Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃ ចំនួន៦នៅភាគខាងជើង កំពុងរងទុក្ខខ្លាំង ដោយគ្រោះទឹកជំនន់

បានផុស

នៅ

ខេត្តចំនួន៦នៅភាគខាងជើងប្រទេសថៃដូចជា Sukhothai, Phichit, Phitsanulok, Chiang Rai, Nan និង Phrae កំពុងជន់លិចធ្ងន់ធ្ងរ បណ្តាលឲ្យខូចខាតដល់ដីស្រែរាប់ម៉ឺនហិកតា បង្កទុក្ខវេទនាដល់ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ ខេត្តទាំងនេះត្រូវជន់លិចដោយសារទឹកទន្លេឡើងខ្ពស់ ហើយតំបន់វាលទំនាបត្រូវរងផលប៉ះពាល់ខ្លាំងបំផុត។

គ្រោះធម្មជាតិនេះបានជន់លិចផ្ទះសម្បែង-សំណង់ហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្តាច់ផ្លូវថ្នល់-ស្ពាន និងបណ្តាលឲ្យពលរដ្ឋនៅតាមសហគមន៍នានាត្រូវជួបទុក្ខលំបាក ខណៈគ្រួសារយ៉ាងច្រើន ត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ជុំវិញគ្រោះទឹកជំនន់នេះដែរ ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាលំហនិងព័ត៌មានភូមិសាស្ត្រថៃ (GISTDA) បា​នបញ្ចេញរូបភាពថតតាមផ្កាយរណប បង្ហាញពីខេត្តទាំង៦របស់ថៃ ត្រូវទឹកជនន់លិចប្រៀបដូចជាទន្លេ។

ក្នុងរបាយការណ៍របស់ GISTDA, ខេត្តទាំង៦នេះ ត្រូវទឹកជន់លិចសរុបជាផ្ទៃដីប្រមាណ ៣៥ ០០០ហិកតា ជាពិសេសដីកសិកម្មនៅតាមតំបន់វាលទំនាប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ រងការវាយប្រហារដោយព្យុះភ្លៀងនិងរន្ទះបាញ់ នៅពាក់កណ្តាលសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម