ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តថ្នាំគ្រាប់ជំងឺបាក់ទឹកចិត្តដល់ស្ត្រីក្រោយសម្រាលកូន
រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃសុក្របានអនុម័តថ្នាំគ្រាប់លេបតាមមាត់របស់ក្រុមហ៊ុន Biogen និង Sage Therapeutics ដើម្បីព្យាបាលជំងឺបាក់ទឹកចិត្ត ក្រោយឆ្លងទន្លេ (PPD) ចំពោះមនុស្សពេញវ័យជាស្រ្តី។

ក្រុមហ៊ុនបានស្វែងរកការយល់ព្រមពី FDA សម្រាប់ថ្នាំ Zurzuvae ដើម្បីព្យាបាលជំងឺបាក់ទឹកចិត្តធំ (MDD) ឬជំងឺបាក់ទឹកចិត្តតាមគ្លីនិក ក៏ដូចជាជំងឺបាក់ទឹកចិត្តក្រោយសម្រាល ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់លើពិភពលោក។ក្រោយឆ្លងទន្លេ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ស្ត្រីក្នុងការវិលត្រឡប់ទៅរកមុខងារធម្មតាវិញ ខណៈពេលដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ម្តាយជាមួយកូនរបស់នាងផងដែរ។
ក្រុមហ៊ុន Sage Therapeutics និង Biogen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Zurzuvae ត្រូវបានគេរំពឹងថានឹងចាប់ផ្តើម និងអាចលក់បានក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការកំណត់ពេលវេលាជាសារធាតុគ្រប់គ្រងដោយរដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងកើតឡើងក្នុងរយៈពេល ៩០ ថ្ងៃ” ។
សេចក្តីថ្លែងការណ៍បាននិយាយថា FDA បានចេញលិខិតឆ្លើយតបពេញលេញសម្រាប់ការដាក់ពាក្យសុំថ្នាំថ្មីសម្រាប់ Zurzuvae ក្នុងការព្យាបាលមនុស្សពេញវ័យដែលមានជំងឺបាក់ទឹកចិត្ត ។ លិខិតនោះបាននិយាយថាពាក្យសុំមិនផ្តល់ភស្តុតាងច្រើននៃប្រសិទ្ធភាពរបស់ Zurzuvae សម្រាប់ការព្យាបាលជំងឺបាក់ទឹកចិត្ត ហើយថាការសិក្សាបន្ថែមនឹងត្រូវការដើម្បីគាំទ្រការអនុម័ត។
រហូតមកដល់ពេលនេះ FDA បាននិយាយថា ការព្យាបាលសម្រាប់ជំងឺបាក់ទឹកចិត្តក្រោយឆ្លងទន្លេគឺមានតែការចាក់បញ្ចូលតាមសរសៃឈាមប៉ុណ្ណោះ។ នៅឆ្នាំ ២០២១ មនុស្សពេញវ័យប្រមាណ ២១លាននាក់នៅសហរដ្ឋអាមេរិកមានយ៉ាងហោចណាស់មួយវគ្គនៃជំងឺបាក់ទឹកចិត្តធំ ដែលត្រូវបានកំណត់ដោយអារម្មណ៍សោកសៅជាប់រហូត។ ហើយការបាក់ទឹកចិត្តបានប៉ះពាល់ដល់ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៧ នាក់ដែលសម្រាលកូន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រី្តដែលទើបតែសម្រាលកូនរួច មានឱកាសប្រឈមនឹងជំងឺបាក់ទឹកចិត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


