សុខភាព
ឈឺចាប់ខ្លាំងពេលមករដូវ អាហារនិងភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន
ស្រីៗគ្នាយើង ទើបយល់អារម្មណ៍មួយនេះ ! ឲ្យតែជិតដល់ថ្ងៃមកម្តងៗ ចុកនោះចុក ខែខ្លះសឹងនឹងទ្រាំមិនបាន។ គ្នាយើងខ្លះ មិនអាចធ្វើការបាន ថែមទាំងលួចគេងយំតែម្នាក់ឯងទៀត អារម្មណ៍នេះ ប្រុសៗគ្មានថ្ងៃយល់ទេ។ ឈប់បារម្ភទៀតទៅ អាហារមួយចំនួននេះ អាចជួយដោះស្រាយបញ្ហាចុកពោះខ្លាំងពេលមករដូវបាន។

១- ផឹកទឹកឲ្យបានច្រើន

បើយើងមានអាការៈហើមពោះ គ្នាយើងច្បាស់ជាគិតថា ទឹកមួយកែវពេញ មិនអាចជួយឲ្យអាការៈឈឺចាប់រសាត់ទៅបានភ្លាមនោះទេ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ ស្រីៗត្រូវចាំថា គុណសម្បត្តិពីការញ៉ាំទឹក យ៉ាងហោចណាស់ អាចរក្សាជាតិទឹកក្នុងរាងកាយយើងឲ្យបានគ្រប់គ្រាន់ដែរ។
បើគ្នាយើង មិនចូលចិត្តផឹកទឹក ក៏អាចញ៉ាំបន្លែបៃតង ឬផ្លែឈើផ្សេងៗ ដែលសម្បូរជាតិទឹក ជួយឲ្យយើងទទួលបានទាំងជាតិទឹក និងរសជាតិឆ្ងាញ់ថែមទៀត។
២- ញ៉ាំត្រីសាល់ម៉ុន

ត្រីសាល់ម៉ុន រួមនឹងពពួកត្រីមួយចំនួនទៀត សម្បូរទៅដោយអាស៊ីដខ្លាញ់ល្អ ដែលយើងស្គាល់ថា អូមេហ្គា ៣ មានសមត្ថភាពជួយដោះស្រាយបញ្ហារលាក ជួយឲ្យឆាប់ធូរស្រាល រំងាប់ការឈឺចាប់ រាប់បញ្ចូលទាំងការឈឺចាប់ដោយសារមករដូវទៀតផង។ នេះបើតាមអត្ថបទចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ Everyday Health។
លើសពីនេះ នៅមានដំណឹងល្អច្រើនទៀតពីត្រីសាល់ម៉ុន ដូចជា ជាប្រភពនៃប្រូតេអ៊ីន និងជារបបអាហារដ៏ស័ក្ដសមជាមួយប្រភពសម្បូរបែបនៃវីតាមីន D និង B6 ខណៈវីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានល្អ ដែលជាសាធាតុ អាចជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវបាន។ ជាមួយគ្នានេះ វីតាមីន B6 អាចជួយឲ្យសុដន់ស្រីៗទន់ មិនរឹងខ្លាំង ដែលអាចបង្កឲ្យមានការឈឺចាប់ ។
៣- បន្លែស្លឹកបៃតងចាស់
ការបាត់បង់ឈាមច្រើនដោយសារការមករដូវ មានន័យថា យើងក៏កំពុងបាត់បង់ជាតិដែកដូចគ្នា ជាហេតុនាំឲ្យគ្នាយើងមានអារម្មណ៍ល្វើយខ្លាំង និងល្ហិតល្ហៃ។
ចំណុចនេះ គួរតែអរគុណដល់ពពួកបន្លែស្លឹកបៃតងចាស់ ដូចជា ស្ពៃខ្មៅ ស្ពៃពួយឡេង ដែលសម្បូរទាំងដោយវីតាមីន និងជាប្រភពនៃជាតិដែកយ៉ាងច្រើន។ បើគ្នាយើងធុញនឹងរឿងញ៉ាំបន្លែទាំងនេះ ក៏អាចបន្ថែមផ្កាខាត់ណាខៀវដែលស្រុះរួច ដើម្បីបង្កើនរសជាតិឲ្យកាន់តែទាក់ទាញ។
៤- ចេក និងម្នាស់

ចេកមានផ្ទុកវីតាមីន B6 និងជាតិប៉ូតាស្យូមយ៉ាងច្រើន ជួយឲ្យយើងមានសុខភាពល្អ ដែលសារធាតុនេះ អាចជួយដោះស្រាយបញ្ហាហើមពោះ និងចុករមូលបាន។ ជាមួយគ្នានេះ ម្នាស់ក៏ជាផ្លែឈើមានគុណសម្បត្តិច្រើនចំនួយសុខភាព ពិសេសអំឡុងពេលមករដូវ ព្រោះវាសម្បូរអង់ស៊ីម ដែលអាចជួយកាត់បន្ថយការរលាកបាន។
៥- ញ៉ាំអាហារសម្បូរកាល់ស្យូម

កាល់ស្យូម អាចជួយកាត់បន្ថយអាការៈចុករមួលដូចគ្នា។ អ្នកជំនាញបាននិយាយថា បើគ្នាយើងមានបញ្ហាប្រតិកម្មជាតិឡាក់តូស ដែលមានប្រភពច្រើននៅក្នុងទឹកដោះគោស្រស់ គ្នាយើងអាចញ៉ាំអាហារផ្សេងទៀតដែលសម្បូរកាល់ស្យូម ដូចជាពពួគជីស្រស់ និងបន្លៃបៃតងចាស់ដូចបានរៀបរាប់ខាងលើ។
៦- ញ៉ាំស៊ុត

ការញ៉ាំស៊ុត ក៏អាចជួយសម្រួលដល់ការឈឺចាប់ពេលមករដូវបានដូចគ្នា ព្រោះស៊ុតមានផ្ទុកវីតាមីន B6 វីតាមីន D និង E ហើយនៅពេលវីតាមីនទាំងនេះ ធ្វើការជាមួយគ្នា គឺអាចប្រយុទ្ធឈ្នះរោគសញ្ញា ឈឺចុកចាប់ពេលមករដូវបាន និងស៊ុតមានផ្ទុកនូវប្រួតេអ៊ីន និងសារជាតិចិញ្ចឹមជាច្រើនទៀត។
៧- ខ្ញី

ខ្ញីជាមើមរុក្ខជាតិល្អខ្លាំងសម្រាប់សុខភាព ពិសេសអាចជួយសម្រួលដល់ក្រពះ បើយើងមានអាការៈក្អួត ហើយក៏ល្អសម្រាប់ការដើរខ្យល់ (ផោម) ដោះស្រាយបញ្ហាហើមពោះទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហានិភ័យ! ស្រីៗកុំធ្វើរឿង ៧ យ៉ាងនេះ ពេលមករដូវម្ដងៗ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ