Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃចំនួន៤ នឹងជួបអាសន្នធំ ដោយសារទំនប់ ចៅប្រាយ៉ា

បានផុស

នៅ

អ្នកខេត្ត Ang Thong, Ayutthaya, Sing Buri និង Chainat នឹងជួបអាសន្នធំ ដោយសារតែនាយកដ្ឋានធារាស្រ្ត (RID) បានប្រកាសភ្លាមៗអំពីការប្រែ បញ្ចេញទឹកពីទំនប់​ចៅប្រាយ៉ា លើសកម្រិតប្រកាសពីមុន។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

RID ជូនដំណឹងថា ដោយមើលឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរនៃភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះជាបន្តបន្ទាប់ ទំនប់ចៅប្រាយ៉ា ត្រូវតែបញ្ចេញទឹកលើសពីការប្រកាសមុននេះ ពោលគឺត្រូវរំដោះទឹក ២ ២០០ម៉ែត្រគូបក្នុងមួយវិនាទី ហើយប្រហែលត្រូវបញ្ចេញលើសនេះទៀត បើចាំបាច់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ទំនប់ ជាពិសេសខ្លាចបាក់ធ្លាយ។

សេចក្តីប្រកាសភ្លាមៗនេះ ធ្វើឲ្យពលរដ្ឋក្នុងខេត្តទាំង៤អាចរៀបចំខ្លួនព្រមទាំងទ្រពសម្បត្តិរបស់ពួកគេមិនទាន់ ព្រោះថាច្បាស់ណាស់ ខេត្តទាំងនេះនឹងត្រូវជន់លិចធំធេង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។

(រូបថត៖ The Nation)

តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ ពលរដ្ឋថៃកំពុងស្លន់ស្លោនិងប្រញាប់ប្រញាល់ជម្លៀសខ្លួននិងនាំយករបស់របរ ទៅទីទួលសុវត្ថិភាព មុនពេលគ្រោះអាសន្នមកដល់។

តំបន់ដែលនឹងត្រូវជួបអាសន្នធំមានដូចជា៖ ស្រុក Pa Mok នៃខេត្ត Ang Thong, ស្រុក Sena និង ​Phak Hai នៃខេត្ត Ayutthaya, ស្រុក Buri ​និង Phrom Buri នៃខេត្ត Sing Buri និងស្រុក Sapphaya នៃខេត្ត Chainat៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កំពុងរងទុក្ខស្រាប់ផង ឥឡូវថៃ ដាក់ខេត្ត​៤២​ទៀត​ ឲ្យ​ប្រុង​ជើងការខ្ពស់ ព្រោះព្យុះ ប៊ូឡូយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម