សុខភាព
ជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើត
គឺជាការវិវត្តន៍មិនប្រក្រតីនៃបេះដូងពីកំណើត (Malformation cardiaque congénitale) ដែលមាន ៣០% ក្នុងចំណោមជំងឺបេះដូងពីកំណើតទាំងអស់។ ក្នុងករណីបេះដូងធម្មតា (coeur normal) ថតខាងក្រោមទាំងពីរនៃបេះដូង ត្រូវបានខណ្ឌចែកដោយសន្ទះមួយ (Septum inter ventriculaire)។ តែក្នុងករណីជំងឺប្រហោងបេះដូងថតខាងក្រោមវិញ គឺមានវត្តមានប្រហោងនៅលើសន្ទះ ដែលខណ្ឌចែកថតខាងក្រោមទាំងពីរនោះ។
១) មូលហេតុ ៖
មានកត្តាមួយចំនួនដែលជាមូលហេតុដូចជា
– ភាពមិនប្រក្រតីនៃហ្សែន
– ភាពមិនប្រក្រតីនៃក្រូម៉ូសូម (Chromsome): Trisomie 21
– ការញ៉ាំស្រាអំឡុងពេលមានផ្ទៃពោះ

២) រោគសញ្ញា ៖
រោគសញ្ញាគឺអាស្រ័យទៅលើទំហំប្រហោងថតបេះដូចខាងក្រោមៈ
– ពេលខ្លះកុមាររស់នៅក្នុងស្ថានភាពគ្មានរោគសញ្ញាអ្វីទាំងអស់ ក្រៅពីលឺសំឡេងមិនធម្មតា ពេលស្តាប់បេះដូង (Souffle systolique en rayons de roue)។
– ពេលខ្លះទៀតមានរោគសញ្ញាដូចខាងក្រោម៖
• បែកញើសលើថ្ងាស
• ដកដង្ហើមញាប់ ឬហត់ដង្ហក់
• រលាកសួតញឹកញាប់
• ដើមទ្រូងឡើងប៉ោង
• ការលូតលាស់យឺតយ៉ាវ
• សភាពស្បែកឡើងស្វាយ ជាសញ្ញាមួយបញ្ជាក់ថា ការមកទទួលធ្វើរោគវិនិច្ឆ័យយឺតយ៉ាវ (CIV dépassée) មានន័យថាហួសពេលធ្វើការវះកាត់បេះដូងហើយ (Syndrome d’eisenmenger)។

៣) ការធ្វើរោគវិនិច្ឆ័យ ៖
– យើងអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយស្រួលតាមរយៈអេកូសាស្ត្របេះដូង (Echocardiographie):
• ធ្វើឡើងនៅអំឡុងពេលម្តាយមានផ្ទៃពោះ (Anténatal) ចាប់ពី ៤ខែ ឡើងទៅ។
• ក្រោយពេលសម្រាល (Post natal)។

– អេកូបេះដូងក៏ជាមធ្យោបាយមួយក្នុងការវាយតម្លៃអំពីប្រហោងបេះដូងថា ត្រូវធ្វើការវះកាត់ ឬមិនចាំបាច់។ ម្យ៉ាងទៀតអេកូបេះដូងអាចកំណត់កាលវេលាក្នុងការធ្វើការវះកាត់។
៤) ការព្យាបាល៖
វិធីព្យាបាលជំងឺប្រហោងថតក្រោមនៃបេះដូង រំពឹងទាំងស្រុងទៅលើការវិភាគពេលធ្វើអេកូបេះដូង និងពេលខ្លះតម្រូវធ្វើរហូតទៅដល់ “ការវាស់សម្ពាធឈាមនៅសរសៃឈាមសួត (Cathétérisme cardiaque)”។ ការព្យាបាល គឺអាស្រ័យទៅលើលក្ខណៈសណ្ឋាន ឬស្ថានភាពនៃប្រហោងបេះដូងនីមួយៗ:

– ប្រហោងបេះដូងខ្លះមិនតម្រូវឲ្យមានការព្យាបាលដោយថ្នាំ ឬដោយការវះកាត់ទេ (CIV de Roger) ពោលគឺគ្រាន់តែមកតាមដានជាមួយគ្រូពេទ្យឲ្យបានជាប់លាប់។
– ការព្យាបាលដោយថ្នាំជាមធ្យោបាយមួយគ្រាន់តែជួយបន្ធូរបន្ថយរោគសញ្ញាប៉ុណ្ណោះ។
– ប្រហោងបេះដូងខ្លះតម្រូវឲ្យធ្វើការវះកាត់បិទប្រហោងនោះទើបបានជាសះស្បើយ។
– ប្រហោងបេះដូងមួយចំនួនតូច អាចធ្វើការព្យាបាលដោយគ្រាន់តែប្រើឆ្នុក (Prothèse) ដោយមិនចាំបាច់ធ្វើការវះកាត់បើកទ្រូងឡើយ។
– ប្រហោងបេះដូងមួយចំនួនទៀត គឺមិនអាចធ្វើការវះកាត់បានឡើយ ពោលគឺហួសពេលក្នុងការធ្វើការវះកាត់ (Syndrome d’Eisenmenger) ។

“ប្រសិនបើមានរោគសញ្ញា ឬអាការៈដូចដែលបានជម្រាបខាងលើ សូមនាំកូនរបស់លោកអ្នកមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងយឺតពេលដែលនាំឲ្យអ្នកជំងឺរស់ក្នុងស្ថានភាពលំបាកមួយជីវិត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



