ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ក្មេងៗថៃខ្លះ ចេះជក់បារីអេឡិចត្រូនិក តាំងពីអាយុ ៦ឆ្នាំ
ការសិក្សាចុងក្រោយបំផុតដែលធ្វើឡើងដោយនាយកដ្ឋានគាំទ្រសេវាសុខភាព (DHSS) បានបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរកឃើញថា ក្មេងៗថៃកំពុងញៀននឹងការជក់បារីអេឡិចត្រូនិកខ្លាំងមែនទែន ហើយក្នុងនោះគេរកឃើញថា កុមារខ្លះចេះជក់បារីនេះ តាំងតែពីអាយុ៦ឆ្នាំម្ល៉េះ។

DHSS បានធ្វើការសិក្សានេះកាលពីដើមឆ្នាំ២០២៥ លើពលរដ្ឋថៃ ៤០ ៣៤៤នាក់ ហើយលទ្ធផល ក៏ត្រូវបានយកមកផ្សាយដោយ Bangkok Post ផងដែរ នៅថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥។
ក្នុងចំណោមអ្នកត្រូវស្ទង់មតិ, មនុស្សអាយុចន្លោះ១៩-២៥ឆ្នាំ គឺជាក្រុមអ្នកជក់បារីអេឡិចត្រូនិកខ្លាំងបំផុត ពោលគឺមានប្រមាណ៣៧.៦២%។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើល គឺថា ការចេះជក់បារីអេឡិចត្រូនិកក្នុងចំណោមក្រុមមនុស្សអាយុ១៣ឆ្នាំចុះ គឺកំពុងមានការកើនឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ជាពិសេសអ្នកខ្លះចេះជក់តាំងពីអាយុ៦ឆ្នាំ។
សម្រាប់កត្តាដែលជំរុញឲ្យការជក់ថ្មី ហក់ឡើងខ្លាំងក្នុងចំណោមកុមារ ត្រូវបានគេចង្អុលចំៗទៅប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook ដែលដើរតួធំជាងគេ ព្រោះវេទិកានេះតែងផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិក។ Facebook មានចំណែក ២៧.៨៨% ក្នុងការជំរុញឲ្យកុមារចេះជក់បារីអេឡិចត្រូនិច បន្ទាប់មកគឺ TikTok ២៧.៦០%៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


