Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ថៃ ជាប់ទោសប្រមាថព្រះមហាក្សត្រ​រយៈពេល ៤៣ឆ្នាំ ត្រូវបានដោះលែង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព៏ត៌មាន CNA លោកស្រី Anchan Preelert អាយុ ៦៩ ឆ្នាំជាអតីតមន្ត្រីរាជការដែលធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក ៤៣ ឆ្នាំពីបទប្រមាថព្រះមហាក្សត្រត្រូវបានដោះលែងនៅថ្ងៃទី ២៧ ខែសីហានេះក្រោមការលើកលែងទោសរបស់ព្រះមហាក្សត្រដើម្បីរំលឹកថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រថៃ Vajiralongkorn ។

Anchan Preelert (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តន្ទាទោសរបស់Anchan ធ្វើឡើងកាលពីឆ្នាំ ២០២១ដែលជាការដាក់ទោសឃោរឃៅបំផុតមួយដែលមិនធ្លាប់មាននៅក្រោមមាត្រា ១១២ របស់ប្រទេសថៃ កើតចេញពីការចែករំលែកវីដេអូឃ្លីបវីដេអូតាមអ៊ីនធឺណិតដែលរិះគន់របបរាជានិយមថៃ។

លោកស្រី​ត្រូវ​បាន​កាត់​ទោស​ដំបូង​ឱ្យ​ជាប់​ពន្ធនាគារ ៨៧ ឆ្នាំ​សម្រាប់​ការ​ចោទ​ប្រកាន់​ចំនួន ២៩ ប៉ុន្តែ​តុលាការ​បាន​កាត់​បន្ថយ​វា​មក​នៅ​ត្រឹម ៤៣ ឆ្នាំ ដោយ​សារលោកស្រីសារភាព​កំហុស។ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ទីបំផុត Anchan ត្រូវបានដោះលែង រួមជាមួយនឹងអ្នកទោសចំនួន ៨៤ នាក់ផ្សេងទៀត។

(រូបភាព៖ AP)

ក្រុមសិទ្ធិមនុស្សបានគាំទ្រការដោះលែងលោកស្រី ប៉ុន្តែបានរិះគន់ថា ការចោទប្រកាន់ក្រោមមាត្រា ១១២ បានដាក់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំសម្រាប់បទល្មើសនីមួយៗ កើនឡើងយ៉ាងខ្លាំងចាប់តាំងពីការតវ៉ារបស់និស្សិតក្នុងឆ្នាំ ២០២០។ មនុស្សជាង ២៨០ នាក់ត្រូវបានចោទប្រកាន់ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

ក្រុមអ្នករិះគន់និយាយថា ច្បាប់នេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពេក និងរារាំងមនុស្សមិនឱ្យនិយាយដោយសេរី ខណៈដែលសមាជិកសភាថៃថ្មីៗនេះបានច្រានចោលសំណើសុំលើកលែងទោសអ្នកដែលត្រូវបានផ្តន្ទាទោសថែមទៀត៕

ព្រះមហាក្សត្រថៃ Vajiralongkorn (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម