សុខភាព
ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង
មានការលើកឡើងក្នុងបណ្តាញសង្គមច្រើនពីផលរំខានខ្លាំង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសជំរុញ ដែលមានការខុសប្លែកពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬទី២។

ស្រាយចម្ងល់ខាងលើនេះ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានពន្យល់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ គឺចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសអង់គ្លេស និងជប៉ុន ដោយវ៉ាក់សាំងទាំងនេះប្រើប្រាស់វីរុសដើម្បីផលិតចេញជាវ៉ាក់សាំង។

លោកជំទាវបានបន្តថា ជាទូទៅការចាក់វ៉ាក់សាំងតែងមានប្រតិកម្មឆ្លើយតប ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់កម្លាំងជាដើម ហើយប្រតិកម្មឆ្លើយតប ឬផលរំខាននោះក៏ខុសគ្នាទៅតាមប្រភេទវ៉ាក់សាំងនីមួយៗដែរ។ បើមានផលរំខានទាំងអស់នោះក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួច លោកជំទាវថា កុំមានការព្រួយបារម្ភអី ដោយសារតែវ៉ាក់សាំងធ្វើការជាមួយសរីរាង្គ ហើយសរីរាង្គធ្វើការជាមួយវ៉ាក់សាំងវិញ ដោយផលរំខានទាំងនោះនឹងបាត់ទៅវិញ ក្នុងរយៈពេលពេលយ៉ាងយូរ ៣ថ្ងៃប៉ុណ្ណោះ (២៤ម៉ោង ទៅ៧២ម៉ោង)។
“មានន័យថា ២៤ម៉ោងដំបូង ជាពេលវេលាដែលកំពុងតែយូកយ៉ាក់ ក្រឡុកក្រឡាក់គ្នា ធ្វើការជាមួយគ្នា បែកញើសផងអីផង ធ្វើឲ្យប្រតិកម្ម ប៉ុន្តែបន្ទាន់ពី១ថ្ងៃហ្នឹងទៅស្ថានភាពមានការថយចុះហើយ ចាប់ពីថ្ងៃទី២ទៅស្រួលឡើងវិញ យ៉ាងច្រើននៅអស់កម្លាំងអីតិចតួចប៉ុណ្ណឹងឯង”។

ទោះយ៉ាងណាក៏ដោយ លោកជំទាវអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ណែនាំឲ្យអ្នកចាក់វ៉ាក់សាំងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ កុំសំងំនៅផ្ទះ ប្រសិនបើមានអាការៈថប់ដង្ហើម ឬដកដង្ហើមខ្លីៗ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពិនិត្យឲ្យមែនទែន! ក្រោយចាក់វ៉ាក់សាំង AstraZeneca លេចចេញអាការទាំងនេះ គឺជាសញ្ញានៃការកកឈាម
ចុចអាន៖ តើអ្នកបានដឹងអ្វីខ្លះ អំពីវ៉ាក់សាំង អាស្ត្រាហ្សេនីកា?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ