Connect with us

សុខភាព

១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ឪពុកម្ដាយត្រូវដឹង!

បានផុស

នៅ

អង់ទីប្យូទិក(Antibiotic) ត្រូវ​យើង​​ស្គាល់​ថា​ជា​ថ្នាំ​ផ្សះ ប្រើ​ដើម្បី​ព្យាបាល​ការ​​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី មិន​មែន​វីរុស។ នៅ​ពេល​យើង​ប្រើ​ខុស​ អាច​នឹង​បង្ក​ហានិភ័យ​សុខភាព​ជា​ច្រើន ពិសេស​ចំពោះ​ក្មេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ ប៉ាម៉ាក់ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​ស៊ាំ​ថ្នាំ។ ១០ សំណួរ​ក្នុង​អត្ថបទ​នេះ ជា​អ្វី​ដែល​ប៉ាម៉ាក់​ភាគ​ច្រើន​ចង់​ដឹង​បំផុត ពាក់​ព័ន្ធ​ការ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​បាន។

Fast facts: Antibiotic-resistant bacteria - Vital Record
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ថ្នាំ​ផ្សះ​ប្រើ​ព្យាបាល​ផ្តាសាយ​ក្មេងៗបានអត់?

ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គឺ​គ្មាន​ប្រសិទ្ធិភាពទេ។ ជាទូទៅ ផ្តាសាយ​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។

២- ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាលតាំង​ពី​ដំបូង?

Antibiotics and kids: Myths and facts - Children's Health

ករណីភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិកព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើង ​អាចនឹង​មាន​បញ្ហាឆ្លង​​ពពួក​បាក់តេរី ​និងស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។

៣- សំបោរពណ៌​លឿង ​ឬ​បៃតង​ ​ជា​សញ្ញាបង្ក​រោគ​ដោយ​បាក់តេរី​?

ពេល​ផ្ដាសាយ ជា​រឿង​ធម្មតា​ទេ ​ក្មេង​នឹង​មាន​សំបោរ​ ឬ​ស្លេស្មពណ៌​លឿង​ ឬ​បៃតង​ ហើយ​អាច​មាន​រយៈ​ពេល​ប្រមាណ ១០​ ថ្ងៃ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ ក៏​អាច​បណ្តាល​មក​ពី​បាក់តេរី​ដូច​គ្នា ស្រប​ពេល​ក្មេង​កើត​ផ្តាសាយ ក្មេង​​អាច​មានការ​ក្អក​ រួម​ជាមួយ​ស្លេស្ម​ ឬ​សំបោរ​ពណ៌​លឿង ឬ​ពណ៌​ខៀវច្រើន​ជាង ១០​ថ្ងៃ និង​ក្តៅ​ខ្លួន​ខ្ពស់​ជាង ៣៩ ​អង្សារសេ (យ៉ាង​ហោច​ណាស់ ៣​-៤ ​ថ្ងៃ)។ ក្នុង​ករណី​នេះ ចាំបាច់​ត្រូវ​ប្រើ​ថ្នាំផ្សះ​តាមវេជ្ជបញ្ជា​ហើយ​។

៤- កូន​ត្រូវ​ប្រើ​ថ្នាំផ្សះ​ពេល​រលាក​ត្រចៀក​ដែរ​ទេ?

When to Use Antibiotics | Sutter Health

ពេល​មានការ​​រលាក​ត្រចៀក ប្រមាណ​ជាង​ពាក់​កណ្តាល​ក្មេង​មាន​​ជំងឺ​នេះ ​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដោយ​​មិន​បាច់​ប្រើថ្នាំផ្សះនោះ​ដែរ។ បើ​ក្មេង​មិន​មាន​ក្តៅ​ខ្លួន​ខ្លាំង​ ឬ​ឈឺ​ត្រចៀក​ខ្លាំង​នោះ​ទេ គួរ​ធ្វើ​ការ​សង្កេត​តាម​ដាន​សិន ​ជា​ការ​ល្អ​ជាង។

៥- ថ្នាំផ្សះអាច​ព្យាបាល​គ្រប់​ការ​ឈឺ​កដែរទេ?

ភាគ​ច្រើន​ការ​ឈឺ ​ក ​គឺ​បណ្តាល​មក​ពី​វីរុស ខណៈ​ថ្នាំ​ផ្សះ​ អាច​ព្យាបាល​បាន​ត្រឹម​តែ ករណី​រលាក​ក ​បង្ក​ឡើង​ដោយ​សារ​ពពួក​វីរុស Group A streptococci virus តែ​ប៉ុណ្ណោះ។

៦- ថ្នាំ​ផ្សះ​មាន​ផល​រំខានដែរទេ?

ប្រាកដ​ជា​មាន​ផល​រំខាន​ហើយ ប៉ុន្តែ​មាន​តែ​ក្មេង​ម្នាក់ ​ក្នុង​ចំណោម ១០​នាក់ ​ប៉ុណ្ណោះ​ ដែល​នឹង​មាន​ផល​រំខាន​ពី​ថ្នាំផ្សះ ដោយ​ផល​រំខាន​ទាំង​នោះ​មាន​ដូច​ជា កន្ទួល​ក្រហម ប្រតិកម្ម​ថ្នាំ (អាលែកហ្ស៊ី) ចង្អោរ រាក និង​ចុក​ពោះ​ជា​ដើម។

Prescription Drug Use Skyrockets in Children, Experts Recommend Treatment  Alternatives - Drug Discovery and Development

៧- ថ្នាំ​ផ្សះត្រូវ​ការ​ពេល​ប៉ុន្មាន​ទើប​មាន​ប្រសិទ្ធភាព?

ការ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ​គឺត្រូវ​ការ​ពេល​ចន្លោះ​ពី ៤៨​-៧២ ​ម៉ោង ដើម្បី​សម្លាប់​បាក់​តេរី ហើយ​ត្រូវ​ប្រាកដ​ថា ​កូនយើង​​មិន​ឈប់​ញ៉ាំ​ថ្នាំ​លឿន​ពេក​នោះ​ទេ ព្រោះ​អាការៈ​ជំងឺ ​នឹង​បាត់​ទៅ​វិញ​បណ្តើរៗ ​ព្រោះ​ភ្លាមៗ​ជំងឺ​នោះ​មិន​ទាន់​ជាដាច់​នោះ​ទេ។

៨- ប្រើ​ថ្នាំផ្សះ​យូរ​ទៅ​អាច​ធ្វើឲ្យ​បាក់តេរី​ស៊ាំ​ថ្នាំ​ដែរទេ?

ករណី​បាក់តេរី​ស៊ាំ​ថ្នាំ​ អាច​នឹង​កើត​មាន ​បាន​បើ​សិន​ជា​ក្មេង​មិន​បាន​ប្រើប្រាស់​ថ្នាំផ្សះ (អង់ទីប្យូទិក) ​បាន​ត្រឹម​ត្រូវ ឬ​ប្រើ​ថ្នាំ​ដដែលៗ។ គួរ​ប្រើ​ថ្នាំ​​ព្យាបាល​ជំងឺ ​ឬ​សម្លាប់​មេរោគ​តែមួយ​ក្រុម វា​ល្អ​ជាង​ប្រើ​ថ្នាំ​​ត្រូវ​នឹង​មេរោគ​គ្រប់​មុខ។

៩- ថ្នាំ​ប្រឆាំងពពួក​វីរុស​ជា​អ្វី?

Antibiotic Use In Babies Linked To Ongoing Illness Later In Life

វា​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ​ដោយ​វីរុស​ ជាជាងបង្ក​រោគ​ដោយ​​ពពួក​បាក់តេរី។

១០- ប្រើថ្នាំផ្សះយ៉ាង​ម៉េច​ទើប​ត្រឹម​ត្រូវ?

ដើម្បី​ប្រាដក​ថា យើង​បាន​ប្រើ​ថ្នាំ​ផ្សះ​ត្រឹម​ត្រូវ​លើ​កូន ត្រូវ​ដឹង​ពី​ចំណុច​ខាង​ក្រោម​ឲ្យបាន​ច្បាស់ មាន​ដូច​ជា៖

– ថ្នាំផ្សះ ​​ ជួយ​ព្យាបាល​តែ​ការ​បង្ក​រោគ​ដោយ​សារ​បាក់តេរី​តែប៉ុណ្ណោះ។
– ថ្នាំផ្សះ មិន​មាន​ប្រសិទ្ធភាព​ចំពោះ​ផ្តាសាយ​ឡើយ។
– ត្រូវ​ប្រាកដ​ថា​ កូន​ញ៉ាំ​ថ្នាំ​ដូច​ដែល​គ្រូពេទ្យ​បាន​ណែនាំ។
– កុំ​ប្រើ​ថ្នាំ​សល់ ​ឬ​ថ្នាំដដែលៗ ​សម្រាប់​ជំងឺ​ផ្សេង​គ្នា​ដោយ​មិន​មាន​ណែនាំ​ពី​គ្រូពេទ្យ។
– ត្រូវ​បោះចោល​ថ្នាំ​ផ្សះដែល​​មិន​ប្រើ។
– កុំ​ទុក​ថ្នាំ​សម្រាប់​ប្រើ​ពេល​ក្រោយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តែ​បៃតង​ ក៏មាន​ប្រយោជន៍​ច្រើន​ចំពោះ​ក្មេងៗដែរ

ចុចអាន៖ សូម​ប្រុងប្រយ័ត្ន​ពី​ការពុល​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រភេទ អូ​ហ្គា​ណូ​ផូស្វ័រ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម