សុខភាព
ទម្លាប់៥យ៉ាងដែលអាចបំផ្លាញសុខភាពបេះដូង
ដើម្បីជួយឲ្យបេះដូងមានសុខភាពល្អ មនុស្សមួយចំនួនមានទម្លាប់ហាត់ប្រាណ ញ៉ាំបន្លែ និងផ្លែឈើជាដើម។ ទន្ទឹមនឹងនេះ ក៏មានទម្លាប់មួយចំនួនបែរជាធ្វើឲ្យសុខភាពបេះដូងរបស់អ្នកកាន់តែយ៉ាប់យ៉ឺនទៅវិញ។ ខាងក្រោមនេះជា ទម្លាប់៥ យ៉ាងដែលអាចបំផ្លាញសុខភាពបេះដូងរបស់អ្នកដោយមិនដឹងខ្លួន៖

១. ការហាត់ប្រាណច្រើនជ្រុល
បើទោះបីជាលំហាត់ប្រាណ មានសារៈសំខាន់ចំពោះសុខភាពបេះដូងក៏ពិតមែន ប៉ុន្លែ ការហាត់ប្រាណច្រើនពេកអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពបេះដូងបានផងដែរ។ ការហាត់ប្រាណហួសកម្រិត អាចបណ្ដាលឲ្យមានអតុល្យភាពអ័រម៉ូន ភាពស៊ាំ និងការធ្វើមេតាប៉ូលីសចុះខ្សោយ ព្រមទាំង បង្កើនស្រ្តេសប្រព័ន្ធសរសៃឈាមបេះដូង។

២. ការគេងច្រើនជ្រុល
នៅពេលដែលអ្នកគេងច្រើនជ្រុល អ្នកនឹងមានពេលវេលាកាន់តែតិចនៅក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ ដែលកត្តានេះអាចរួមចំណែកដល់ការធាត់ជ្រុល សម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែមប្រភេទ២ ហើយវាសុទ្ធតែជាប់ពាក់ព័ន្ធនឹងការវិវត្តនៃជំងឺបេះដូង។ ជាការពិត ការគេងមានមានសារៈសំខាន់ណាស់ចំពោះសុខភាពទាំងមូល ប៉ុន្តែ ការគេងច្រើនជ្រុល អាចបណ្តាលឲ្យប៉ះពាល់ទៅដល់សុខភាពដូង។

៣.ខឹងច្រើន
ការខឹងធ្វើឲ្យប្រព័ន្ធសរសៃប្រសាទមានសកម្មភាពជ្រុល ហើយរាងកាយ នឹងបញ្ចេញអរម៉ូនដែលឲ្យសម្ពាធឈាម និងចង្វាក់បេះដូងកើនឡើង ព្រមទាំងបន្ថែមអរម៉ូនស្ត្រេសនៅលើប្រព័ន្ធសរសៃឈាមបេះដូង។ លើសពីនេះ អ័រម៉ូនស្រ្តេសដូចជាCortisol អាចបណ្ដាលឲ្យមានការចាល់ទឹក (ដោយបង្កឲ្យមានសម្ពាធឈាមខ្ពស់ និងបង្កើនជាហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃជាតិខួរក្បាល) ដែលប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម និងគុណភាពដំណេក ដែលកត្តាទាំងនេះសុទ្ធតែជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូង។ ការខឹងច្រើន ក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងអាចបណ្ដាលឲ្យមានការឆ្លងមេរោគកាន់តែច្រើន ការថប់បារម្ភ និងជំងឺបាក់ទឹកចិត្តថែមទៀតផង។

៤. មិនប្រើប្រាស់អំបោះទាក់ធ្មេញ
ការមិនប្រើប្រាស់អំបោះទាក់ធ្មេញជាប្រចាំ អាចបណ្ដាលឲ្យរលាក និងឆ្លងមេរោគអញ្ចាញធ្មេញ។ ជាពិសេស អ្នកដែលមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរមានឱកាសខ្ពស់ក្នុងការវិវត្តន៍ទៅជាសម្ពាធឈាមខ្ពស់ និងបង្កើនហានិភ័យនៃបញ្ហាសរសៃឈាមបេះដូង។
៥. មិនចូលរួមក្នុងសង្គម
មនុស្សដែលមិនមានទំនាក់ទំនងក្នុងសង្គម មានហានិភ័យខ្ពស់នៃការកើតមានអាការៈថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត ដែលបណ្ដាលឲ្យកើតមានទម្លាប់មិនល្អផ្សេងៗ ដូចជា គេងច្រើនជ្រុល ជក់បារី របបអាហារមិនល្អ និងកង្វះលំហាត់ប្រាណជាដើម ដែលទម្លាប់ទាំងនេះ អាចបង្កជាផលប៉ះពាល់ដល់សុខភាពបេះដូងយ៉ាងធ្ងន់ធ្ងរ៕
ប្រភព៖ Hello Krupet
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


