Connect with us

សុខភាព

ឈឺធ្មេញពេលយប់ម្ដងម្កាល អាចប្រើវិធីទាំងនេះ ដោះស្រាយបានមួយគ្រាសិន

បានផុស

នៅ

ពេលយើងឈឺធ្មេញម្ដងៗ ពិបាកទ្រាំ លែងមានអារម្មណ៍ធ្វើការអីទាំងអស់ ព្រោះដោយសាររំខានពីអាការៈឈឺធ្មេញហ្នឹងឯង។ កាន់តែយ៉ាប់ទៀតនោះ គឺឈឺធ្មេញចំពេលយប់ បណ្ដាលឲ្យយើងពិបាកគេងលក់ និងអាចធ្វើឲ្យមានអារម្មណ៍ឆេវឆាវនៅថ្ងៃថ្មីទៀត។

close up asian middle aged man feeling hurt from toothache symptom ,  unhealthy life concept - Hardin Advanced Dentistry
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វីបានធ្មេញឈឺពេលយប់ ពិបាកទ្រាំជាងឈឺធ្មេញពេលថ្ងៃ? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងថា មូលហេតុមួយដែលធ្វើឲ្យឈឺធ្មេញកាន់តែយ៉ាប់នៅពេលយប់ ព្រោះយើងទម្រេតខ្លួន បណ្ដាលឲ្យឈាមបុកទៅក្បាល។ ឈាមដែលមាននៅតំបន់នោះអាចបង្កើនភាពឈឺចាប់ និងដាក់សម្ពាធទៅលើអារម្មណ៍ដែលគ្នាយើងទទួលបានពីការឈឺធ្មេញនោះ។ ម្យ៉ាងវិញទៀត អាការៈឈឺធ្មេញខ្លាំងពេលយប់អាចដោយសារមិនមានអ្វីរំខានឲ្យយើងមិនចាប់អារម្មណ៍ទៅលើបញ្ហាធ្មេញ។

អាការៈឈឺធ្មេញពេលយប់អាចមិនមែនជារឿងងាយស្រួលទេ ទោះទ្រាំមិនបានក៏ត្រូវទ្រាំដែរ ព្រោះមិនអាចរត់ទៅរកពេទ្យធ្មេញទាំងយប់បានទេ។ ប៉ុន្តែយើងអាចសាកល្បងតាមវិធីបំបាត់ការឈឺខាងក្រោមនេះបានដូចជា៖

Root Canal Regina | Tooth Extraction | East End Dental

លេបថ្នាំបំបាត់ការឈឺចាប់៖ ការប្រើថ្នាំបំបាត់ការឈឺចាប់ជាវិធីសម្រួលដល់ការឈឺចាប់បានមួយរយៈចំពោះការឈឺចាប់ស្រាល-មធ្យម។ ពេលប្រើថ្នាំ ដើម្បីបំបាត់ការឈឺចាប់ យើងគួរប្រើឲ្យត្រូវទៅតាមការណែនាំពីឱសថការី ឬតាមពាក្យណែនាំលើថ្នាំជាដើម។

ខ្ពុរទឹកអំបិល៖ ក្បួននេះជាក្បួនសាមញ្ញ និងមានគ្រឿងផ្សំងាយស្រួលរកមាននៅក្នុងផ្ទះយើង សម្រាប់សម្រួលដល់បញ្ហាឈឺធ្មេញពេលយប់។ ទឹកអំបិលជាភ្នាក់ងារប្រឆាំងនឹងមេរោគពីធម្មជាតិ ដូចនេះហើយវាអាចកាត់បន្ថយការរលាក និងការពារធ្មេញខូចពីការឆ្លងមេរោគ។

Does Salt Water Cleanse help lose weight? | Femina.in

បិតខ្ទឹមសលើធ្មេញឈឺ៖ រាប់ពាន់ឆ្នាំមកហើយ ខ្ទឹមសត្រូវបានគ្រូពេទ្យវេជ្ជសាស្ត្រស្គាល់ និងប្រើប្រាស់ដោយសារសារធាតុជាឱសថដែលវាផ្ទុក។ ខ្ទឹមសមិនត្រឹមតែអាចសម្លាប់មេរោគដែលធ្វើឲ្យខូចធ្មេញទេ វាក៏អាចដើរតួនាទីជាថ្នាំបំបាត់ការឈឺចាប់បានផងដែរ។

ស្អំទឹកកក៖ ការស្អំទឹកកកអាចសម្រួលដល់ការឈឺចាប់ដោយសារឈឺធ្មេញបាន។ ការស្អំទឹកកក នៅខាងថ្គាមដែលឈឺអាចពង្រួមសរសៃឈាមនៅតំបន់នោះ ជាហេតុជួយបំបាត់ការឈឺចាប់ជួយឲ្យយើងគេងលក់បានស្រួលជាងមុន។ មួយវិញទៀត ការស្អំទឹកកកពី ១៥-២០នាទី រាល់២-៣ម៉ោង/ម្ដង អាចការពារធ្មេញមិនឲ្យឈឺពេលយើងចូលគេង។

Chewing On Ice Isn't Good For Your Teeth | Ottawa Dentist

ខ្ពុរតែជីអង្កាម៖ ការខ្ពុរ ឬស្អំកញ្ចប់តែជីអង្កាម (peppermint tea bag) នៅធ្មេញឈឺដោយផ្ទាល់អាចជួយកាត់បន្ថយអាការៈឈឺចាប់បាន។ នៅក្នុងជីអង្កាមមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្ម ហើយមេនថុល ជាសារធាតុមួយក្នុងជីអង្កាម អាចជួយធ្វើឲ្យកន្លែងឈឺចាប់ ស្ពឹកបានមួយរយៈពេលខ្លី។

វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ថា ជំងឺធ្មេញជាច្រើនត្រូវការព្យាបាលដោយទន្តពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់គ្រាន់តែអាចធ្វើឲ្យបានឈឺមួយរយៈពេលប៉ុណ្ណោះ។ បើយើងឈឺធ្មេញផង និងមានលាយជាមួយរោគសញ្ញាប៉ុន្មាននេះ ត្រូវតែពិនិត្យ និងព្យាបាលជាមួយពេទ្យដូចជា៖

• ក្ដៅខ្លួន
• ពិបាកទំពា ឬដកដង្ហើម
• ហើម
• ឈឺពេលខាំ
• អញ្ចាញឡើងក្រហមខុសធម្មតា។ល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រភេទអាហារ ញ៉ាំហើយ ​ធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា

ចុចអាន៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ឪពុកម្ដាយត្រូវដឹង!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម