Connect with us

សុខភាព

ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗពីជំងឺ​បាក់ទឹកចិត្ត?

បានផុស

នៅ

បាក់ទឹកចិត្ត ជាបញ្ហា​សឹង​តែ​គ្រប់​គ្នា​ជួបប្រទះ​​ ហើយ​​ភាគច្រើន កើត​លើ​យុវជន ធ្វើឲ្យចុះខ្សោយ​ទាំង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ ហើយ​ឈាន​ទៅ​ធ្វើ​អត្តឃាត​ក៏មាន។ ជាដំណឹង និង​ដំណោះស្រាយ​ល្អ​មួយ សម្រាប់​ប្រុសៗ​គ្នាយើង គឺ​ ចិន​អះអាង​ថា​ហាត់ប្រាណ ជួយ​ការពារ​ជំងឺ​បាក់ទឹកចិត្ត។

Taking IPPT At SAFRA Gyms: Good Idea Leh!
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Michigan របស់​សហរដ្ឋអាមេរិក ធ្វើការ​សិក្សា​លក្ខណៈ​ហាត់ប្រាណ និង​ដេក របស់​និស្សិត ជាង ១.១០០​នាក់ នៅ​សាកលវិទ្យាល័យ​ប៉េកាំង។ និស្សិត​ចូលរួម​ក្នុង​ការសិក្សា​នេះ ឆ្លើយ​សំនួរ​ពាក់ព័ន្ធ​នឹង​បញ្ហា ៣​សំខាន់​របស់​ពួកគេ គឺ​រោគសញ្ញា​ជំងឺ​បាក់ទឹក ទម្លាប់​សកម្មភាព​រាងកាយ (ហាត់ប្រាណ) និង​ដំណេក។

Premium Photo | Sport asian woman in sportswear training arm with dumbbell  at fitness gym.

លទ្ធផល បញ្ជាក់​ថា ហាត់ប្រាណ ប៉ះពាល់​លើ​ជំងឺ​បាក់ទឹកចិត្ត​ខុសគ្នា រវាង​ប្រុសៗ និង​ស្រីៗ។ ខុសគ្នា ត្រង់ថា ហាត់ប្រាណ ជួយ​ប្រុសៗ​ការពារ​នឹង​ជំងឺបាក់ទឹកចិត្ត ប៉ុន្ដែ​ស្រីៗ អត់​នោះទេ។ លទ្ធផល​នេះ ផ្ទុយ​នឹង​ការសិក្សា​ពីមុនៗ ថា ទម្លាប់​ហាត់ប្រាណ​ទៀងទាត់ ជួយ​កាត់បន្ថយ​ជំងឺ​បាក់ទឹកចិត្ត។ ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ រកឃើញ​ថា បញ្ហា​ដំណេក ពាក់ព័ន្ធ​ជាមួយ​ជំងឺ​បាក់ទឹកចិត្ត ទាំង​ប្រុសៗ និង​ស្រីៗ។

Asian man in Gym by Bo Bo - Stocksy United

ភាពជាប់​ពាក់ព័ន្ធ​រវាង​ដំណេក ហាត់ប្រាណ និង​អារម្មណ៍ អាច​ពន្យល់​ថា ស្រីៗ មាន​អត្រា​ខ្ពស់​កើត​ជំងឺ​បាក់ទឹកចិត្ត។ លោក Weiyun Chen សាស្ត្រាចារ្យ​ផ្នែក​ចលនា​រាងកាយ​មនុស្ស (kinesiology) បញ្ជាក់​ថា លទ្ធផល​ការសិក្សា​នេះ ស្រដៀង​នឹង​លទ្ធផល​សិក្សា​ពីមុន​ផងដែរ ដោយ​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត រកឃើញ​លើស្រីៗ​ ច្រើនជាង​ប្រុសៗ ក្នុង​អត្រា ស្រីៗ​កើត​ជំងឺ​នេះ ២​នាក់ ប្រុសៗ​កើតតែ​ម្នាក់​ប៉ុណ្ណោះ។ តែ​ប្រុសៗ ប្រឈម​អត្រា​អត្ដឃាត ខ្ពស់ជាង​ស្រីៗ ដោយ​ប្រុសៗ មាន​រហូត​ដល់ ៥​ដង តែ​ស្រីៗ មាន​ត្រឹមតែ ៣​ដង​ប៉ុណ្ណោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គួរញាំអីក្រោយហាត់ប្រាណរួច?

ចុចអាន៖ ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ​នឹង​ងាកទៅហាត់វិញ​មិនខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម