Connect with us

សុខភាព

ពេទ្យជួរមុខ រៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩

បានផុស

នៅ

ជំងឺ​កូវីដ-១៩ ដ្បិត​តែ​មាន​អាការ​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធំ​ធម្មតា​ដែរ ប៉ុន្តែ​វា​អាច​ឆក់​យក​ជីវិត​យើង​បាន ប្រសិន​បើ​យើង​ឆ្លង​វីរុស​កូរ៉ូណា ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ ចំពោះ​អ្នក​ដែល​មាន​សុខភាព​ខ្សោយ​ទៀត​នោះ កាន់​តែ​ងាយ​ស្រួល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ពេទ្យ​ជួរ​មុខ​នៅសហរដ្ឋអាមេរិក វេជ្ជបណ្ឌិត Karen Gallardo បង្ហាញ​ប្រាប់​ពី ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៧ ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩

ដំណាក់​កាល​ទី១៖ អ្នក​ជំងឺ​មាន​អាការខ្សោយ​រយៈ​២-៣ថ្ងៃ​ហើយ ឥឡូវ​នេះ​ចាប់​ផ្ដើម​ពិបាក​ដក​ដង្ហើម​ណាស់ ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ កម្រិត​អុកស៊ីហ្សែន​ក្នុង​ខ្លួន​ទាម​ទារ​ឲ្យ​មាន​ការ​ជំនួយ​ពី​ឧបករណ៍​អុកស៊ីសែន​ពី១-៤លីត្រ/នាទី។ ក្រុម​គ្រូពេទ្យ​នឹង​ផ្ដល់​ថ្នាំប្រឆាំងវីរុស (antiviral) ស្តេរ៉យ (steroids) ថ្នាំប្រឆាំងកំណកឈាម (anticoagulants ឬmonoclonal antibodies)។ អ្នក​ជំងឺ​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ថ្ងៃ ព្យាបាល​ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​បើ​យើង​អាច​ដក​ដង្ហើម​ដោយ​មិន​មាន​ជំនួយ​ពី​ឧបករណ៍​ផ្ដល់​អុកស៊ីសែនបាន​ធម្មតា ក្រុម​គ្រូពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​បាន។

ដំណាក់​កាល​ទី២៖ ដំណាក់​កាល​នេះ អ្នក​ជំងឺ​កាន់​តែ​ដក​ដង្ហើម​ពិបាក​ទៅ​ៗ មាន​អារម្មណ៍​ដូច​កំពុង​លង់​ទឹក​អ៊ីចឹង។ ការ​ព្យាបាល​លើ​សួត​អាច​ជួយ​ឲ្យ​ធូរ​ស្បើយ​បាន​តិចតួច​ណាស់ ហើយ​តម្រូវ​ការ​នៃ​អុកស៊ីសែននឹង​កើន​ឡើង​ពី​៤លីត្រ ទៅ១៥-៤០លីត្រ/នាទី។ សកម្មភាព​តូច​តាច​ដូច​ជា បន្ធូរ​អារម្មណ៍ ងើប​អង្គុយ​ក៏​ធ្វើ​ឲ្យ​ហត់​អស់​កម្លាំង​ដែរ ពិបាក​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ។ កម្រិត​អុកស៊ីសែនក្នុង​ខ្លួន​ធ្លាក់​ចុះ​រាល់​ពេល​យើង​ធ្វើ​សកម្មភាព ពេល​នោះ​គ្រូពេទ្យ​នឹង​បញ្ជូន​ទៅ​កាន់​បន្ទប់ ICU ។

ដំណាក់​កាល​ទី៣៖ អ្នក​ជំងឺ​ចាប់​ផ្ដើម​​ដក​ដង្ហើមហត់​ខ្លាំង ដើម្បី​បំពេញ​តម្រូវ​ការ​អុកស៊ីសែនសម្រាប់​រាងកាយ។ គ្រូពេទ្យ​នឹង​បំពាក់​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម​ជុំ​វិញ​មុខ​របស់​អ្នក​ជំងឺ ដោយ​ម៉ាស៊ីន​នឹង​ដាក់​សម្ពាធ​ចូល​ទៅ​ក្នុង​សួត ដើម្បី​បើក​សួត ដូច​នេះ​អ្នក​ជំងឺ​នឹង​ទទួល​បាន​អុកស៊ីសែន​គ្រប់​គ្រាន់។​​

ដំណាក់​កាល​ទី៤៖ ការ​ដក​ដង្ហើម​អ្នក​ជំងឺ​កាន់​តែ​ពិបាក​ទៅៗ គ្រូពេទ្យ​អាច​មើល​ដឹង​ថា​អ្នក​ជំងឺ​អស់​កម្លាំង​ខ្លាំង ហើយ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ​ធ្លាក់​ចុះ​នៅ​កម្រិត​ទាប។ ក្រុម​គ្រូពេទ្យ​នឹង​ដាក់​បំពង់​អុកស៊ីសែន លាង​សម្អាត​រាងកាយ និង​ជួយ​ធ្វើ​ចលនា​រាងកាយ។ ប្រសិន​បើ​មើល​ទៅ​មិន​ស្រួល ក្រុម​គ្រូពេទ្យ​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខល​ជួប​ក្រុម​គ្រួសារ ឬ​មនុស្ស​ជា​ទី​ស្រលាញ់ ព្រោះ​វា​អាច​ជា​ពេល​ចុង​ក្រោយ​ដែល​គ្រួសារ​អាច​ឮ​សំឡេង​អ្នក​ជំងឺ។

ដំណាក់កាល​ទី​៥៖ អ្នក​ជំងឺ​ខ្លះ​អាច​រស់​រាន​មាន​ជីវិត​ដល់​ដំណាក់​កាល​ទី​៥ តែ​ជា​អកុសល កម្រិត​អុកស៊ីសែន និង​ស្ថានភាព​ទូទៅ​របស់​អ្នក​ជំងឺ​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ បន្ទាប់​ពី​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ដក​ដង្ហើម​ដោយ​ប្រើ​ជំនួយ​ពី​បំពង់​ខ្យល់ ។ សួត​ដែល​ឆ្លង​មេរោគ​កូវីដ ត្រូវ​ការ​ជំនួយ​ពី​ឧបករណ៍​អុកស៊ីសែន និង​ពេល​វេលា ដើម្បី​ព្យាបាល​ជា​សះ​ស្បើយ​ដូច​ជា​ម៉ាស៊ីន ECMO។ ប៉ុន្តែ ចំពោះ​ម៉ាស៊ីន​នេះ មន្ទីរពេទ្យ​តូចៗ ឬ​ក្នុង​សហគមន៍​មិន​មាន​ម៉ាស៊ីន ​ECMO ទេ។

ដំណាក់​កាល​ទី៦៖ សម្ពាធ​ដែល​ត្រូវ​ការ​ដើម្បី​បើក​សួរ​របស់​អ្នក​ជំងឺ ក្នុង​ដំណាក់​កាល​នេះ​គឺ​ខ្ពស់​ណាស់​ដែល​ខ្យល់​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ប្រហោង​ទ្រូង​បាន ដូច​នេះ​គ្រូពេទ្យ​នឹង​បញ្ចូល​បំពង់​នៅ​ក្នុង​ទ្រូង ដើម្បី​យក​ខ្យល់​ចេញ។ តម្រង​នោម​អ្នក​ជំងឺ​ក៏​លែង​ដំណើរ​កា​ក្នុង​ការ​ច្រោះ​ថ្នាំ​ដែល​គ្រូពេទ្យ​ផ្ដល់​ឲ្យ។ ​សម្ពាធ​ឈាម​ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ បេះ​ដូង​ក៏​ចាប់​ផ្ដើម​ឈប់​ដើរ ប៉ុន្តែ​គ្រូពេទ្យ​នឹង​ព្យាយាម​ធ្វើ CPR ដើម្បី​ឲ្យ​បេះដូង​លោត​ឡើង​វិញ បើ​មិន​មាន​លទ្ធផល​អ្វី​នោះ ក្រុម​គ្រួសារ​អ្នក​ជំងឺ​នឹង​ត្រូវ​សម្រេច​ចិត្ត​រឿង​ដ៏​លំបាក​មួយ។

ដំណាក់​កាល​ទី៧៖ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​ច្រើន​ដង​ជាមួយ​ក្រុម​គ្រូពេទ្យ​មក ក្រុម​គ្រួសារ​អ្នក​ជំងឺ​នឹង​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​គ្រូពេទ្យ​ដោះ​បំពង់​អុកស៊ីសែនចេញ ហើយ​គ្រូពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​និង​ក្រុម​គ្រួសារ​ខល​ទូរស័ព្ទ ឬ​ Facetime មើល​មុខ នឹង​ស្ដាប់​សំឡេង​ជា​លើក​ចុង​ក្រោយ មុន​នឹង​ដង្ហើម​ធម្មជាតិ​របស់​អ្នក​ជំងឺ​ដាច់​បាត់។

“ពី​មួយ​រលក​ទៅ​មួយ​រលក​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ពិសេស​ឥឡូវ​នេះ​រួម​ផ្សំ​នៃ​ការ​រាលដាល​ពី​វីរុស​បំប្លែង Delta ទៀត​នោះ អ្នក​ជំងឺ​កូវីដ តាំង​ពី​នាំ​ចូល​ដល់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ខ្ញុំ​ឃើញ​ឡើង​ស៊ាំ​ទៅ​ហើយ។ ប៉ុន្តែ ចំពោះ​អ្នក​ជំងឺ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់ ក្រោយ​ធ្លាក់​ខ្លួន​ឈឺ សភាព​ធ្ងន់ធ្ងរ​ភាគ​ច្រើន​ចប់​ត្រឹម​ដំណាក់​កាល​ទី១។” នេះ​បើ​តាម​វេជ្ជបណ្ឌិត Karen Gallardo ឯកទេស​ផ្លូវ​ដង្ហើម​នៅ​មន្ទីរពេទ្យ​សហគមន៍​នៃ​ស្រុក Ventura ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ក្រោយបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ដោយសារកូវីដ នេះជារឿងគួរធ្វើ សម្រាប់ព្យាបាលអារម្មណ៍

ចុចអាន៖ក្រោយជាសះស្បើយពីកូវីដ បញ្ហាមួយវេជ្ជបណ្ឌិតជំរុញឲ្យទៅពិនិត្យជាប្រចាំ ចៀសវាងដល់កម្រិតគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្ម

ជីវិតកម្សាន្ដ១៩ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២៩ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៥៤ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម