Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន ជម្លៀសមនុស្ស១៥ម៉ឺននាក់ បន្ទាប់ពីឥណ្ឌាបើកទំនប់ទឹក

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ខែសីហា ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមការជម្លៀសទ្រង់ទ្រាយធំនៅក្នុងខេត្ត Punjab ភាគខាងកើតប្រទេស បន្ទាប់ពីប្រទេសឥណ្ឌាបានបញ្ចេញទឹកចេញពីទំនប់ និងទន្លេដែលជន់លិចខ្លាំងចេញ ដោយបង្កើនការភ័យខ្លាចនៃទឹកជំនន់ឆ្លងព្រំដែន។

ប្រតិបត្តិការជម្លៀសប្រជាជន។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសប៉ាគីស្ថាន មនុស្សជាង ១៥ ម៉ឺន នាក់ត្រូវបានផ្លាស់ប្តូរទៅកាន់តំបន់ដែលមានសុវត្ថិភាពនៅក្នុងស្រុក Kasur និង Bahawalnagar ។ អាជ្ញាធរប៉ាគីស្ថាន​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចៀសវាងនៅជិត​ទន្លេ និង​តំបន់​ទំនាប ខណៈ​ភ្លៀង​មូសុង​បន្ត​បោកបក់​លើ​ប្រទេស​ទាំងពីរ។

ការជម្លៀសនេះបានកើតឡើងបន្ទាប់ពីទីក្រុងNew Delhi បានជូនដំណឹងជាផ្លូវការដល់ទីក្រុងIslamabad អំពីការបញ្ចេញទឹកពីទំនប់ Sutlej។ ការជូនដំណឹងនេះជាការកត់សម្គាល់មួយពីទំនាក់ទំនងការទូតសាធារណៈលើកដំបូងរវាងគូប្រជែងអាវុធនុយក្លេអ៊ែរក្នុងរយៈពេលជាច្រើនខែ។

ការជម្លៀសទ្រង់ទ្រាយធំបែបនេះក៏កើតឡើងបន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញនៅភាគពាយព្យប្រទេសប៉ាគីស្ថាន ដែលមានព្យុះភ្លៀងភ្លាមៗសម្លាប់មនុស្សជាង ៣០០នាក់នៅក្នុងស្រុក Buner និង១៥០ នាក់បាត់ខ្លួន។

ទឹកទន្លេហក់ឡើងខ្លាំង។ (រូបភាព៖ AP)

សូមបញ្ជាក់ថានៅទូទាំងប្រទេស ភ្លៀងធ្លាក់តាមរដូវចាប់តាំងពីចុងខែមិថុនាមក បានសម្លាប់មនុស្សជាង៨០០នាក់ ដោយមានអ្នកស្លាប់ចំនួន៦៥នាក់ផ្សេងទៀតត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Jammu និងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ ទឹកកើនឡើងក៏បានជន់លិចផ្ទះសម្បែង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ហិម៉ាឡៃធ្ងន់ធ្ងរផងដែរ។

គ្រោះទឹកជំនន់ចុងក្រោយបង្អស់របស់ប្រទេសប៉ាគីស្ថាននេះ បានកើតឡើងចំពេលមានការព្រមានពីអ្នកវិទ្យាសាស្ត្រថាការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យមានភ្លៀងធ្លាក់ខ្លាំង ខណៈប្រទេសនេះទើបតែងើបឡើងវិញពីគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ ២០២២ដែលបានសម្លាប់មនុស្សជិត ១,៨០០នាក់ និងជន់លិចមួយភាគបីនៃទឹកដីរបស់ប្រទេស ឥឡូវនេះមកប្រឈមនឹងការភ័យខ្លាចជាថ្មីនៃគ្រោះមហន្តរាយដែលកំពុងកើនឡើងម្ដងទៀត៕

(រូបភាព៖ AP)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម