ព័ត៌មានអន្ដរជាតិ
ខេត្ត Uttaradit របស់ថៃ កើតគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួបសោះ ក្នុងរយៈពេល ៨០ឆ្នាំ
ជារឿងមិននឹកស្មានដល់នៅប្រទេសថៃ ដែលខេត្ត Uttaradit ត្រូវជន់លិចឈានដល់កម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួបប្រទះសោះក្នុងរយៈពេល ៨០ឆ្នាំមកនេះ។

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ ឥទ្ធិពលព្យុះជាបន្តបន្ទាប់ បានបង្អុរភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់នៅទូទាំងប្រទេសថៃ។
យ៉ាងណា នៅខេត្ត Uttaradit ស្ថានភាពគឺធ្ងន់ធ្ងរ ដោយទឹកបានជន់លិចផ្ទះជាង ២ ០០០ខ្នងនិងមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព បន្ទាប់ពីទឹកទន្លេ ស្ទឹង បឹងបួ ឡើងហូរហៀ។

ក្នុងនោះមានស្រុក៣ ដែលរងគ្រោះយ៉ាងដំណំ Nam Pat, Thong Saen Khan និង Tha Pla ដោយទឹកជំនន់បានវាយប្រហារឃុំសរុប៥និងភូមិចំនួន១៨។
ខេត្ត Uttaradit ក៏នឹងត្រូវប្រឈមគ្រោះអាសន្នធំផងដែរ ក្រោយពេលការិយាល័យធនធានទឹកជាតិរបស់ថៃ (ONWR) បានចេញការព្រមានថា ទំនប់ធំចំនួន២គឺ Bhumibol និង Sirikit ជិតទប់ទល់លែងឈ្នះហើយ ដូច្នេះមន្ត្រីជំនាញបានរៀបចំផែនការទម្លាយទឹកក្នុងកម្រិតខ្ពស់ ការពារការបាក់ធ្លាយទំនប់។

បច្ចុប្បន្ន ទំនប់ Bhumibol កំពុងស្តុកទឹកឈានដល់៧៨.៤%នៃសមត្ថភាពរបស់ខ្លួន ចំណែកទំនប់ Sirikit ឈានដល់៨៨%ទៅហើយ។
ដូច្នេះហើយ អំឡុងពេលមួយសប្តាហ៍នេះ ទំនប់ Bhumibol ត្រូវបង្ខំបញ្ចេញទឹក១០លានម៉ែត្រគូបក្នុងមួយថ្ងៃ រីឯទំនប់ Sirikit ត្រូវបញ្ចេញ២០លានម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីទុកកន្លែងដាក់ទឹកថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទំនប់ធំ២របស់ថៃ ជិតទប់លែងឈ្នះ ព្រោះព្យុះប៊ូឡូយ នៅតែជះឥទ្ធិពលខ្លាំង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


