Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុ ៣ យ៉ាង បាងកក នៅតែជួបបញ្ហាទឹកជំនន់ និងឈានដល់រលាយបាត់ខ្លួន

បានផុស

នៅ

យោងតាមទីភ្នាក់ងារអន្តរជាតិជាច្រើនធ្លាប់បានព្យាករណ៍មកថា ទីក្រុងបាងកកនៃប្រទេសថៃ នឹងលិចលង់ដោយសារតែគ្រោះធម្មជាតិវាយប្រហារ ហើយរាជធានីមួយនេះនឹងរលាយបាត់ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ក្រោមហេតុផល ជាប់គាំង ៣ យ៉ាងសំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយពីសារព័ត៌មាន khaosod ដោយដកស្រង់សម្ដីលោក Ekwaranyu Amrapal ដែលជាអ្នកនាំពាក្យរបស់រដ្ឋបាលក្រុងបាងកក បានលើកឡើងពីបញ្ហាហានិភ័យនៃការលិចទឹករបស់ប្រទេសថៃ និងការបាត់ខ្លួនរាជធានីរបស់ខ្លួននៅក្នុងឆ្នាំ ២០៥០ (២៥ ឆ្នាំខាងមុខ)។

លោកបានបញ្ជាក់ថា ទីក្រុងបាងកកនាពេលនេះបានរៀបចំវិធានការគ្រប់ជ្រុងជ្រោយ និងមានសុវត្ថិភាពពីវិបត្តិទឹកជំនន់ ដោយសារតែមានរបាំងការពារទឹកជំនន់ប្រវែង ៣.៥ ម៉ែត្រ និងប្រព័ន្ធលូទឹកគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែនៅក្រោមហេតុផលមួយចំនួនបាននាំឲ្យទីក្រុងមានបញ្ហាទឹកជំនន់វាយប្រហាររាល់ឆ្នាំ ពោលគឺផ្តើមចេញពីមូលហេតុសំខាន់ៗចំនួនបីនោះគឺ ភ្លៀងធ្លាក់ខ្លាំង ដោយនាំទឹកជំនន់ពីភាគខាងជើង និងការកើនឡើងកម្ពស់ទឹកសមុទ្រ។

ជាងនេះទៅទៀត ដោយសារអាងទន្លេចៅប្រាយ៉ា ស្ថិតនៅខាងក្រោមនីវ៉ូទឹកសមុទ្រ ហើយតំបន់ជាច្រើនក៏ស្ថិតនៅក្រោមនីវ៉ូទឹកសមុទ្រ និងទាបជាងកម្រិតទឹកសមុទ្រដែរ។

ជាពិសេស ការបាក់រលំដី និងការពង្រីកទីក្រុងយ៉ាងឆាប់រហ័ស គួបផ្សំនឹងការឡើងកំដៅផែនដី បាននាំឲ្យមានទឹកជំនន់កើតឡើងជាញឹកញាប់និងកាន់តែធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ។

ទោះជាបែបនេះក្ដី អ្នកនាំពាក្យរបស់រដ្ឋបាលបានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងការរលាយបាត់ទីក្រុងបាងកក ដោយបានសាងសង់ទំនប់ការពារទឹកជំនន់តាមដងទន្លេចៅប្រាយ៉ាពីការជន់លិច ដែលបណ្តាលមកពីទឹកជំនន់ភាគខាងជើង និងកម្ពស់ទឹកសមុទ្រខ្ពស់។

លើសពីនេះ ប្រទេសថៃក៏បានបង្កើតប្រព័ន្ធលូ រួមមាន ផ្លូវរូងក្រោមដីធំៗ ស្ថានីយ៍បូមទឹក ដើម្បីទទួលទឹកភ្លៀងនិងជំនន់ទឹកភ្លៀង ដោយប្រើប្រាស់បច្ចេកវិជ្ជាទំនើបដើម្បីតាមដាន និងព្យាករណ៍ស្ថានភាពទឹកសម្រាប់ការគ្រប់គ្រងរហ័ស និងប្រកបដោយប្រសិទ្ធភាព ដោយរូបលោកហ៊ានធានាអះអាងថា ទីក្រុងបាងកកមិនលិចទឹកនៅក្នុងឆ្នាំ២០៥០ ដូចការព្យាករណ៍ពីទីភ្នាក់ងារអន្តរជាតិឡើយ៕

រូបភាព៖khaosod

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តើតារាថៃណាខ្លះ ហ៊ានចេញមុខចេញមាត់ ក្នុងជម្លោះប្រដាប់អាវុធជាមួយ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម