Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កើតអគ្គិភ័យរាល់ថ្ងៃ! លើកនេះ ឆេះក្លឹបនៅបាងកក 

បានផុស

នៅ

ឆេះឃ្លាំង ឆេះផ្ទះ ឆេះរោងចក្រ ឆេះទូកទេសចរណ៍ ឆេះស្នាក់ការប៉ូលិស ឆេះផ្សារ! ប្រទេសថៃកើតមានគ្រោះអគ្គិភ័យរាល់ថ្ងៃ ដោយកាលពីល្ងាចថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥ មានករណីឆេះក្លឹបមួយកន្លែងទៀតក្នុងទីក្រុងបាងកក។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះធ្វើឲ្យអ្នកនៅក្នុងក្លឹបភ័យស្លន់ស្លោ ឆោឡោរត់ចេញមកក្រៅ។ យ៉ាងណា វាមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតទេ ប៉ុន្តែមានអ្នករបួសម្នាក់។

តាមការផ្សាយរបស់ Khaosod, អគ្គិភ័យបានឆាបឆេះក្លឹប Route 66 Bangkok មានទីតាំងស្ថិតក្នុងសង្កាត់ Bang Kapi នៃខ័ណ្ឌ Huai Khwang ហើយដ្បិតមិនទាន់ដឹងមូលហេតុ ប៉ុន្តែគេដឹងថា អគ្គិភ័យឆាបឆេះចេញកន្លែងស្តុកអ៊ីវ៉ាន់។

(រូបថត៖ Khaosod)

ក្រុមពន្លត់អគ្គិភ័យបានប្រើរថយន្តពន្លត់អស់៦គ្រឿងដោយមានជំនួយពីក្រុមស្ម័គ្រចិត្ត ត្រូវចំណាយពេល៣០នាទី ដើម្បីពន្លត់ភ្លើង។ 

ក្រោយមកប៉ូលិសក្រុងបាងកក បានប្រកាសដាក់តំបន់ជុំវិញក្លឹបនោះជាតំបន់គ្រោះថ្នាក់ និងរឹតត្បិតការចេញចូល ព្រមទាំងពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹង។

(រូបថត៖ Khaosod)

សូមជម្រាបថា គ្រោះអគ្គិភ័យសាហាវបំផុតដែលកើតឡើងនៅប្រទេសថៃ គឺហេតុការណ៍ឆេះផ្ទះកម្ពស់២ជាន់ នាវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២៥ ក្នុងឃុំ Tha Pradu, ស្រុក Mueang ខេត្ត Rayong ដែលសម្លាប់មនុស្សចំនួន៧នាក់។

ដោយសារតែភ្លើងឆាបឆេះសាហាវខ្លាំង វាបានរាលដាលឆេះផ្ទះ៣ខ្នងទៀត ស្របពេលមនុស្សកំពុងដេកលង់លក់។ ក្នុងចំណោមអ្នកស្លាប់ គឺមានមនុស្សធំ៤នាក់និងកុមារ៣នាក់ ខណៈមនុស្ស៣នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីស្នាក់ការកងទ័ពថៃនៅបាងកក ត្រូវអគ្គិភ័យឆាបឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម