សុខភាព
ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !
ជំងឺរបេង គឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះ អាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយ ក្នុងចំណោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។

ស្របពេលមានកម្មវិធីជាតិនានា ដែលធ្វើការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។
ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។ ដូចដែលយើងបានដឹងកន្លងមកហើយថា អ្នកជំងឺទឹកនោមផ្អែម ពួកគាត់អាចមានកាយសម្បទាថយចុះហេតុនេះហើយ មេរោគរបេងងាយនឹងជ្រៀតចូលក្នុងខ្លួនរបស់ពួកគាត់។ បើប្រៀបធៀបទៅនឹងអ្នកដែលមិនកើតជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺទឹកនោមផ្អែម អត្រាដែលអាចកើតមានជំងឺរបេងគឺ មានច្រើនជាង២ទៅ៣ដង ជាពិសេស គឺក្រុមអ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាល និងត្រួតពិនិត្យជាតិស្ករឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀតបើយើងប្រៀបធៀបអត្រាមរណៈនៃអ្នកដែលកើតរបេង និងមានទឹកនោមផ្អែម គឺខ្ពស់ជាង ៤ទៅ៥ដង ធៀបជាមួយអ្នកដែលកើតរបេងហើយគ្មានទឹកនោមផ្អែម។ហេតុដូចនេះ សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម គឺមានសារៈសំខាន់ណាស់ ដែលត្រូវស្វែងយល់ដឹង និងបង្ការរុករកជំងឺរបេង។

ក) តើនៅពេលណាអ្នក ជំងឺទឹកនោមផ្អែមសង្ស័យថា ខ្លួនគាត់អាចមានជំងឺរបេង?
នៅពេលដែលអ្នកជំងឺទឹកនោមផ្អែម មានលេចចេញជារោគសញ្ញាដូចជា
– អស់កម្លាំង ល្ហិតល្ហៃ ទទួលទានមិនបាន
– ក្អកមានស្លេះលើសពី ៣ខែ
– មានអារម្មណ៍ក្តៅខ្លួនស្ទិញៗជាពិសេសក្តៅខ្លួន នៅពេលរសៀល
– ស្រកទម្ងន់ដោយឥតមូលហេតុ
ខ) ការព្យាបាល
ការព្យាបាលជំងឺរបេង ដែលកើតនៅលើអ្នកជំងឺទឹកនោមផ្អែមទាមទារឲ្យមានការចូលសហការគ្នា រវាងគ្រូពេទ្យជំនាញច្រើនផ្នែកដូចជា គ្រូពេទ្យឯកទេសខាងផ្នែកជំងឺឆ្លង គ្រូពេទ្យឯកទេសខាងផ្នែកជំងឺសួត និងគ្រូពេទ្យឯកទេសខាងផ្នែកទឹកនោមផ្អែមជាដើម ។ល។


មន្ទីរពេទ្យកាល់ម៉ែត មានគ្រប់ជំនាញឯកទេស ដែលអាចឲ្យលោកអ្នកមកធ្វើការប្រឹក្សាបាន ជាងនេះទៅទៀតយើងមានឧបករណ៍ និងសម្ភារៈទំនើបៗ សម្រាប់ពិនិត្យកំហាកដូចជា ការពិនិត្យដោយផ្ទាល់នៅលើកំហាក ការបណ្តុះរកមេរោគរបេងនៅក្នុងកំហាក និងការពិនិត្យតាមរបៀប Gene Xpert។ រីឯផ្នែករូបភាពវេជ្ជសាស្ត្រ យើងមានផងដែរ នៅការថតសួតដោយកាំរស្មីអ៊ិច ក៏ដូចជាម៉ាស៊ីនស៊ីធីស្កែនសម្រាប់ថតសួត ហើយលើសពីនេះទៅទៀត យើងមានឧបករណ៍សម្រាប់ឆ្លុះទងសួត ដែលអាចជួយសម្រួលក្រុមគ្រួពេទ្យ ក្នុងការបូមយកស្លេះ មកពិនិត្យក្នុងករណី ដែលអ្នកជំងឺមិនអាចខាកស្លេះចេញបាន។

«លោក លោកស្រីដែលមានជំងឺទឹកនោមផ្អែម និងមានអាការៈដូចបានរៀបរាប់ខាងលើ គួរគប្បីមកប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីវិភាគ រករោគវិនិច្ឆ័យជំងឺរបេង ឲ្យបានទាន់ពេលវេលា»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាជំងឺមហារីកលើកុមារ!

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ