Connect with us

សុខភាព

មូលហេតុ​ដែលក្តៅខ្លួន​ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​!

បានផុស

នៅ

​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺជា​ការកើនឡើង​កម្តៅ​ខ្លួន​ធំ​ជាង ឬ ស្មើ ៣៧.៨ អង្សា​សេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូល​ហេតុដែល​នាំឲ្យ​មាន​ការកើនឡើង​កម្ដៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ មាន​បី​ប្រភេទ​គឺ​:

ក​. មូលហេតុ​មិនសូវ​ធ្ងន់ធ្ងរ​៖

– រលាក​ត្រចៀក​

– រលាក​បំពង់ក​

– រលាក​ទងសួត​

– ផ្តាសាយធំ​

ខ​. មូលហេតុ​ធ្ងន់ធ្ងរ​៖

– ការ​រលាក​តម្រង​នោម​

– ការ​រលាក ប្រដាប់​បន្តពូជ​

– ការ​រលាក​ស្រោម​ទឹកភ្លោះ​

– ស្អូច​, Toxoplasmose , cytomegalovirus , herpès , រលាក​សួត ,​ស្រឡទែន​,​រលាក​ថ្លើម​ប្រភេទ B ,C, របេង​, listeriose , ជំងឺ​អេដស៍​

Type 1 Diabetes and Pregnancy | Diabetes | CDC

គ​. មូលហេតុ​ដែល​អាច​បណ្តា​ល​ឲ្យ​មាន​ការវះកាត់​បន្ទាន់​មានដូចជា​៖

– រលាក​ខ្នែងពោះវៀន​

– រលាក​ថង់ទឹកប្រមាត់​

២) រោគសញ្ញា​ដែល​អាច​កើតមានឡើង​គួបផ្សំ​ជាមួយ​ការកើនឡើង​នៃ​កម្ដៅ​៖

ក​. សញ្ញា​នៃ​ការពិបាក​បត់ជើងតូច​មានដូចជា​៖

– នោម​ពិបាក​

– នោម​មិន​អស់​

– នោម​ក្រហាយ​

– ឈឺចង្កេះ​

– នោម​មាន​ឈាម​

ខ​. សញ្ញា​ផ្នែក​ប្រដាប់​រំលាយ​អាហារ ៖

– រាគ​

– ក្អួត ចង្អោរ​

– ចុកពោះ​

គ​. សញ្ញា​នៃ​ផ្លូវដង្ហើម ៖

– ក្អក​

– ហត់​

– ពិបាក​ដកដង្ហើម​

– និង​ថប់​ដើមទ្រូង​

ឃ​. សញ្ញា​នៃ​ប្រដាប់បន្តពូជ ៖

– ធ្លាក់ស​ខ្លាំង មាន​ក្លិនស្អុយ​

– ការធ្លាក់​ឈាម​

– ការហូរ​ខ្ទុះ​

*​បញ្ជាក់​: ចំពោះ​ការបង្ក​រោគ​ដោយ ប៉ា​រ៉ា​ស៊ីត​, វីរុស ឬ បាក់តេរី​មួយចំនួនធំ​គឺ​មិន​បណ្តាលឲ្យ មាន​សញ្ញា​តម្អូញ​អ្វី​ទាំងអស់ ដូច្នេះ​ទាមទារ​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​មួយ​ចំនួន ឲ្យ​បាន​ទៀងទាត់ និង​ទាន់ពេលវេលា​។​

៣) កត្តា​ប្រឈម​នៅ​ពេល​ដែល​មាន​អាកា​រៈ​គ្រុនក្តៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​មានដូចជា​៖

– អាច​បណ្តាល​ឲ្យ​រលូត​កូន​

– កូន​កើត​មិន​គ្រប់​ខែ​

– ទារក​ស្លាប់​ក្នុង​ពោះ​

– ជំងឺ​ដែល​អាច​កើតមាន​លើ​ទារក​ដែល​បណ្តាល​មក​ពី​ការឆ្លង​រោគ​ពី​ម្តាយ​ទៅ​កូន​។​

៤) វិធី​ការពារ និង​ព្យាបាល​៖

– ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬសត្វ​អាច​បង្ក​រោគ​មួយចំនួនទៀត​

– មិនត្រូវ​បរិភោគ សាច់​ឆៅ ឬ​បន្លែ​ឆៅ ដែល​លាង​សម្អាត​មិនបាន​ស្អាត​ល្អ​

– មិនត្រូវ​បរិភោគ អាហារ​ផ្អាប់ ឬអាហារ​រក្សា​ក្នុង​ទូរ​ទឹកកក​រយៈពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយ​ចំនួន​

– ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង ឬ​កុមារ​ដែល​កើត​អុតស្វាយ ឬ ស្អូច​ព្រោះ​បណ្តាល​ឲ្យ​ឆ្លង​បាន​

– ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ និង​ពិនិត្យ​ឈាម​ដើម្បី​ស្វែងរក​មេរោគ​មួយចំនួន ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ​

– បើ​មាន​អាកា​រៈ​ក្តៅខ្លួន កម្ដៅ​លើស ឬ​ស្មើ ៣៧.៨ អង្សា​សេ ត្រូវ​មក​មន្ទីរពេទ្យ​កាល់ម៉ែត​ជាបន្ទាន់ ដើម្បី​ទទួលបាន​ការព្យាបាល និង​ស្វែងរក​មូលហេតុ ឲ្យ​បាន​ទាន់ពេលវេលា ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​។​

«​សុភមង្គល​ក្នុង​គ្រួ​សារ​បាន​ដោយសារ គ្មាន​ការចម្លង​មេរោគ​ចំពោះ​ម្តាយ និង​កូន​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

កងការពារអាកាស
ព័ត៌មានជាតិ១៦ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម២២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម