សុខភាព
រឿងរ៉ាវជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់ដឹងដែរ
រដូវធ្វើឲ្យស្រីៗមិនស្រណុកចិត្ត មួម៉ៅច្រើន។ រដូវមួយម៉ាត់ស្ដាប់ទៅខ្លី ហើយសាមញ្ញ ប៉ុន្តែរឿងជាក់ស្ដែងនៅពីក្រោយ មានច្រើនណាស់ ដែលយើងស្រីៗយើងអាចមិនដឹង។ បើអ្នកអានជាយុវវ័យដែលដឹងរឿងនេះមិនច្បាស់ ឬមិនដឹងច្រើន ហើយអៀនអត់ហ៊ានសួរគេ សូម្បីមិត្តជិតស្និទ្ធ ឬបងប្អូនស្រី អានអត្ថបទេះនឹងដឹងច្រើន។
១- អីទៅជាការមករដូវ?

រដូវជាវដ្តនៃការហូរឈាមរបស់ស្ត្រី។ ការហូរឈាមនេះបណ្ដាលមកពីការប្រមូលផ្តុំឈាមពីកោសិកាស្បូនតាមរយៈមាត់ស្បូន ហើយហូរចេញតាមរន្ធទ្វារមាស។
២- ចុះវដ្តរដូវ?
វដ្តរដូវជាការហូរឈាមទៀងទាត់ ដែលគ្រប់គ្រងដោយការឡើងចុះនៃអ័រម៉ូនភេទជារៀងរាល់ខែ។ វដ្តរដូវមួយ ត្រូវរាប់ពីថ្ងៃដំបូងដែលមករដូវ រហូតដល់ថ្ងៃដំបូងនៃការមករដូវម្តងទៀត។ វាអាចមានរយៈពេលពី ២១-៣៥ ថ្ងៃសម្រាប់មនុស្សពេញវ័យ និង ២១-៤៥ ថ្ងៃសម្រាប់វ័យគ្រប់ការ។ រយៈពេលមករដូវអាចខុសគ្នាៗ តែជាទូទៅ ស្រីៗមករដូវមានរយៈពេលពី ៣-៥ ថ្ងៃ។
៣- មានអីកើតឡើងខ្លះក្នុងវដ្តរដូវ?

អាស្រ័យលើការឡើងចុះនៃអ័រម៉ូនភេទក្នុងមួយខែ វដ្តរដូវចែកចេញជា ២ ដំណាក់កាល៖
– នៅពាក់កណ្ដាលដំបូងនៃវដ្ត មានការឡើងខ្លាំងនូវអ័រម៉ូនភេទញី អឺស្ត្រូហ្សែន (estrogen)។ អ័រម៉ូននេះធ្វើឲ្យកោសិកាក្នុងស្បូនលូតលាស់ឡើងក្រាស់។ កោសិកាទាំងនេះហើយដែលផ្តល់សារធាតុចិញ្ចឹមដល់អំប្រ៊ីយ៉ុង បើមានការបង្កកំណើត។ តែបើស៊ុតគ្មានការបង្កកំណើតទេ វានឹងផ្ទុះបែក។
– ក្នុងដំណាក់កាលទី២ នៃវដ្ត មានការធ្លាក់ចុះនៃអ័រម៉ូន ហើយកោសិកាដែលឡើងក្រាស់ នឹងរហែក ពេលមករដូវ។
៤- អាចមានរដូវដល់អាយុប៉ុន្មាន?
ជាទូទៅ ស្ត្រីមករដូវរហូតដល់អាយុអស់រដូវដែលតែងកើតឡើងនៅចន្លោះ ៤៥ ទៅ ៥៥ ឆ្នាំ។
៥- ជួបបញ្ហាអ្វីខ្លះ ពេលមករដូវម្ដងៗ?
ជារឿងធម្មតាដែលស្ត្រីអាចជួបបញ្ហាមួយចំនួន ពេលមករដូវ ដូចជា៖
– ហូរឈាមញឹក មិនទៀងទាត់
– បាត់រដូវយ៉ាងតិច ៣ ខែ
– មករដូវតិចជាង ៨ ដងក្នុងមួយឆ្នាំ
– ឈឺចាប់ខ្លាំងពេលមករដូវ
– មករដូវមិនសូវទៀងទាត់ តែមិនធ្ងន់ធ្ងរ
– មករដូវច្រើន ហើយយូរថ្ងៃជាងធម្មតា ដូចជា មករដូវលើស ៧ ថ្ងៃ ឬមកឈាមច្រើនជាងមុន
– មករដូវយូរថ្ងៃជាងធម្មតា ហើយមកម្តងៗច្រើន
– ធ្លាក់ឈាមច្រើនជាង ១២ ខែ បន្ទាប់ពីរដូវចុងក្រោយ
– Premenstrual syndrome (PMS) រោគសញ្ញាមុនមករដូវលើផ្លូវកាយ ផ្លូវចិត្ត ដូចជា ក្ដៅខ្លួនស្ទំៗ ឆេវឆាវ ឈឺចង្កេះ។
មូលហេតុនៃភាពមិនប្រក្រតីទាំងនេះ មាន៖
– បញ្ហារោគស្ត្រី
– ជំងឺក្រពេញទីរ៉ូអ៊ីត
– ដុំគីសទឹកច្រើនកន្លែង
– មានផ្ទៃពោះ ឬបំបៅដោះកូន
– កងដាក់ក្នុងស្បូន ថ្នាំពន្យារកំណើត អាចធ្វើឲ្យហូរឈាមចន្លោះរដូវបាន ឬក៏ធ្វើឲ្យរដូវមកមិនទៀងទាត់ តែធ្វើឲ្យមានការហូរឈាមខ្លាំង និងឈឺចាប់ទៅវិញ។
– ជីវិតរស់នៅអាចផ្លាស់ប្តូរតុល្យភាពអ័រម៉ូន ហើយធ្វើឲ្យហូរឈាមមិនទៀងទាត់។ ជាក់ស្ដែង ឡើងចុះទម្ងន់ខ្លាំង ហាត់ប្រាណហួសកម្រិត ស្ត្រេស។
គួរជួបពេទ្យ បើមានអាការៈមិនប្រក្រតីដូចរៀបរាប់ខាងលើ ដើម្បីដឹងថា យើងត្រូវការព្យាបាលណាមួយឲ្យបានត្រឹមត្រូវ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បញ្ឈប់ទម្លាប់ ៥ នេះ បើមិនចង់មានគ្រោះថ្នាក់ អំឡុងពេលមករដូវ
ចុចអាន៖ ឈឺចាប់ខ្លាំងពេលមករដូវ អាហារនិងភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


