតផូស្វ័រក៏មានគ្រោះថ្នាក់ដល់ភ្នែក និងផ្លូវដង្ហើមផងដែរ ដោយសារតែវត្តមានរបស់អាស៊ីដផូស្វរិចនិងផូស្វីន។
សូមជម្រាបថា ផូស្វ័រពណ៌ស គឺជាសារធាតុគីមីមួយប្រភេទដែលមានប្រតិកម្មខ្លាំង និងគ្រោះថ្នាក់បំផុត។ វាត្រូវបានប្រើនៅក្នុងគ្រាប់បែកឬគ្រាប់កាំភ្លើងធំ ដើម្បីដុតបំផ្លាញគោលដៅ។ ដោយសារតែវាឆេះខ្លាំងនិងពិបាកពន្លត់ សារធាតុនេះអាចបង្កជារបួសធ្ងន់ធ្ងរដល់មនុស្ស ព្រោះតែវាអាចជ្រាបចូលស្បែកនិងឆ្អឹង។
លើសពីនេះ វាបញ្ចេញផ្សែងពណ៌សក្រាស់ៗ ដើម្បីបាំងមិនឲ្យសត្រូវមើលឃើញស្រួល ម្យ៉ាងវិញទៀត គេក៏ប្រើ ផូស្វ័រពណ៌ស ដើម្បីបំភ្លឺទីលានប្រយុទ្ធនៅពេលយប់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃប្រកាសថានឹងមិនរុះរើរបងលួសតាមព្រំដែនឡើយ ទុកការពារប្រជាជនខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


